មនុស្សមិនតិចនាក់ទេ ដែលព្រឹកឡើងត្រូវការកាហ្វេមួយកែវ ហើយកាហ្វេក៏ត្រូវបានគេដឹងថាផ្ដល់គុណប្រយោជន៍ចំពោះសុខភាពច្រើនដែរ។ ប៉ុន្តែការផ្ដល់គុណប្រយោជន៍ចំពោះសុខភាពនេះ ក៏អាស្រ័យទៅលើគ្រឿងផ្សំរបស់កាហ្វេដូចគ្នា។
មនុស្សមិនតិចនាក់ទេ ដែលព្រឹកឡើងត្រូវការកាហ្វេមួយកែវ ហើយកាហ្វេក៏ត្រូវបានគេដឹងថាផ្ដល់គុណប្រយោជន៍ចំពោះសុខភាពច្រើនដែរ។ ប៉ុន្តែការផ្ដល់គុណប្រយោជន៍ចំពោះសុខភាពនេះ ក៏អាស្រ័យទៅលើគ្រឿងផ្សំរបស់កាហ្វេដូចគ្នា។

ការញ៉ាំការហ្វេត្រូវគេជឿថាអាចរួមចំណែកការពារជំងឺវង្វេង និងជំងឺបេះដូង តែក៏ត្រូវដឹងដែរថា ការបន្ថែមស្ករ ឬទឹកដោះគោច្រើនក្នុងកាហ្វេ គឺជាការបន្ថែមកាឡូរីកាន់តែច្រើនដែរ ដែលអាចធ្វើឲ្យអ្នកផឹកឡើងទម្ងន់ដូចគ្នា។
កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ព្រមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុសកម្មមួយចំនួនទៀត ដែលអាចជួយកាត់បន្ថយការរលាក និងបង្ការជំងឺរ៉ាំរ៉ៃមួយចំនួន។ ប៉ុន្តែកុំច្រឡំថាភេសជ្ជៈផ្អែមដែលមានជាតិកាហ្វេអ៊ីនមានប្រយោជន៍ដូចគ្នាដែរនោះ ព្រោះថាក្នុងភេសជ្ជៈទាំងនោះអាចមានបន្ថែមស្ករច្រើន ដែលអាចធ្វើឲ្យគុណប្រយោជន៍របស់កាហ្វេអ៊ីនទាបជាងផលប៉ះពាល់សុខភាព។
មិនមែនមនុស្សគ្រប់គ្នាអាចផឹកកាហ្វេបាននោះទេ ដោយថាអ្នកខ្លះអាចមិនស្រួលខ្លួនពេលផឹកកាហ្វេ ហើយស្ថានភាពរោគសញ្ញាមួយចំនួនក៏បានប្រសើរឡើងវិញពេលឈប់ផឹកកាហ្វេ។
កាហ្វេអ៊ីនអាចបង្កឲ្យឡើងសម្ពាធឈាម ដូចនេះហើយអ្នកមានសម្ពាធឈាមខ្ពស់ គួរតែកម្រិតការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ ដូចគ្នាដែរ សម្រាប់អ្នកមានជំងឺច្រាលអាស៊ីដក្រពះ (GERD) ការផឹកកាហ្វេក៏អាចភ្ញោចឲ្យមានរោគសញ្ញាដែរ ព្រោះថាកាហ្វេអ៊ីនអាចធ្វើឲ្យសាច់ដុំខ្ជឹបបំពង់អាហារថយចុះ ជាហេតុនាំឲ្យអាស៊ីដក្រពះអាចចាល់ឡើងមកបំពង់អាហារបាន។
កាហ្វេ តែ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន សុទ្ធតែមានទំនាក់ទំនងនាំឲ្យរោគសញ្ញាជំងឺច្រាលអាស៊ីដក្រពះកើតឡើង។ ដូចគ្នាដែរ សម្រាប់អ្នកមានបញ្ហាពិបាកគេង ការកម្រិតការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ី ក៏ជារឿងសំខាន់ដែរ។ ការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនក្នុងរង្វង់ប្រាំមួយម៉ោងមុនពេលចូលគេង អាចរំខានដល់ដំណេក ឬធ្វើឲ្យជំងឺគេងមិនលក់កាន់តែធ្ងន់ធ្ងរ។

បើយើងជាអ្នកញ៉ាំកាហ្វេជាប្រចាំ ហើយបែរជាមកឈប់ភ្លាមៗអាចធ្វើឲ្យមានអារម្មណ៍មិនស្រួលក្នុងខ្លួន ហើយអាចនឹងចេញរោគសញ្ញាមួយចំនួនផងដែរ។ រោគសញ្ញាទាំងនេះ អាចកើតមានរហូតដល់ ១២ ទៅ២៤ម៉ោង ក៏មាន បន្ទាប់ពីការផឹកកាហ្វេលើកចុងក្រោយ។
រោគសញ្ញា៖
អ្នកញ៉ាំកាហ្វេមិនបន្ថែមស្ករ ឬទឹកដោះគោ ទំនងជាមិនមានបញ្ហាជាមួយនឹងការឡើងទម្ងន់នោះទេ ប៉ុន្តែសម្រាប់អ្នកដាក់បន្ថែមស្ករ ឬទឹកដោះគោ អាចជាបញ្ហា ព្រោះថាជាតិស្ករក្នុងកាហ្វេអាចលើសពីតម្រូវការរាងកាយប្រចាំថ្ងៃ បើយើងញ៉ាំផ្អែមពេក។ បើគ្នាយើងណាបារម្ភពីការឡើងទម្ងន់ គួរកាត់បន្ថយជាតិផ្អែម ឬអាចញ៉ាំតែគ្មានជាតិស្ករជំនួសវិញ។
យ៉ាងណា ដូចបានបញ្ជាក់ខាងលើអ៊ីចឹង បើគ្នាយើងចង់ឈប់ផឹកកាហ្វេ គឺមិនត្រូវឈប់ភ្លាមៗទេ ព្រោះអាចបង្កឲ្យមានរោគសញ្ញាមិនស្រួលខ្លួនមួយចំនួនកើតឡើងបាន ដូចនេះគួរតែកាត់បន្ថយបន្តិចៗម្ដងៗទើបជាការប្រសើរ។
កាហ្វេអ៊ីន អាចបង្កើនល្បឿនរបស់ចលនារបស់ពោះវៀន ដូចនេះបើគ្នាយើងកំពុងមានបញ្ហារាក ឬបញ្ហាក្រពះពោះវៀន មិនគួរញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីននោះទេ។ ដូចបញ្ជាក់ខាងលើដែរ កាហ្វេអ៊ីនអាចភ្ញោចឲ្យមានការច្រាលអាស៊ីដក្រពះ ដូចនេះកាហ្វេ តែ សូកូឡា មិនមែនជាជម្រើសល្អទេសម្រាប់អ្នកមានបញ្ហាក្រពះពោះវៀន គួរកាត់បន្ថយ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What Really Happens to Your Body When You Quit Caffeine, https://www.livestrong.com/article/13770391-benefits-of-quitting-caffeine-side-effects/
Why Does Coffee Bother My Stomach?, https://health.clevelandclinic.org/coffee-giving-you-tummy-trouble-try-these-low-acid-options/
Sleep and Caffeine, https://sleepeducation.org/sleep-caffeine/#:~:text=Caffeine%20can%20have%20a%20disruptive,reduce%20your%20total%20sleep%20time.
កំណែប្រែបច្ចុប្បន្ន
31/01/2022
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ