backup og meta

អ៊ីតាលីអ្នកស្លាប់ហក់ដល់ជាង៩០០នាក់/១ថ្ងៃ ឯថវិកាចូលរួមប្រឆាំង COVID-19 កើនច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    អ៊ីតាលីអ្នកស្លាប់ហក់ដល់ជាង៩០០នាក់/១ថ្ងៃ ឯថវិកាចូលរួមប្រឆាំង COVID-19 កើនច្រើន

    តាម​​​របាយការណ៍​ព័ត៌មាន​ថ្មី​ៗ ពី​សារព័ត៌មាន​អង់គ្លេស BBC ចំនួន​អ្នក​​ស្លាប់​​​នៅ​អ៊ីតាលី គិត​ត្រឹម​​រយៈ​ពេល​២៤ម៉ោង ត្រឹម​ថ្ងៃ​សៅរ៍​នេះ គឺ​​មាន​ដល់​ទៅ​ ៩១៩​នាក់ ដែល​​សរុប​​តួ​លេខ​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​​សរុប​គឺ ៩ ១៣៤​នាក់​ហើយ។

    មក​ទល់​បច្ចុប្បន្ន​នេះ អ៊ីតាលី​ជា​ប្រទេស​ ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ នៅ​បណ្តា​ប្រទេស​អ៊ឺរ៉ុប ហើយ​​បើ​តាម​អជ្ញាធរ​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា វិធាន​ការ​បិទ​ទី​ក្រុង ដោយ​​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ ចៀស​វាង​ការ​ប្រមូល​​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ នឹង​នៅ​តែ​​បន្ត រហូត​សភាព​ការណ៍​ប្រសើរ​ឡើង​វិញ។ យ៉ាង​ណា​មិញ តួ​លេខ​​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​ COVID-19 នៅ​ប្រទេស​​អ៊ីតាលី គិត​មក​ទល់​ពេល​នេះ​​គឺ មាន​ចំនួន ៨៦ ៤៩៨​នាក់​ ចំណែក​ចំនួន​អ្នក​ជា​សះ​ស្បើយ ពី​វីរុស​នេះ​គឺ ចំនួន​១០ ៩៥០​នាក់។

    អត្ថបទពាក់ព័ន្ធ៖

    បើ​តាម​ប្រភព​សារព័ត៌មាន​ដដែល នា​ពេល​នេះ លោក​​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ​ Giuseppe Conte សន្យា​​នឹង​បញ្ចេញ​កញ្ចប់​ថវិកា ប្រមាណ​២៥​ប៊ីលាន​ អ៊ឺរ៉ូ ឬ​ប្រហែល​ ២៧​ប៊ីលាន​ដុល្លារ​អាមេរិក សម្រាប់​ជា​មូលនិធិ​ប្រតិបត្តិ​ការ​ប្រឆាំង​នឹង​ វីរុស​​ផ្លូវ​ដង្ហើម​រាត​ត្បាត​ COVID-19 នេះ​។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​ឡែក ក្រឡេក​ទៅ​មើល​ សហរដ្ឋអាមេរិក​​ឯ​ណោះ​វិញ ដែល​​​រង​​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ផង​ដែរ ដោយ​សារ COVID-19 ដោយ​មាន​​ករណី​ចំនួន​អ្នក​ឆ្លង​គឺ ១០៤ ១៤២​នាក់ អ្នក​ស្លាប់ ១ ៦៩៦នាក់ និង​​ចំនួន​អ្នក​បាន​ជា​សះ​ស្បើយ ២ ៥២២ នាក់។ ចំពោះ​ស្ថានភាព​បែប​នេះ លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​បញ្ចេញ​ថវិកា​​ ២,២ លាន​លាន (Trillion) ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដោះ​ស្រាយ​​បញ្ហា​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក ឆ្លើយ​តប​នឹង​ស្ថានការណ៍​រាត​ត្បាត​នៃ​វីរុស COVID-19៕ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម