backup og meta

ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 20, 2023

    ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ

    ក្រោយ​សម្រាល ក្រៅពី​យក​ចិត្ត​ទុក​ដាច់​ចំពោះ​កូន និង​របប​អាហារ ​អនាម័យ​ខ្លួនប្រាណ​ក៏​ជា​រឿង​សំខាន់​ត្រូវ​គិតគូរ​ខ្លាំង​ដែរ។ បើ​យើង​សម្រាល​កូន​រួច​មិន​បាន​ថែទាំ​ខ្លួនប្រាណ នោះ​អាច​បណ្ដាលឲ្យ​យើង​មាន​អាការៈ​ល្ហិតល្ហៃ វិលមុខ និង​មិន​ស្រឡះ​ក្នុង​ខ្លួន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

    រឿង​ដែល​ត្រូវ​ខ្វល់ខ្វាយ​ទី ១ គឺ​ការ​ធ្លាក់​ឈាម ព្រោះ​ថា​ក្រោយ​សម្រាល​កូន​រួច​នឹង​មាន​បញ្ហា​នេះ​យ៉ាងហោចណាស់​ក៏ ១ ខែ​ដែរ ហើយ ១ សប្ដាហ៍​ដំបូង​ឈាម​ធ្លាក់​ច្រើន​គួរសម។ ត្បិត​ការ​ធ្លាក់​ឈាម​ក្រោយ​ពី​សម្រាលកូន​ជា​រឿង​ធម្មតា ដែល​គេ​ហៅថា Lochia ឈាម​នោះ​ទៀតសោត​កើត​ចេញ​ពី​កម្ទេចកម្ទី​នៃ​ភ្នាស​របស់​ស្បូន។ ក្នុង​អំឡុង​ពេល​នេះ​យើង​ត្រូវ​ធ្វើចលនា​​រាងកាយ​​ឲ្យ​បាន​ច្រើន ដើរ​ឲ្យ​បាន​ច្រើន ទើប​ឈាម​ឆាប់​ធ្លាក់​អស់ ស្បូន​ឆាប់​ត្រលប់​មក​សភាព​ដើម​វិញ។

    សម្រាលកូន

    អំឡុង​ពេល​ធ្លាក់​ឈាម​សប្ដាហ៍​ដំបូង យើង​អាច​ស្លៀក​ខោ​ទឹក​នោម​ទំហំ​ធំ ឬ​ប្រើ​សំឡី​អនាម័យ​ដូច​ពេល​មក​រដូវ​ក៏​បាន។ ក្រៅពី​នឹង​យើង​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​បរិវេណ​ទ្វារមាស​ជាមួយ​ទឹកក្ដៅឧណ្ហៗ ព្រម​ជាមួយ​ទឹក​អនាម័យ​បន្ថែម​ទៀត​ក៏​បាន ដើម្បី​សម្អាត​ភាព​កខ្វក់ និង​ក្លិន​មិន​ល្អ​របស់​ឈាម។

    ចំណែក​រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់​ៗ​ត្រូវតែ​ធ្វើ​រាល់ថ្ងៃ គឺ​ងូត​ទឹក​លាង​សម្អាត​ខ្លួន​ប្រាណ កក់​សក់ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ជា​ប្រចាំ ទើប​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ និង​មិន​ឈឺក្បាល​វិល​មុខ ហើយ​សម្លៀកបំពាក់​អាច​ស្លៀក​បែប​ណា​ក៏​បាន​ឲ្យតែ​យល់​ថា​ស្រួល​ខ្លួន​ទៅ​បាន​ហើយ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម