មានម៉ាក់ៗដែលសម្រាលកូនរួចជាច្រើន ក្រោយចេញពីពេទ្យពេលទៅដល់ផ្ទះបានហៅពេទ្យដទៃទៀតមកចាក់ថ្នាំ ដោយយល់ឃើញថាអាចជួយឲ្យស្បែកស្អាត សរសៃសសូងឆាប់រឹងមាំ។ តែលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថាមិនបាច់ចាក់ក៏បានដែរ។
មានម៉ាក់ៗដែលសម្រាលកូនរួចជាច្រើន ក្រោយចេញពីពេទ្យពេលទៅដល់ផ្ទះបានហៅពេទ្យដទៃទៀតមកចាក់ថ្នាំ ដោយយល់ឃើញថាអាចជួយឲ្យស្បែកស្អាត សរសៃសសូងឆាប់រឹងមាំ។ តែលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថាមិនបាច់ចាក់ក៏បានដែរ។

វេជ្ជបណ្ឌិត បន្តទៀតថារឿងចាក់ថ្នាំបន្ទាប់ពីចេញពីពេទ្យមិនមែនជារឿងចាំបាច់នោះទេ ព្រោះវាមិនអាចជួយអ្វីបានច្រើន ឬជួយឲ្យសាច់ស្អាតឡើយ។ លោកក៏ឲ្យដឹងទៀតថា ថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យលេបគឺគ្រប់គ្រាន់ហើយ។ ក្រៅពីថ្នាំគ្រាប់ជាតិដែកបំបាត់ភាពស្លេកស្លាំង ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខថា របបអាហារសម្បូរជីវជាតិ បូករួមការសម្រាកគ្រប់គ្រាន់នឹងជួយឲ្យម៉ាក់ៗស្រស់ថ្លាដោយខ្លួនឯង។

ប៉ុន្តែបើម៉ាក់ៗណានៅតែចង់ចាក់ថ្នាំ ក៏មិនអីដែរ គ្រាន់តែត្រូវដឹងពីប្រភេទថ្នាំនោះថាវាជំនួយអ្វីចំពោះសុខភាព ឬអត់ ដើម្បីឲ្យច្បាស់ក្នុងចិត្តថាក្រោយចាក់គ្មានបញ្ហា និងមិនចំណាយប្រាក់អត់ប្រយោជន៍។
លោកក៏បានបញ្ជាក់ដែរថា ថ្នាំដែលគ្រូពេទ្យដើរចាក់តាមផ្ទះនោះមិនអាចជួយអ្វីដល់យើងខ្លាំងជាងចំណីចំណុកឡើយ ព្រោះថាអាហារ ផ្លែឈើទើបមានវីតាមីន និងសារធាតុចិញ្ចឹមផ្ដល់ឲ្យរាងកាយបានល្អ។ មួយវិញទៀត វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏ប្រាប់ឲ្យម៉ាក់ៗសម្អាតខ្លួនប្រាណ ដោយងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបានជាប្រចាំ ហាត់ប្រាណទើបមានអនាម័យចំពោះខ្លួន និងកូន។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Injectable Skin Lightening and Skin Bleaching Products May Be Unsafe
https://www.fda.gov/consumers/consumer-updates/injectable-skin-lightening-and-skin-bleaching-products-may-be-unsafe
Skin lightening
https://www.nhs.uk/conditions/cosmetic-procedures/skin-lightening/
5 favorite skin care treatments and their pregnancy safety
https://www.mother.ly/life/can-you-get-botox-when-youre-pregnant/
កំណែប្រែបច្ចុប្បន្ន
22/09/2022
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ