នៅព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសថា ពុំមានករណីអ្នកឆ្លង COVID-19 ថ្មីថែមទៀតនោះទេ ហើយចំណែកអ្នកជាសះស្បើយវិញក៏មិនមានដែរ ដូចនេះធ្វើឲ្យអ្នកនៅមិនទាន់ជាសល់ត្រឹម ១២ នាក់ដូចម្សិលមិញដដែល។ សរុបអ្នកមិនទាន់ព្យាបាលជាមានបុរស ៥ នាក់ និងស្រ្តី ៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្ត។