backup og meta

ថ្ងៃនេះមកស្ដាប់​ពេទ្យ​សម្ភព​បកស្រាយលម្អិត​ ពី​រឿង​​សម្រាល​កូន​ហើយ​ទាស់​សរសៃ

ថ្ងៃនេះមកស្ដាប់​ពេទ្យ​សម្ភព​បកស្រាយលម្អិត​ ពី​រឿង​​សម្រាល​កូន​ហើយ​ទាស់​សរសៃ

ទាស់​សរសៃ​ជា​ពាក្យ​ដែល​ចាស់ៗ​តែង​តែ​និយាយ​ចំពោះ​ស្រី​ៗទើប​សម្រាល​កូន​រួច​ ដែល​មាន​អាការៈស្រៀវស្រាញ ព្រឺរងារ បាយ​មិន​បាន គេងមិនលក់ ស្រកគីឡូ ស្គមរីងរៃ។ តើ​អាការៈ​ទាស់​សរសៃ​បណ្តាល​មក​អ្វី? មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​​ទេ?

ជា​ទូទៅ​នៅ​ពេល​សម្រាល​កូន ស្រីៗ​ទាំងអស់​ត្រូវ​​​ទម្លាក់​សុក ទឹកភ្លោះ ថង់​ទឹកភ្លោះ ចេញ​ឲ្យ​អស់​ពី​ក្នុង​ស្បូន​។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ស្រីៗ​ទៅ​សម្រាល​កូន​ជាមួយ​ពេទ្យ​ដែល​គ្មានជំនាញ​ច្បាស់លាស់ ​ទម្លាក់​សុក​មិន​អស់​ពី​ស្បូន ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អាការៈ​​ព្រឺរងារ រកកល​គ្រុន​បន្តិច ដែល​ទាំងអស់​នេះ​ចាស់ៗ​ពី​ដើម​ហៅ​ថា ទាស់​សរសៃ​នោះ។ នេះ​ជា​លើក​ឡើងរបស់​លោក​ជំទាវ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

[embed-health-tool-due-date]

លោក​ជំទាវ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ

មួយ​វិញទៀត​ការ​ដែល​ស្រីៗ​យើង​សម្រាក​ពុំ​បាន​គ្រប់​គ្រាន់ ញ៉ាំ​មិន​សូវ​បាន ឬ​ញ៉ាំ​ចំណី​អាហារ​ក្រៀមក្រោះ មិនសូវ​សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់ ដូចជា​សាច់​ប្រឡាក់ ឬ​របស់ហឹរ​ដូចជា ម្រេច ខ្ញី​នោះ គួបផ្សំ​នឹង​ការ​ហត់នឿយ​មើល​ថែទាំ​កូនតូច​ទៀត​នោះ ក៏​អាច​ឲ្យ​ម៉ាក់ៗ​អស់​កម្លាំង ចេញ​អាការៈ​ដូចជា​ទាស់​សរសៃ​ដូច្នេះ​ដែរ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទៅ​សម្រាល​កូន​នៅមណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ដែល​ពេទ្យ​មាន​ជំនាញ​ច្បាស់​លាស់។ បន្ទាប់​ពី​សម្រាល​ហើយត្រូវថែទាំសុខភាពឲ្យបានល្អ សម្រាក​ឲ្យ​បានគ្រប់​គ្រាន់ ញ៉ាំ​​អាហារ​​ដែល​​សម្បូរ​វីតាមីន​ឲ្យ​បាន​គ្រប់​មុខ។

ក្នុងករណី​ស្រីៗមាន​អាការៈ​ខុស​ប្រក្រតី ​ស្រាវស្រាញ ក្តៅខ្លួន ធ្លាក់សធុំក្លិន មានខ្ទុះ ធ្លាក់​ឈាម​ច្រើន​ខុស​ប្រក្រតី ដែល​បណ្តាល​មក​ពី​ការ​ទម្លាក់​សុក​មិន​អស់ ឬ​ឆ្លងរោគ​នៅ​ស្បូន ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ កុំ​បណ្តែត​បណ្តោយ​ឲ្យ​សោះ​ព្រោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ក្នុង​ករណី​ដែល​ស្រីៗ​ទៅ​សម្រាល​កូន​ជាមួយ​ពេទ្យ​ដែល​គ្មានជំនាញ​ច្បាស់លាស់ ​ទម្លាក់​សុក​មិន​អស់​ពី​ស្បូន ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អាការៈ​​ព្រឺរងារ រកកល​គ្រុន​បន្តិច ដែល​ទាំងអស់​នេះ​ចាស់ៗ​ពី​ដើម​ហៅ​ថា ទាស់​សរសៃ​នោះ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Warning signs of health problems after birth

https://www.marchofdimes.org/pregnancy/warning-signs-of-health-problems-after-birth.aspx

7 Common Postpartum Conditions New Mothers Should Know About

https://www.dignityhealth.org/articles/7-common-postpartum-conditions-new-mothers-should-know-about

Prevalence and persistence of health problems after childbirth: associations with parity and method of birth

https://pubmed.ncbi.nlm.nih.gov/12051189/

កំណែ​ប្រែបច្ចុប្បន្ន

01/06/2023

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច?

សម្រាលកូនហើយសុកធ្លាក់មិនអស់ ម្ដាយគ្រោះថ្នាក់បែបណា?


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 01, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម