សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ក្រោយ​សម្រាលកូនរួច ហាមធ្វើរឿងទាំង ៥ នេះប្រយ័ត្នស៊យធំ!

ក្រោយ​សម្រាល​កូន​ រាងកាយ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ ដែល​ទាមទារ​ឱ្យ​​យើង​សម្រាក​​គ្រប់គ្រាន់​ ដើម្បី​បាន​ជា​សះស្បើយ​ឡើង​វិញ​។ ហេតុ​នេះ​ហើយ​ ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​​បាន​ល្អ ជា​រឿង​​ចាំបាច់​បំផុត​ក្នុង​អំឡុង​ពេល​នេះ​។ អ៊ីចឹង​ហើយ​! ដើម្បី​ជុំវិញ​ឱ្យ​​មាន​ការ​ជា​សះស្បើយ​ឡើង​វិញ​ ម៉ាក់​ៗ​គួរ​ជៀសវាង​ធ្វើ​រឿង​ប៉ុន្មាន​នេះ ១. កុំ​ប្រឹង​ធ្វើ​ការ​ហួស​កម្លាំង អ្វី​ដែល​ម៉ាក់​ៗ​គួរ​ប្រយ័ត្ន​អំឡុង​ពេល​នេះ គឺ​ជៀសវាង​ធ្វើការ​ហួស​កម្លាំង ឬ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ពេក​ ក្នុង​អំឡុង​ពេល ​៦ ​សប្តាហ៍​ក្រោយ​សម្រាល ដើម្បី​ឱ្យ​រាងកាយ​បាន​សម្រាក​គ្រប់គ្រាន់​ និង​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ជក់​បារី ប្រសិនបើ​ម៉ាក់​ៗ​ជក់​បារី​ អា​អូន​នឹង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពីព្រោះ​សរីរាង្គ​ទារក​នៅ​តែ​បន្ត​អភិវឌ្ឈ​ក្រោយ​សម្រាល​ ជា​ពិសេស​គឺ​សួត និង​ខួរ​ក្បាល។​​ លើស​ពី​នេះ ការ​ស្រូប​យក​ផ្សែង​បារី ក៏​អាច​រារាំង​ដល់​ការ​អភិវឌ្ឍ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​លើ​ទារក​ដូច​គ្នា។ ៣. ញ៉ាំ​អាហារ​ឱ្យ​ទៀងទាត់ ថ្វី​ត្បិត​តែ​ម៉ាក់​ចាំបាច់​ត្រូវ​ផ្តោត​លើ​ការ​មើល​ថែទាំ​អា​អូន​ក៏​ពិត​មែន តែ​យើង​ក៏​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​​ឱ្យ​បាន​គ្រប់គ្រាន់​ដូច​គ្នា។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព ដូច​ជា​បន្លែ​ ផ្លែឈើ និង​ត្រី​សាច់ ដើម្បី​​ជួយ​ដល់​ការ​ផលិត​ទឹក​ដោះ និង​ជួយ​ឱ្យ​រាងកាយ​ឆាប់​ជា​សះស្បើយ។ ៤. កុំ​ធ្វើ​ព្រងើយ​នឹង​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​ក្រោយ​សម្រាល​ រាងកាយ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ រួម​ទាំង​អ័រម៉ូន​ផង​ដែរ។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​តែង​មាន​អារម្មណ៍​សោកសៅ​ក្រោយ​សម្រាល​កូន​ ប៉ុន្តែ​បើ​រោគសញ្ញា​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​បន្ត​រយៈពេល​យូរ​ជាង​ពីរ​បី​សប្តាហ៍ ម៉ាក់​អាច​នឹង​កើត​ជំងឺ​បាក់ទឹក​ចិត្ត​ក្រោយ​សម្រាល​ ដែល​តម្រូវ​ឱ្យ​ម៉ាក់​​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ។​​ [embed-health-tool-due-date] ៥. កុំ​ភ្លេច​ពន្យារ​កំណើត គ្រូ​ពេទ្យ​សម្ភព​ភាគ​ច្រើន​ ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​សម្រាល​​កូន​រួច តម​ការ​រួម​ភេទ​រហូត​ដល់ ​៦ […]

អត្ថបទផ្សេងទៀតពី សុខភាពម្ដាយ

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ