លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍(HHC) ដែលទៅសិក្សាអំពីបញ្ហាអូទីស្សឹមនៅប្រទេស ជប៉ុន អូស្រ្តាលី និងសហរដ្ឋអាមេរិក បានលើកឡើងថា ប្រសិនបើគ្រួសារមួយមានកូនជាអូទីស្សឹម នោះគ្រួសារមួយនេះ អាចនឹងមានឱកាសកូនទី២មានអូទីស្សឹមត្រឹមតែ ១៥% ប៉ុណ្ណោះ។ តែលោកថា ប្រសិនណាបើកូនបន្ទាប់នោះជាកូនប្រុសវិញ នោះឱកាសប្រឈមនឹងអូទីស្សឹមច្រើនជាងកូនស្រី ២-៣ដង ។
ផ្ទុយមកវិញ បើសិនជាគ្រួសារមួយមានកូនអូទីស្សឹមចាប់ពី ២ នាក់ ឡើងទៅ នោះអាចអាចនឹងមានកូនប្រឈមនឹងការកើតអូទីស្សឹមរហូតដល់ ៣០% ឯណោះ។
តាមការបញ្ជាក់របស់លោក ចាន់ សារិន ក្មេងប្រុសកើតអូទីស្សឹមច្រើនជាងក្មេងស្រីរហូតទៅដល់ ៣-៥ ដង។ ត្បិតតែ អាត្រាក្មេងស្រីកើតអូទីស្សឹមតិចជាងក្មេងប្រុស ក៏ប៉ុន្តែអូទីស្សឹមបើកើតលើក្មេងស្រីវិញ ច្រើនតែមានលក្ខណៈធ្ងន់ជាងក្មេងប្រុស។
តាមការសិក្សាបានបង្ហាញថាកន្លងទៅ អូទីស្សឹមអាចនឹងមាន ១ នាក់ ក្នុងចំណោមកុមារ ៦៨ នាក់ ឬ ១.៥% ក៏ប៉ុន្តែផ្ទុយទៅវិញ ចំនួននេះអាចនឹងមានការកើនឡើងរហូតដល់ ១៥-២០% នោះប្រសិនបើគ្រួសារដែលមានសមាជិកជាអូទីស្សឹមរួចទៅហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕