អំឡុងពេលសម្រាលកូន ទារកត្រូវឆ្លងកាត់មាត់ស្បូន និងចេញតាមទ្វារមាស ហើយច្រកចូលទ្វារមាសម៉ាក់ៗត្រូវបើកឲ្យធំ ដើម្បីឲ្យទារកឆ្លងកាត់រួច។ ក្រោយពេលសម្រាលកូនរួច វាមិនមែនជារឿងចម្លែកទេដែលម៉ាក់ៗមានអារម្មណ៍ថា ទ្វារមាសមានសភាពខុសពីមុនពេលសម្រាលកូន។ ក្នុងអត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពីការផ្លាស់ប្ដូរទ្វារមាសរបស់ស្ត្រីក្រោយសម្រាលកូនតាមធម្មជាតិ ៤ យ៉ាងដូចជា៖
១. ទំហំធំជាងមុន
ទ្វារមាសស្រីៗនឹងប្រែប្រួល ពិសេសក្រោយពីយើងធ្លាប់សម្រាលកូនបានម្ដង។ ពេលសម្រាលកូន ទ្វារមាសយើងយឺតធំខ្លាំងលើសពីធម្មតា។ បន្ទាប់ពីជាសះស្បើយពីមុខរបួស សាច់ដុំទ្វារមាសនឹងរឹងជាងមុន ទំហំក៏ធំជាងមុនដែរ។ ចំពោះបញ្ហាផ្លាស់ប្ដូរទ្វារមាសមួយនេះ ស្រីៗមួយចំនួន ហៅបញ្ហាមួយនេះថា រោគសញ្ញារលុងទ្វារមាស (VRS)។
[embed-health-tool-baby-poop-tool]
២. ស្ងួតទ្វារមាស
វាជារឿងធម្មតាទេ ដែលស្ត្រីមានអារម្មណ៍ថា ទ្វារមាសស្ងួតជាងធម្មតា បន្ទាប់ពីសម្រាលកូនរួច។ បញ្ហាផ្លាស់ប្ដូរទ្វារមាសនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងកម្រិតអ័រម៉ូន Oestrogen ទាបក្នុងរាងកាយរបស់ម៉ាក់ៗ បើប្រៀបធៀបទៅនឹងពេលកំពុងពពោះ។ ចំពោះស្ត្រីបំបៅដោះកូន កម្រិតអ័រម៉ូន Oestrogen អាចទាបជាងម៉ាក់ៗដែលមិនបំបៅដោះកូន ដូចនេះទ្វារមាសអាចមានសភាពខ្លាំងជាង។
៣. ឈឺចាប់នៅបរិវេណទ្វារមាស
បន្ទាប់ពីសម្រាលកូនរួច ម៉ាក់ៗអាចមានការឈឺចាប់នៅតំបន់ថ្នេរ ឬបរិវេណទ្វារមាសតែម្ដង ប៉ុន្តែ ការផ្លាស់ប្ដូរទ្វារមាសមួយនេះ អាចនឹងធូរស្រាលដូចធម្មតាវិញក្នុងរយៈ ៦-១២សប្ដាហ៍ក្រោយសម្រាលរួច។ គ្នាយើងស្រីៗត្រូវដឹងថា វាមានសារសំខាន់ណាស់ក្នុងការថែទាំតំបន់ទ្វារមាសឲ្យស្អាតជានិច្ច ដូច្នេះមុននឹងម៉ាក់ៗប្ដូរសំឡីអនាម័យ ឬលាងសម្អាតមុខថ្នេរ គួរលាងដៃឲ្យស្អាតជាមុនសិន និងត្រូវសម្អាតតំបន់នោះឲ្យបានលឿនបំផុតតាមដែលយើងអាចធ្វើបាន។
៤. ឈឺចាប់អំឡុងពេលរួមភេទ
ការឈឺចាប់អំឡុងពេលរួមភេទក្រោយសម្រាលកូន អាចជាលទ្ធផលនៃជាលិកាស្លាកស្នាមនៅក្នុងទ្វារមាស ឬដោយសារការសម្រាលកូនបង្កការរហែកខ្លាំងពីរន្ធទ្វារមាសដល់រន្ធគូថ។ យូរទៅៗ បញ្ហានេះនឹងជាសះស្បើយដោយឯកឯង បូករួមនឹងការថែទាំរបស់យើង ប៉ុន្តែក្នុងករណីម៉ាក់ៗមានការឈឺចាប់ខ្លាំងក្នុងពេលរួមភេទ កើតជាក្ដីបារម្ភ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានដំណោះស្រាយត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ចំណុចសំខាន់
- ទំហំធំជាងមុន
- ស្ងួតទ្វារមាស
- ឈឺចាប់នៅបរិវេណទ្វារមាស
- ឈឺចាប់អំឡុងពេលរួមភេទ