backup og meta

​ផ្លែ​រកាំផ្ដល់​ប្រយោជន៍​ ៧​យ៉ាង​ ដល់​សុខ​ភាព

​ផ្លែ​រកាំផ្ដល់​ប្រយោជន៍​ ៧​យ៉ាង​ ដល់​សុខ​ភាព

ផ្លែ​រកាំ ឬ​ម្យ៉ាង​ទៀត​ហៅ សាឡាក់ មាន​សម្បក​ខាង​ក្រៅ​ពណ៌​ត្នោត ​និង​មើល​ទៅ​ស្រដៀង​ស្បែក​ពស់។ ផ្នែក​ខាង​ក្នុង​មាន​ពណ៌​ស​ ពេល​ខ្លះ​មាន​ពណ៌​ត្នោត ​និង​មាន​ស្រទាប់​ស្បែក​ស្ដើង​នៅ​ស្រោប​ពី​លើ​ ហើយមាន​រសជាតិ ជូរ​អែម ឆ្ងាញ់។ ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​ផ្លែ​នេះ​ក៏​មាន​អត្ថ​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​ផង​ដែរ។

១.ជួយ​ដល់​ការ​រំលាយ​អាហារ

ផ្លែ​សាឡាក់ មាន​សារ​ធាតុ​ចិញ្ចឹម​ល្អ​ដូច​ជា កាល់ស្យូម Tannin Sapotanin និង​សារ​ជាតិ Flavanoid និង Beta Carotene ដែល​អាច​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ

២.អាច​បង្កើន​ភាព​ស៊ាំ

សារធាតុ​ប្រឆាំងអុកស៊ីតកម្ម មាន​មុខ​ងារ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ខូច​ខាត​កោសិកា​បណ្ដាល​មក​ពី​ពន្លឺ​ព្រះអាទិត្យ ការ​បំពុល​ផ្សែង​ដោយ​បារី អាហារ​មិន​ល្អ​សម្រាប់​សុខភាព​ និង​គ្រឿង​ស្រវឹង​។ ផ្លែ​សាឡាក់​ និង​តែ​បៃតង​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​គ្នា។ សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ផ្លែ​នេះ​អាច​ការពារ​ពី​ការ​ខូច​ខាត​នៃ​ កោសិកា​និង​ជាលិកា។

៣.ជួយ​រក្សា​ទម្ងន់

ផ្លែសាឡាក់​​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ជួយ​ដល់​ការ​ រក្សា​ទម្ងន់​ និង​ស័ក្ដិ​សម​សម្រាប់​គ្នា​យើង​ដែល​កំពុង​តែ​តម​អាហារ​ផង​ដែរ។ ដោយ​សារ​តែ​ជាតិ កាល់ស្យូម និង​កាបូអ៊ីដ្រាត អាច​ផ្ដល់​នូវ​ការ​ឆ្អែត​បាន​យូរ។ ការ​ញាំ​ជាតិ​កាល់ស្យូម​ខ្ពស់ អាច​ផ្លាស់​ប្ដូរ​ការ​រំលាយ​អាហារ​របស់​កោសិកា​ខ្លាញ់ ដែល​អាច​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​ជាតិ​ខ្លាញ់​ និង​បង្កើត​ថាមពល​ដុត​បំផ្លាញ​ខ្លាញ់។

៤.ជំនួយ​ភ្នែក

ក្រៅ​ពី​ការ៉ុត ផ្លែ​សាឡាក់​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ជួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ។ ជួយ​ភ្នែក​​ដោយ​សារ​តែ​សារ​ធាតុ​នៃ Beta-Carotene ​ត្រូវ​បាន​បំបប្លែង​​ទៅ​ជា​វីតាមីន A ដោយ​រាង​កាយ។

៥.ព្យាបាល​ជំងឺ​រាក

ផ្លែ​ឈើ​នេះ​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់ ​អាច​ជួយ​ព្យាបាល​ជំងឺ​រាក​ផង​ដែរ។ សារធាតុ​ Tannin ដែល​មាន​នៅ​ក្នុង​ផ្លែ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារធាតុ​ដែល​អាច​ជួយព្យាបាល​ជំងឺ​រាក។

៦.ជួយ​ដល់​សុខភាព​បេះដូង

ប្រភេទ​ផ្លែ​ឈើ​នេះ​មាន​សារធាតុ​ប៉ូតាស្យូម ដែល​ប៉ូតាស្យូម​គឺ​ជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ​មាន​នៅ​ក្នុង​រាង​កាយ ហើយ​មាន​មុខ​ងារ​ជួយដំណើ​ការ​បង្កើត​កោសិក​ និង​តួនាទី​រក្សា​សុខភាព បេះដូង ខួរ​ក្បាល តម្រង​នោម និង​សាច់ដុំ​ផង​ដែរ។

៧.ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ

មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ ផ្លែ​សាឡាក់​នេះ​មាន​អត្ថប្រយោជន៍​នឹក​ស្មាន​មិន​ដល់​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទៀត​ផង។

ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​សារធាតុ កាល់ស្យូម​ដើម្បី​ជួយ​បង្កើត​ជាលិកា​គ្រោង​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ។ លើស​ពី​នេះ​ទៀត​ដោយ​ការ​ញាំ ផ្លែ​សាឡាក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​នឹង​ផ្ដល់​នូវ ភាព​រឹង​មាំ​ និង​សុខភាព​ល្អ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Benefit of salak fruit: https://steemit.com/esteem/@amrizal95/7-benefits-of-salak-fruits-for-body-health-number-7-unexpectedly-0afa40f16c0c2

Salak: https://www.permatree.org/food-forest/salak/

Salak fruit: https://www.itfnet.org/v1/2012/06/salak-tempting-exotic-fruit/

កំណែ​ប្រែបច្ចុប្បន្ន

01/10/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់បង្ការ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង គ្នាយើងកុំរំលងផ្លែឈើ ៤ មុខនេះ

បន្លែ-ផ្លែឈើពណ៌សល្អចំពោះបេះដូង និងសុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម