គ្នាយើងចូលចិត្តដើរផ្សារ ជាពិសេសទិញអាហារ ចុះថ្លៃ (Discount ) ឬទិញ ១ ថែម ១ អាចប្រឈមនឹងការកើតជំងឺធាត់ខ្លាំង។ នេះបើតាមការស្រាវជ្រាវថ្មីមួយរបស់អង់គ្លេស។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងចូលចិត្តដើរផ្សារ ជាពិសេសទិញអាហារ ចុះថ្លៃ (Discount ) ឬទិញ ១ ថែម ១ អាចប្រឈមនឹងការកើតជំងឺធាត់ខ្លាំង។ នេះបើតាមការស្រាវជ្រាវថ្មីមួយរបស់អង់គ្លេស។
មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក ចក្រភពអង់គ្លេស រកឃើញថា អ្នកចូលចិត្តញ៉ាំអាហារ បែបទិញចុះថ្លៃ មាន ៥០% ជួបហានិភ័យជំងឺធាត់ខ្លាំង បើធៀបទៅនឹងអ្នកពុំសូវមានចំណូលទិញតាមវិធីនេះ។
ការសិក្សា ផ្អែកលើទិន្នន័យ ១៦.០០០គ្រួសារ នៅអង់គ្លេស បានបង្ហាញថា ក្នុងមួយគ្រួសារយ៉ាងតិចមានអាហារជាទំនិញចុះថ្លៃ ១ ពេលក្នុងចំណោមអាហារទាំងបីពេល ហើយអាហារទាំងនោះ ភាគច្រើនជាទំនិញដាក់លក់ចុះថ្លៃមកពីផ្សារទំនើប។
ចំពោះអាហារដាក់លក់ចុះថ្លៃ សុទ្ធសឹងតែផ្តល់ផលមិនល្អដល់សុខភាព តួយ៉ាងដូចជា អាហារបំពង ពោតលីង សូកូឡា និងអាហារហឹរជាដើម។ សម្រាប់អ្នកចូលចិត្តទិញទំនិញខាងលើចន្លោះ ៤០-៨០ ភាគរយ មានហានិភ័យខ្ពស់ដល់ទៅ ៥៤% អាចកើតជំងឺធាត់ បើធៀបនឹងអ្នកទិញទំនិញចុះថ្លៃត្រឹម ២០ ភាគរយ។
ការសិក្សាខាងលើ គឺបានធ្វើឡើងទៅតាមមតិយោបល់ពីរដ្ឋាភិបាលអង់គ្លេស បានស្នើសុំឲ្យមានការបិទ កម្មវិធីទិញ ១ ថែម ១ ទៅលើអាហារគ្មានប្រយោជន៍ចំពោះសុខភាព ដែលជាយុទ្ធសាស្រ្តប្រឆាំងកំណើនជំងឺធាត់ ជាពិសេសលើក្មេងៗ។
អត្ថបទពាក់ព័ន្ធ៖
បើតាមលោក Alison Cox នាយកផ្នែកស្រាវជ្រាវប្រឆាំងជំងឺមហារីក នៃមូលនិធិមជ្ឈមណ្ឌលស្រាវជ្រា វជំងឺមហារីក ចក្រភពអង់គ្លេស បាននិយាយថា “រដ្ឋាភិបាល បានស្នើសុំឲ្យបិទការដាក់លក់ចុះថ្លៃលើអាហារគ្មានប្រយោជន៍សម្រាប់សុខភាពត្រឹមម៉ោង ៩ យប់។ នេះជាជំហានមួយឆ្ពោះកាន់ការប្រឆាំងនឹងជំងឺធាត់។ សម្រាប់ពេលនេះ ពួកយើងចង់ឃើញបម្រាមទៅលើការដាក់ស្លាកលក់ចុះថ្លៃលើអាហារគ្មានប្រយោជន៍សម្រាប់សុខភាព ក៏ដូចជាភេសជ្ជៈមួយចំនួនផងដែរ ជាពិសេសក្បែរកន្លែងគិតលុយ។ ហើយការធ្វើបែបនេះអាចជួយឲ្យគ្រួសារទាំងមូលជ្រើសរើសជម្រើសល្អសម្រាប់សុខភាពវិញ’។
នៅអង់គ្លេស ក្មេងម្នាក់ក្នុងចំណោម ៥នាក់ មានបញ្ហាឡើងទំងន់ ឬធាត់ខ្លាំង ពេលពួកគេរៀនបឋមសិក្សា ហើយចំនួននេះកើនឡើងត្រីគុណ នៅពេលគេចប់បឋមសិក្សា។
ការសិក្សារកឃើញដែរ ភាពធាត់ខ្លាំង ឬជំងឺធាត់ខ្លាំងអាចបង្កើនហានិភ័យជំងឺមហារីកប្រមាណ ១៣ ប្រភេទផ្សេងៗគ្នា រួមទាំងជំងឺមហារីកពោះវៀន និងមហារីកសុដន់៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕