ក្រពះមានមុខងារសំខាន់ក្នុងដំណើរការបំបែកអាហារ ហើយ កាលណាក្រពះមានបញ្ហា ដូចជារលាក ឬសឹកស្រទាប់ការពារ នោះប្រព័ន្ធរំលាយអាហារទាំងមូលនឹងថយចុះមុខងារសំខាន់មួយ ថែមទាំងអាចបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ប្រសិនបើយើងមិនបានការពារ និងព្យាលបានល្អត្រឹមត្រូវនោះទេ។ ដូច្នេះដើម្បីការពារការរលាកក្រពះ កុំឲ្យវិវត្ដទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរយើងត្រូវ ជៀសឆ្ងាយពីប្រភេទអាហារដូចខាងក្រោម៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
អាហារហឹរ៖ សម្រាប់អ្នកមានបញ្ហារលាកក្រពះ ឬ ស្រទាប់ការពារក្រពះស្ដើង ការញ៉ាំអាហារហឹរនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រពះ។ វានឹងបង្ហាញរោគសញ្ញាដូចជា ការក្រហល់ក្រហាយ ភើរច្រើន និង ក្រពះធ្វើការបំបែកអាហារយូរជាងធម្មតា។ កាត់បន្ថយការញ៉ាំអាហារហឹរប្រសិនអ្នកដឹងថា មានបញ្ហាក្រពះ។
អាហារជាតិអាស៊ីត៖ អាហារដែលមានជាតិអាស៊ីតច្រើន ក៏មិនគួរញ៉ាំដែរព្រោះវាធ្វើឲ្យក្រពះកាន់តែប្រឈមការរលាក និង ស្រទាប់ការពារកាន់តែសឹកស្ដើង។ អាហារដែលមានជាតិអាស៊ីតដូចជា ផ្លែប៉េងប៉ោះ ម្នាស់ និង អាហារផ្អាប់ជាដើម។
ពពួកភេសជ្ជៈផ្អែមៗ៖ ភេសជ្ជៈកំប៉ុងផ្អែមៗ ក៏គួរកាត់បន្ថយផងដែរ ព្រោះវាក៏ធ្វើឲ្យអាស៊ីតក្រពះកាន់តែកើនខ្លាំងជាងធម្មតា។ ស្រដៀងគ្នានោះដែរ ពពួកគ្រឿងស្រវឹងក៏ត្រូវកាត់បន្ថយដូចគ្នា។
អាហារខ្លាញ់៖ អាហារខ្លាញ់គឺត្រូវជៀសវាងដាច់ខាតតែម្ដង ដូចជា ឆា ចៀន បំពង វាធ្វើឲ្យអ្នកជំងឺមានអាហារអាការៈ ក្រហល់ក្រហាយ ភើរច្រើន ស្រដៀងគ្នានឹងការញ៉ាំអាហារហឹរ។
មូលហេតុដែលបណ្ដាលមានការរលាកក្រពះ
ការរលាកក្រពះអាចបណ្ដាលមកពីមូលហេតុច្រើនយើង ប៉ុន្ដែខណៈពេលនេះយើងនឹងលើកយកតែមូលហេតុសំខាន់ៗតែប៉ុណ្ណោះ ដូចជា៖
- ការជក់បារី
- ផឹកគ្រឿងស្រវឹងច្រើន
- ការប្រើប្រាស់ថ្នាំប្រឆាំងការរលាក
- កើតស្ដ្រេសខ្លាំង
- ធ្លាប់ឆ្លងកាត់ការវះកាត់
- ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
- អាលែកហ្ស៊ីនឹងអាហារញឹកញាប់
តើពេលណាគួរទៅជួបគ្រូពេទ្យ?
នៅពេលរោគសញ្ញាគួរសង្ស័យមួយចំនួនបានកើតឡើងញឹកញាប់ អ្នកត្រូវទៅជួបគ្រូពេទ្យ ដើម្បីទទួលការណែរនាំ និង ព្យាបាលឲ្យបានត្រឹមត្រូវ ខណៈវាស្ថិតក្នុងដំណាក់កាលស្រាល។ រោគសញ្ញាទាំងនោះមានដូចជា៖
- ក្រហាយក្នុងពោះញឹកញាប់
- រោគសញ្ញាកើតមានចន្លោះពី១ ទៅ២សប្ដាហ៍
- ធ្លាប់ប្រើប្រាស់ប្រភេទថ្នាំប្រឆាំងការរលាកច្រើន
- មានឈាមក្នុងលាមក
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
[embed-health-tool-heart-rate]
ចំណុចសំខាន់
- អាហារហឹរ
- អាហារជាតិអាស៊ីត
- ពពួកភេសជ្ជៈផ្អែមៗ
- អាហារខ្លាញ់។