ប្រសិនបើក្រាយសម្រាល ៨សប្តាហ៍ ម៉ាក់ៗមួយចំនួននៅមានពោះធំដូចមានទម្ងន់ ៣-៤ ខែមានន័យថាសាច់ដុំពោះ (សាច់ដុំ ៦ កង់) របស់ម៉ាក់ៗញែកចេញពីគ្នាហើយ ដែលជាហេតុធ្វើឱ្យពោះម៉ាក់ៗមិនអាចរាបស្មើវិញបាន។ សាច់ដុំពោះញែកចេញពីគ្នាជាអ្វី? ហើយមានលំហាត់ប្រាណអ្វីខ្លះអាចជួយឱ្យពោះរាបស្មើវិញបាន?
សាច់ដុំពោះញែកចេញពីគ្នានៅពេលស្បូនរីកធំ ដែលធ្វើឱ្យបន្ទះសាច់ដុំទាំងពីរ (សាច់ដុំ ៦ កង់) របស់ពោះយើងញែកចេញពីគ្នា។ សាច់ដុំ ២ បន្ទះនេះស្ថិតនៅចំកណ្តាលពោះចាប់ពីទ្រូងរហូតដល់ឆ្អឹងអាងត្រគាក។ ជាធម្មតាការញែកនេះចាប់ផ្តើមនៅពាក់កណ្តាលត្រីមាសទីពីរនៃការមានផ្ទៃពោះ និងមានទំហំចន្លោះពី ២ សង់ទីម៉ែត្រទៅ ២០សង់ទីម៉ែត្រ។
ម៉ាក់ៗម្នាក់ក្នុងចំណោម ៣នាក់ នឹងមានសាច់ដុំពោះញែកចេញពីគ្នា បន្ទាប់ពីការមានផ្ទៃពោះលើកដំបូង ហើយនិងម៉ាក់ៗ ២ នាក់ក្នុងចំណោម ៣នាក់ ដែលពពោះច្រើនដងក៏មានសាច់ដុំពោះញែកចេញពីគ្នាដែរ។
ខាងក្រោមនេះជាលំហាត់មួយចំនួនដែលអាចជួយផ្ចិតសាច់ដុំពោះដែលញែកចេញពីគ្នាបាន៖
១. លំហាត់ប្រាណបែបជំហរឆ្មា/គោ
- ម៉ាក់ៗត្រូវចាប់ផ្តើមដោយច្រាត់បាតដៃលើកម្រាលហាត់យូហ្គាដោយដាក់កដៃពីក្រោមស្មា និងលុតជង្គង់ដោយដាក់ជង្គង់ក្រោមត្រគាក។
- រក្សាឆ្អឹងខ្នងឱ្យត្រង់ជាមួយស្មា ត្រគាក និងក្បាល។
- ដកកឱ្យវែងដោយមើលចុះក្រោម។
ពេលដកដង្ហើមចូល
- យកម្រាមជើងទល់នឹងកម្រាលហាត់យូហ្គា
- កោងខ្នងចុះក្រោមដោយទម្លាក់សាច់ដុំពោះចុះក្រោម
- សម្លឹងមើលឡើងលើ
ពេលដកដង្ហើមចេញ
- លាម្រាមជើងវិញឱ្យត្រង់លើកម្រាលហាត់យូហ្គាវិញ
- កោងឆ្អឹងខ្នងឡើងលើ
- ផតពោះ
- ទម្លាក់ក្បាលចុះដោយមើលចុះក្រោម
ធ្វើលំហាត់ប្រាណឆ្មា-គោឡើងវិញ១០ដង។
២. លំហាត់ពង្រឹងចង្កេះ និងត្រគាក
- ច្រត់បាតដៃ និងលុតជង្គង់លើកម្រាលហាត់យូហ្គាល ត្រូវប្រាកដថាឆ្អឹងខ្នងរបស់ម៉ាក់ៗត្រង់ រួចដកដង្ហើមចូល។
- ដកដង្ហើមចេញ ហើយលើកជើងស្ដាំនិងដៃឆ្វេងឡើងឱ្យត្រង់នឹងខ្នង រួចដកដង្ហលមចូល។ ត្រលប់មកឥរិយាបថដើមវិញ។
- ដកដង្ហើមចេញ ហើយលើកជើងនិងដៃស្តាំឡើងឱ្យត្រង់នឹងខ្នង។ ធ្វើលំហាត់ប្រាណនេះឡើងវិញ ១០ ដង។
៣. បែរចំហៀងខ្លួន
- ម៉ាក់ៗត្រូវគេងផ្អៀងខាងស្ដាំ ដោយច្រត់កែងដៃខាងស្តាំលើកម្រាលហាត់យូហ្គា កែងដៃត្រូវនៅពីក្រោមស្មាខាងស្តាំ រួចសន្ធឹងជើងឱ្យត្រង់ដោយត្រួតជើងឆ្វេងពីលើជើងស្តាំ។ ត្រូវប្រាកដថាក្បាលរបស់ម៉ាក់ៗស្របគ្នាជាមួយឆ្អឹងខ្នង ឯដៃឆ្វេងត្រូវដាក់ពីលើចំហៀងខ្លួនខាងធ្វេង។
- ផតសាច់ដុំពោះចូល
- លើកត្រគាក និងជង្គង់ពីកម្រាលឥដ្ឋ ខណៈពេលដកដង្ហើមចេញ។ ត្រូវប្រាកដថាដងខ្លួនរបស់ម៉ាក់ៗគឺត្រង់។
- រក្សាឥរិយាបថនេះ ១៥ ទៅ ២០វិនាទី រួចត្រលប់ទៅទីតាំងដើមវិញ ហើយផ្លាស់ប្តូរចំហៀងរួចធ្វើម្តងទៀត។
[embed-health-tool-child-growth-chart]
ម៉ាក់ៗគួរចៀសវាងលំហាត់ប្រាណអ្វីខ្លះ?
ម៉ាក់ៗចៀសវាងលំហាត់ខាងក្រោមនេះ ព្រោះវាធ្វើឱ្យសាច់ដុំពោះកាន់តែញែកខ្លាំង៖
- គេងរួចងើបអង្គុយ
- គេងរួចឡើងជើងឡើងទាំងពីរ
- អាវ៉ង់
- លំហាត់ប្រាណដែលមានផលប៉ះពាល់ខ្ពស់ដូចជាលោត រត់ និងលោត ផ្លោះ ជាដើម។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?