backup og meta

ថ្ងៃ​នេះកម្ពុជានៅបន្តរកឃើញស្រ្តីខ្មែរ និងកាណាដាផ្ទុក COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 09, 2020

    ថ្ងៃ​នេះកម្ពុជានៅបន្តរកឃើញស្រ្តីខ្មែរ និងកាណាដាផ្ទុក COVID-19

    ករណី COVID-19 នៅ​កម្ពុជា​ព្រឹក​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ជា​បន្ត​បន្ទាប់​ទៀត​ហើយ តែ​ក៏​មាន​អ្នក​ជា​សះស្បើយ​ថ្មី​ថែម​ដូច​គ្នា​ដែរ។

    សម្រាប់​អ្នក​ឆ្លង​ថ្មី​ថ្ងៃ​នេះ​គឺជា​ស្រ្តី​ខ្មែរ​អាយុ ២៧ ឆ្នាំ ដែល​ជា​ទាហាន​មួក​ខៀវ ក្រោយ​តេស្ត​វិជ្ជមាន បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ជ័យជំនះ ក្រុង​តាខ្មៅ។ ចំពោះ​ស្រ្តី​ជនជាតិ​កាណាដាអាយុ ៤១ ឆ្នាំមកពីប្រទេសអូប៊េគីស្ថាន និងឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្យូង ហើយមកដល់​កម្ពុជា​កាលពី​ថ្ងៃ ០៧ ខែសីហា ឆ្នាំ ២០២០។ ក្រោយ​តេស្ត​វិជ្ជមាន​ស្រ្តី​ជនជាតិ​កាណាដារូប​នោះ​ បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    រីឯ​អ្នក​ជា​សះស្បើយ​វិញជា​បុរសជនជាតិ​ខ្មែរ ធ្វើ​ដំណើរ​មកពី​ប្រទេស​បាគីស្ថាន រួច​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​អ្នក​ទាំង ២ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌលសុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។

    សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២៤៨ នាក់​ស្ត្រី ៤៩ និង​បុរស ១៩៩ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ២១៧ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៣១ នាក់។

    COVID-19 COVID-19

    COVID-19

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម