ថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩ថ្មី ជាការស្រាវជ្រាវពីរប្រទេសរួមគ្នា មានសមត្ថភាពអាចព្យាបាលអាការៈផ្សេងៗ បង្កដោយបាក់តេរី នឹងកំពុងក្លាយជាក្តីរំពឹងថ្មី ដើម្បីដោះស្រាយវិបត្តិជំងឺឆ្លងបាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩ថ្មី ជាការស្រាវជ្រាវពីរប្រទេសរួមគ្នា មានសមត្ថភាពអាចព្យាបាលអាការៈផ្សេងៗ បង្កដោយបាក់តេរី នឹងកំពុងក្លាយជាក្តីរំពឹងថ្មី ដើម្បីដោះស្រាយវិបត្តិជំងឺឆ្លងបាន។
ប្រភពព័ត៌មានពី Drug Target Review បានឲ្យដឹងថា វ៉ាក់សាំងប្រភេទថ្មី ឈ្មោះ J8 បានអភិវឌ្ឍរួមគ្នា ដោយសាកលវិទ្យាល័យ Griffith របស់អូស្រ្តាលី និងដៃគូស្រាវជ្រាវមកពីប្រទេសកាណាដា ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពប្រឆាំងទៅនឹងពពួកបាក់តេរីប្រភេទ (Strep A) ដែលបង្កឲ្យមានជំងឺឆ្លង នឹងបង្កជាអាការៈធ្ងន់ធ្ងរ ដូចជា គ្រុនក្តៅ ឡើងកន្ទួលរលាកស្បែក និងប្រែប្រួលសម្ពាធឈាមជាដើម។ ជាពិសេសទៅទៀត ដោយសារបញ្ហាកើតឡើងដោយពពួកបាក់តេរី បណ្តាលឲ្យមានករណីស្លាប់ច្រើន ទើបធ្វើឲ្យមានការស្រាវជ្រាវផលិតថ្នាំវ៉ាក់សាំងនេះឡើង។
ដំណើរបង្កើតវ៉ាក់សាំង J8 ឡើង ត្រូវបានពិសោធទៅលើសត្វកណ្តុរជាមុន ដោយក្រុមអ្នកវិទ្យាសាស្រ្តបានវិវត្ត J8 ចេញពីប្រូតេអ៊ីន តាងឈ្មោះ ដោយអក្សរ M មានក្នុងបាក់តេរី ក្រោយមកវាបានក្លាយអង្គធាតុក្នុងឈាម ស៊ាំ និងប្រឆាំង ទៅនឹងបាក់តេរី បង្កជំងឺឆ្លងនៅក្នុងសត្វកណ្តុរ។
អត្ថបទពាក់ព័ន្ធ៖
សម្រាប់លទ្ធផលការស្រាវជ្រាវខាងលើ សាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវ លោក Michael Good បាននិយាយថា ទោះលទ្ធផលវិជ្ជមាន ប៉ុន្តែតម្រូវឲ្យក្រុមស្រាវជ្រាវ សិក្សាបន្តបន្ថែមទៀត ពោលគឺចង់ឲ្យមាន ការស្រាវជ្រាវចំពោះវ៉ាក់សាំងនេះ ប្រមាណ២ឆ្នាំទៀត ទើបសាកល្បងតេស្តផ្ទាល់ទៅលើមនុស្ស និងចេញសម្រាប់ប្រើប្រាស់៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕