ស្ដ្រេសគឺជាស្ថានភាពនៃភាពតានតឹងនៃអារម្មណ៍ ដែលបង្កផលប៉ះពាល់ទៅដល់ទំនាក់ទំនងខួរក្បាល ថយចុះសន្ទុះនៃការគិត និង បញ្ហាសុខភាពរាងកាយជាច្រើនផ្សេងៗ។ មានកត្ដាមួយចំនួន អាចបង្កឡើងដូចជា ការខឹង ការភ័យខ្លាច ការកើនឡើងជំងឺថប់បារម្ភ និង បញ្ហាសុខភាពរាងកាយ។ ផ្នែកវេជ្ជសាស្ដ្រក៏បានបន្ថែមថា ការកើតជំងឺស្រ្ដេស ក៏ព្រោះតែការកើនឡើង អ័រម៉ូនមួយប្រភេទ គឺ Cortisol។
Cortisol គឺជាអ័រម៉ូនមួយប្រភេទកើតឡើងក្នុងរយៈពេលខ្លី ហើយដើរតួយ៉ាងសំខាន់ដូចជា គ្រប់គ្រងវដ្តនៃការគេង កាត់បន្ថយការរលាក ការកើនឡើងជាតិស្ករក្នុងឈាម គ្រប់គ្រងរបៀបនៃការប្រើប្រាស់កាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីនក្នុងរាងកាយ និង ការគ្រប់គ្រងសម្ពាធឈាមផងដែរ។
ភាគច្រើនអ្នកដែលមានបញ្ហាស្ដ្រេស តែងជ្រើសរើសវិធីកាត់បន្ថយផ្សេងៗដូចជា ការហាត់ប្រាណ ការស្រូបខ្យល់អាកាសបរិសុទ្ធ និងបង្កើតបរិយាកាសសប្បាយៗ ប៉ុន្ដែគេមិនសូវនឹកឃើញវិធីនៃការញ៉ាំអាហារនោះទេ។ នេះបើយោងតាម អ្នកស្រីវេជ្ជបណ្ឌិត Courtney Barth ផ្នែកអាហារូបត្ថម្ភ នៅមន្ទីរពេទ្យ Cleveland សហរដ្ឋអាមេរិក។
ការជ្រើសរើសវិធីញ៉ាំអាហារ ក៏ជាផ្នែកមួយនៃការកាត់បន្ថយជំងឺស្ដ្រេសបានដែរ។ ភាគច្រើនរបបអាហារសំខាន់ៗទាំងនោះផ្ដោតទៅលើក្រុមអាហារដែល អាចកាត់បន្ថយការរលាក ជំនួយដល់ខួរក្បាល បេះដូង ពង្រឹងទៅលើប្រព័ន្ធរំលាយអាហារ និងអាចសម្រួលទៅដល់ការគេង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ពពួកអាហារវីតាមីន B12 មានដូចជា សាច់គោ សាច់មាន់ ស៊ុត គ្រឿងក្នុងសត្វ និង គ្រាប់ធញ្ញជាតិ មានគុណប្រយោជន៍ ជួយរក្សាឈាម និង កោសិកាសរសៃប្រសាទរបស់យើងមានសុខភាពល្អ និងបង្កើត DNA ដែលជាសារធាតុហ្សែននៅក្នុងកោសិកាទាំងអស់ក្នុងរាងកាយ។
ពពួកអាហារខ្លាញ់អូមេហ្គា ៣ មាន ផ្លែបឺរ ប្រេងអូលីវ អយស្ទ័រ ត្រីសាម៉ុន ត្រីសាឌីន ត្រីធូណា គ្រាប់ Walnut ជាអាហារមានគុណប្រយោជន៍ចំពោះខួរក្បាល និង បេះដូង និងកាត់បន្ថយការរលាកដែលប្រសិទ្ធភាពបំផុត ទប់ស្កាត់ការកើនឡើងកម្រិតអ័រម៉ូន Cortisol។
ពពួកអាហារសម្បូរសារធាតុ ម៉ាញ៉េស្យូម មានដូចជា ផ្លែបឺរ ចេក ប្រូខូលី សូកូឡាខ្មៅ គ្រាប់ល្ពៅ ក៏ជាអាហារមានប្រសិទ្ធខ្ពស់សម្រាប់សុខភាពរាងកាយ ជួយព្យាបាលការរលាកផ្សេងៗ។ ចុងក្រោយ ប្រភេទអាហារសម្បូរប្រូតេអ៊ីន ដែលមានច្រើនប្រភេទ យើងអាចញ៉ាំបាន ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយទាំងមូល។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
អ្នកស្រីបន្ថែមទៀតថា របបអាហារសុខភាពទាំងនេះ ថ្វីដ្បិតវាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយស្ដ្រេស ប៉ុន្ដែយើងក៏មិនត្រូវពឹងផ្អែកលើវាទាំងស្រុងនោះដែរ។ កត្ដាមួយចំនួននៃជំងឺស្ដ្រេស ក៏ត្រូវទាមទារយ៉ាងចំបាច់ ខ្លួនយើង ដូចជាការគ្រប់គ្រងពេលវេលាគេងឲ្យបានគ្រប់គ្រាន់ ការរក្សាទម្ងន់ ជំងឺរាំរ៉ៃ ជំងឺទឹកនោមផ្អែមកម្រិត២ ជំងឺបេះដូង និងជំងឺថ្លើមជាដើម។
[embed-health-tool-bmr]