backup og meta

អាហារទាំងនេះប៉ះពាល់ដល់កំហាប់ឆ្អឹង គួរប្រុងប្រយ័ត្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 15, 2022

    អាហារទាំងនេះប៉ះពាល់ដល់កំហាប់ឆ្អឹង គួរប្រុងប្រយ័ត្ន

    ការចុះខ្សោយកំហាប់ឆ្អឹង  អាច​ធ្វើ​ឲ្យ​ប្រឈម​កើតជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងនេះអាចកើតឡើង​ភាគ​​ច្រើននៅវ័យចាប់ពី៥០ឆ្នាំឡើង បើស្ត្រីវិញគិតរាប់ពីពេលអស់រដូវ។ ប៉ុន្ដែវ័យក្រោម៥០ឆ្នាំ ក៏អាចកើតមានបានដែរ តែក្នុងកម្រិតទាប ដែលក្នុងករណីនេះទាក់ទងនឹងការញ៉ាំអាហារប្រចាំថ្ងៃដែលគ្មានសារធាតុរ៉ែកាល់ស្យូម។ ជាក់ស្ដែងណាស់របបអាហារមួយចំនួន ដែលអាចបង្កបញ្ហាដល់ឆ្អឹង។

    ១. សណ្ដែកសៀង និង ផលិតផលសណ្ដែកសៀង

    សណ្ដែកសៀង ឬផលិផលដែលផលិតចេញពីសណ្ដែកសៀងទៅជាអាហារមាន ដូចជា តៅហ៊ូ និង ភេសជ្ជៈផ្សេងៗ គឺជាប្រភពសមាធាតុប្រូតេអ៊ីន និង ផ្ទុកសារធាតុអាស៊ីត Oxalates។ កម្រិតអាស៊ីត Oxalates ខ្ពស់អាចរំខានដល់ដំណើការស្រូបយកកាល់ស្យូម ជាហេតុធ្វើឲ្យសុខភាពត្រូវប្រឈមនឹងការខ្វះខាតសារធាតុមួយនេះ ប៉ះពាល់ដល់សុខភាពឆ្អឹង។ ក្នុងបរិមាណ សណ្ដែកសៀងស្ងួត ១០០ក្រាម ផ្ទុក Oxalates ៣,៥ ក្រាម។  ការណែនាំ អ្នកដែលចូលចិត្ដញ៉ាំផលិតផលពីសណ្ដែកសៀងច្រើន គួរតែកាត់បន្ថយបរិមាណញ៉ាំ ឬអាចញ៉ាំអាហារដែលសម្បូរកម្រិត​កាល់ស្យូមខ្ពស់ ដើម្បីកាត់បន្ថយបញ្ហានេះ ពិសេសសម្រាប់ស្ដ្រីដែលមានជំងឺពុកឆ្អឹងតែម្ដង។

    ២. សារធាតុកាហ្វេអ៊ីន

    សារធាតុកាហ្វេអ៊ីនមិនថាក្នុងភេសជ្ជៈ ឬអាហារនោះទេ គឺអាចប៉ះពាល់ដល់បរិមាណ កាល់ស្យូម។ ការញ៉ាំកាហ្វេអ៊ីន ក្នុងបរិមាណ ១០០មិល្លិក្រាម អាចប៉ះពាល់សារធាតុកាល់ស្យូមក្នុងរាងកាយ ៦មិល្លីក្រាម។ ថ្វីដ្បិតប៉ះពាល់ក្នុងកម្រិតទាប ប៉ុន្ដែវាគឺជាចំណែកមួយអាចកាត់បន្ថយបរិមាណ​កាល់ស្យូមក្នុងឆ្អឹង។ តួយ៉ាងប្រសិនបើយើងញ៉ាំសារធាតុកាហ្វេអ៊ីន ៣០០ មិល្លីក្រាម ឬលើសពីនេះ ក្នុងមួយថ្ងៃ ហើយ​យើង​មិន​ញ៉ាំ​អាហារ​មាន​កាល់ស្យូមបន្ថែម​ នោះនឹងប្រឈមខ្លាំងបំផុត នឹងជំងឺពុកឆ្អឹង ដែលបង្ក​ដោយ​ការ​ខ្វះកាល់ស្យូមនេះឯង។

    កន្ទក់

    ៣. សារធាតុ សូដ្យូម

    សារធាតុសូដ្យូម ទោះនៅក្នុងអាហារ ឬភេសជ្ជៈ គឺអាចប៉ះពាល់ដល់ សារធាតុកាល់ស្យូមក្នុងរាងកាយបាន។ សមាសធាតុរីកមាឌរបស់វាអាចបញ្ចេញ កាល់ស្យូមតាមរយៈទឹកនោម។ ភាគច្រើនសារធាតុមួយនេះ មាននៅក្នុងអាហារកែច្នៃ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្នអ្នកចូលចិត្ដញ៉ាំអាហារកែច្នៃ​។

    ៤. គ្រឿងស្រវឹង

    ញ៉ាំគ្រឿងស្រវឹង ប៉ះពាល់ទៅដល់បរិមាណ វីតាមីន D និង កាល់ស្យូម ព្រោះការញ៉ាំគ្រឿងស្រវឹងច្រើនអាចធ្វើឲ្យរាងកាយចុះខ្សោយ និងមិនអាចទាញយកសារធាតុចិញ្ចឹមបានល្អនោះទេ។ ប៉ុន្ដែបើញ៉ាំក្នុងកម្រិតតិចជាង ៥០០ មិលីលីត្រក្នុងមួយថ្ងៃ នោះមិនមានបញ្ហាអ្វីនោះទេ។

    ៥. ភេសជ្ជៈមានជាតិកាបូន

    ភេសជ្ជៈដែលមានផ្ទុកសារធាតុកាបូនភាគច្រើនមានអាស៊ីតផូស្វ័រ ហើយស្ទើរតែភេសជ្ជៈទាំងអស់គឺគ្មានជាតិកាល់ស្យូមនោះទេ។  ជាក់ស្ដែង អាស៊ីដ ផូស្វ័រ ដែលមានក្នុងភេសជ្ជៈ ធ្វើឲ្យប៉ះពាល់ដល់សមាសធាតុកាល់ស្យូមក្នុងឆ្អឹងបាន។ ដូច្នេះភេសជ្ជៈ សូដា គួរតែញ៉ាំម្តងម្កាលបានហើយ ជៀសវាងកើតជំងឺពុកឆ្អឹង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម