backup og meta

កាន់តែធ្ងន់ធ្ងរ សិស្សម៉ាឡេស៊ីជាង១លាននាក់ រងផលប៉ះពាល់ពីផ្សែងអ័ព្ទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 18, 2019

    កាន់តែធ្ងន់ធ្ងរ សិស្សម៉ាឡេស៊ីជាង១លាននាក់ រងផលប៉ះពាល់ពីផ្សែងអ័ព្ទ

    រដ្ឋ និង​ទីក្រុង​ជាច្រើន របស់​ម៉ាឡេស៊ី កំពុង​រងការ​ប៉ះពាល់​យ៉ាងខ្លាំង ពី​ផ្សែងអ័ព្ទ ដែល​ត្រូវ​អះអាង​ថា សាយភាព​មក​ពី​ការ​ឆេះព្រៃ នៅ​កោះស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី។

    សាលារៀន ១.៤៨៤ ​ទីតាំង នៅ​រដ្ឋ Sarawak, Selangor, Putrajaya, Kuala Lumpur, Perak, Pulau Pinang និង Negri Sembilan ត្រូវ​បង្ខំ​បិទទ្វារ ហើយ​សិស្ស ជាង ១​លាន​នាក់ បាន​រងការ​ប៉ះពាល់ ដោយសារ​តែ​គុណភាព​ខ្យល់កាន់តែ​អាក្រក់។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ម៉ាឡេស៊ី។

    សាលារៀននៅ​តាម​រដ្ឋ និង​ទីក្រុង​ខាងលើនេះ មាន​គុណភាព​ខ្យល់ លើស​កម្រិត ២០០ ខណៈ​គុណភាព​ខ្យល់ កម្រិត​ល្អ មាន​ត្រឹមពី ០-៥០ ​ប៉ុណ្ណោះ។ នៅ​រដ្ឋ Selangor មាន​គុណភាព​ខ្យល់ រហូត​ដល់​កម្រិត ៥៣៨ ប៉ះពាល់​ដល់​សិស្ស ៥៨៤.៥៩៥ នាក់ បន្ទាប់​មក​រដ្ឋ Sarawak មាន​គុណភាព​ខ្យល់ កម្រិត ៣៣៧ ប៉ះពាល់​ដល់​សិស្ស ១៣៨.៣៨៤​នាក់។

    អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នផងអ្នកដើរលេង! ផ្សែងអ័ព្វ គ្របដណ្ដប់ពេញសិង្ហបុរី ខ្យល់ឈានដល់កម្រិតលែងសុវត្ថិភាព

    គួរបញ្ជាក់​ថា ម៉ាឡេស៊ី បាន​ជួប​បញ្ហា​ផ្សែងអ័ព្ទ​នេះ អស់រយៈពេល​ប្រមាណ ២​សប្ដាហ៍​មក​ហើយ ដោយ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ស្ថានភាព​កាន់តែ​អាក្រក់​ជាង​មុន។ ក្រៅពី​ម៉ាឡេស៊ី ប្រទេស​សិង្ហបុរី ក៏កំពុង​រងការ​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម