ពិតណាស់ ម៉ាក់ៗអាចប្រឈមនឹងការប្រែប្រួលរាងកាយ ក្រោយសម្រាលកូនរួច ហើយការប្រែប្រួលមួយចំនួន កើតឡើងនៅក្នុងប្រព័ន្ធរាងកាយខាងក្នុង ដែលនាំឲ្យមានផលប៉ះពាល់ដល់ភ្នែកម៉ាក់ៗថ្មីថ្មោង។
មូលហេតុនៃការប្រែប្រួលលើការមើលឃើញក្រោយសម្រាលកូន
១. ព្រឹលភ្នែក
ក្រោយសម្រាលកូនរួច ការចាល់ទឹកនៅថង់ទឹកភ្នែកត្រូវបានរាំងស្ទះ ជាហេតុនាំឲ្យកញ្ចក់ភ្នែកមិនអាចវិលមករកសភាពដើមវិញ និងបណ្ដាលឲ្យយើងព្រឹលភ្នែក។
២. ជំងឺបម្រុងក្រឡាភ្លើង
ទន្ទឹមនឹងនេះដែរ ស្ត្រីដែលមានបញ្ហាលើសសម្ពាធឈាម អាចប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើង។ ក្នុងករណីនេះ ម៉ាក់ៗអាចជួបបញ្ហាភ្នែកផ្សេងៗ ដូចជាភ្នែកចាញ់ពន្លឺ ឬព្រឹលភ្នែក។ ដូច្នេះហើយ យើងចាំបាច់ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យរោគស្រ្តី និងប្រើប្រាស់ថ្នាំដើម្បីព្យាបាលប្រកបដោយប្រសិទ្ធភាព។
៣. ជំងឺទឹកនោមផ្អែមពេលពពោះ
ជាក់ស្ដែង កម្រិតជាតិស្ករក្នុងឈាមអាចប្រែប្រួលក្នុងអំឡុងពេល និងក្រោយសម្រាលកូន។ ការប្រែប្រួលនេះ អាចបំផ្លាញសរសៃឈាមតូចៗ ដែលភ្ជាប់ទៅនឹងរបករ៉េទីនភ្នែក និងអាចប៉ះពាល់ដល់ចក្ខុវិញ្ញាណ ព្រមទាំងបង្កជាបញ្ហាព្រឹលភ្នែក។
[embed-health-tool-due-date]
រោគសញ្ញានៃការប្រែប្រួលបញ្ហាភ្នែក ក្រោយសម្រាល
រោគសញ្ញាទូទៅមួយចំនួននៃបញ្ហាភ្នែក រួមមាន៖
- វិលមុខ
- ព្រឹលភ្នែក
- ចាញ់ពន្លឺ
- រួយភ្នែក
- មើលមិនឃើញរយៈពេលខ្លី
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ការព្យាបាលបញ្ហាភ្នែកក្រោយសម្រាល
បញ្ហាភ្នែកស្ងួត៖ អាចប្រើសេរ៉ូមប្រៃ ឬពិគ្រោះជាមួយគ្រូពេទ្យឯកទេសភ្នែកក្នុងការប្រើប្រាស់ថ្នាំបន្តក់ភ្នែកដែលស័ក្តិសមទៅនឹងបញ្ហានេះ។
ព្រឹលភ្នែក៖ ប្រសិនបើបញ្ហាព្រឹលភ្នែកនេះមិនបាត់ទៅវិញក្រោយសម្រាលរយៈពេល១០ខែទេនោះ ម៉ាក់គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសភ្នែក។
បញ្ហានៃជំងឺបម្រុងក្រឡាភ្លើង៖ បញ្ហានេះ អាចដោះស្រាយបានយ៉ាងមានប្រសិទ្ធភាពដោយការប្រើប្រាស់ថ្នាំលេបតាមវេជ្ជបញ្ជាឲ្យទាន់ពេលវេលា។
បញ្ហាជំងឺទឹកនោមផ្អែមពេលពពោះ៖ ម៉ាក់គួរធ្វើលំហាត់ប្រាណ និងញ៉ាំរបបអាហារដែលមានតុល្យភាព។
ជាទូទៅ ការប្រែប្រួលការមើលឃើញដែលកើតឡើងអំឡុងពេលពពោះ ច្រើនតែបាត់ទៅវិញនៅរយៈពេលប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែបន្ទាប់ពីសម្រាលកូនរួច។ យ៉ាងណាមិញ ប្រសិនបើបញ្ហាភ្នែកនេះ នៅតែបន្តរយៈពេលយូរជាងនេះ ម៉ាក់ៗគួរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
ចំណុចសំខាន់
- វិលមុខ
- ព្រឹលភ្នែក
- ចាញ់ពន្លឺ
- រួយភ្នែក
- មើលមិនឃើញរយៈពេលខ្លី