backup og meta

ដំណឹងល្អ! វិទ្យាសាស្ត្ររកឃើញតម្រុយថ្មី ឈានទៅព្យាបាលជំងឺអារ លើស្រីៗមិនអាចមានកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 19, 2019

    ដំណឹងល្អ! វិទ្យាសាស្ត្ររកឃើញតម្រុយថ្មី ឈានទៅព្យាបាលជំងឺអារ លើស្រីៗមិនអាចមានកូន

    អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយ​ថ្មី មាន​ទំនាក់​ទំនង​នឹង​ជំងឺ​អារ (គ្មាន​កូន) លើស្រីៗ ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ខួរ​ឆ្អឹង​ខ្នង ដែល​របក​គំហើញ​នេះ ត្រូវ​គេ​ជឿ​ថា អាច​ត្រួស​ត្រាយ​ផ្លូវ ដើម្បី​ឈាន​ទៅ​ដល់​ការ​ព្យាបាល​ជំងឺ​នេះឲ្យ​ជា​សះស្បើយ​នៅ​ថ្ងៃ​អនាគត។​

    យោង​តាម​ព្រឹតិ្តបត្រ​វេជ្ជសាស្រ្ត​ PLOS Biology បាន​​ពន្យល់​​ថា នៅ​ពេល​​ស៊ុតបង្ក​កំណើតចាប់​ផ្តើម​ទុំ​ជ្រុះ ជាលិកា​​ស្តើង​ៗ​ជា​ច្រើន នឹង​ចេញ​ពី​ខួរ​ឆ្អឹង ​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ទៅ​កាន់​ស្បូន ជា​កន្លែង​​ជាលិកា​ទាំង​នោះ ជួយ​វិវត្ត​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន សម្រាប់​ត្រៀម​​​ការ​បង្ក​កំណើត​កូន។ ប៉ុន្តែ​ បើ​សិន​ករណីស្រទាប់​ខាង​ក្នុង​ស្បូន​ មិន​បាន​វិវត្ត នោះ​គភ៌​នឹង​មិន​អាច​លូត​លាស់​បានដូចគ្នា ជា​ហេតុ​ធ្វើ​​ឲ្យ​រាង​កាយ​ស្រីៗមាន​បញ្ហានេះ មិន​អាច​មាន​លទ្ធភាព​បង្ក​កំណើត​បាន។

    តែ​យ៉ាង​ណា​មិញ អ្នក​វិទ្យាសាស្រ្ត​​បាន​ពិសោធ​លើ​សត្វ​កណ្តុរ ​ហើយ​​រក​ឃើញ​ថា​​ ក្នុង​ករណី​​​ យក​ចំណែក​មួយ​នៃ​​ខួរ​ឆ្អឹង​មាន​សុខភាព​ល្អ​មក​ផ្សាំ នោះ​រាង​កាយ​សត្វ​កណ្តុរ នឹង​អាច​មាន​លទ្ធភាព​បង្ក​កំណើត​បាន​​ប្រសើរ​ជាង​មុន ហើយ​សូម្បី​តែ​រាង​កាយ​កណ្តុរ​មាន​ខួរ​ឆ្អឹង​មិន​ល្អ ក៏​ការ​ផ្សាំ​ខួរ​ឆ្អឹង​ថ្មី អាច​ជួសជុល​​លទ្ធភាព​បង្ក​​កំណើត​បាន​ឡើង​វិញ​ផង​ដែរ។

    ដោយ​ឃើញ​ពី​​លទ្ធភាព​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​កំពុង​ពិសោធ​បន្ថែម​ទៅ​លើគំរូរាង​កាយ​មនុស្ស ដោយ​រំពឹង​ថា​ នឹង​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​​អារ​ នៅ​ថ្ងៃ​ខាង​មុខ​ ប្រកប​ដោយ​ប្រសិទ្ធិភាព​។

    អត្ថបទពាក់ព័ន្ធ៖

    “អនុវត្ត​នីតិវិធី​នេះ​ទៅ​លើ​មនុស្ស អាច​ឲ្យ​​ពួក​យើង​យល់ និង​​សង្ឃឹម​ថា ​ព្យាបាល​ជំងឺអារ​បាន​ នា​ថ្ងៃ​អនាគត’ នេះ​បើ​តាម​សម្តី​លោក​សាស្រ្តាចារ្យ​ Reshef Tal ដែល​​​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Sep 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម