ក្រោយសម្រាលកូនរួច ចាស់ៗតែងតែហាមប្រាមម៉ាក់ៗមិនឲ្យងូតទឹក ឬកក់សក់នោះ ត្រូវរង់ចាំរហូតដល់ ៥ថ្ងៃ ទៅ១អាទិត្យ ខ្លះទៀតរាប់អាទិត្យឯណោះ ខ្លាចក្រែងសរសៃនៅខ្ចី បង្កទៅជាទាស់សរសៃ។ តើទម្លាប់ចាស់បុរាណមួយនេះ ត្រឹមត្រូវតាមក្បូនខ្នាតពេទ្យទេ?
ឆ្លើយនឹងសំណួរថា បន្ទាប់ពីសម្រាលកូនហើយ ពេលណាម៉ាក់ៗអាចងូតទឹក? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា ការងូតទឹកក្រោយសម្រាលអាស្រ័យទៅលើលក្ខខណ្ឌខុសគ្នា រវាងការសម្រាលកូនដោយធម្មជាតិ និងការសម្រាលកូនដោយវះកាត់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចំពោះស្ត្រីដែលសម្រាលកូនតាមធម្មជាតិ គ្រូពេទ្យអនុញ្ញាតឲ្យងូតទឹកបានគ្រប់ពេល ឲ្យរាងកាយយើងមានកម្លាំង តែមិនត្រូវងូតទឹក ឬត្រាំក្នុងអាងទឹកនោះទេ ព្រោះងាយនឹងឆ្លងមេរោគ។ ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតបន្តថា “បន្ទាប់ពីសម្រាលកូនហើយ ស្រីៗអស់កម្លាំង ថែមទាំងឈឺចាប់នៅមុខរបួសទៀត អ៊ីចឹងហើយភាគច្រើនទល់តែ១ថ្ងៃអីឯណោះ ទើបគាត់ចាប់ផ្តើមងូតទឹក កក់សក់អីមួយចប់”។
ចំណែកឯស្រីៗដែលសម្រាលកូនដោយវះកាត់វិញ ក៏អាចងូតទឹកបានដែរ តែត្រូវរង់ចាំរហូតដល់ ២៤ ម៉ោងបន្ទាប់ពីដកសុងទឹកនោមចេញ ឬអាចយូរជាងនេះ អាស្រ័យទៅលើស្ថានភាពរបស់ម្តាយ។
អត្ថបទពាក់ព័ន្ធ៖
- របៀបរៀបចំខ្លួនឲ្យស្អាតបាត បន្ទាប់ពីសម្រាលកូនរួច
- ការសិក្សាថា ស្បែកប៉ះស្បែករវាងកូន និងម៉ាក់មានប្រយោជន៍ចំពោះខួរក្បាលទារក
អត្ថប្រយោជន៍នៃការងូតទឹកក្រោយសម្រាល៖
- ជួយឲ្យម្តាយមានអារម្មណ៍ស្រស់ស្រាយ
- ម្តាយមានកម្លាំងកំហែងបីថ្នាក់ថ្នមកូន
- កាត់បន្ថយការឆ្លងរោគ
- កាត់បន្ថយការឈឺចាប់បន្ទាប់ពីសម្រាល
- ជួយរំញោចចរន្តឈាមក្នុងខ្លួន
- កាត់បន្ថយឈឺចាប់ក្នុងសុដន់។
[embed-health-tool-ovulation]