backup og meta

អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម

អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម

របបអាហារ ដូច​ដឹង​ស្រាប់ហើយ សំខាន់​ណាស់​សម្រាប់​សុខភាព​យើង​ទាំង​អស់​គ្នា យ៉ាងណា​​ត្រូវ​ដឹង​ថា អាហារ​ណា​ល្អ អាហារ​ណា​មិន​ល្អ​ដែរ បើចេះ​តែ​ញ៉ាំ​ផ្តេស​ផ្តាស មិន​ត្រឹម​តែ​មិន​ជួយ​ដល់​រាង​កាយ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់សុខភាព​ទៀត​ផង ពិសេស​​បើ​យើង​កំពុង​មាន​ជំងឺ​ស្រាប់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ ចង់​លើកឡើងអាហារ​ ២ប្រភេទ គួរ​ចៀស​វាង បើ​យើង​កំពុង​មាន​ជំងឺ​អូទីស្សឹម។

១- អាហារមាន​ជាតិ Gluten និង Casein

ជំងឺ​អូទីស្សឹម ឬ​ហៅ​ថា Autism Spectrum Disorder (ASD) ជា​ជំងឺ​ដែល​បណ្ដាល​មក​ការ​វិវត្តរបស់​ខួរ​ក្បាល។ គ្នា​យើង​មាន​ជំងឺ​អូទីស្សឹម ច្រើន​មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយ​អ្នក​ដទៃ។ ដើម្បី​បន្ថយ​រោគ​សញ្ញា​ជំងឺ​នេះ គ្រូពេទ្យ​អាច​នឹង​ឲ្យ​ញ៉ាំ​របប​អាហារ​ពិសេស​មួយ​ចំនួន។

មាន​ទ្រឹស្ដី​មួយ​បាន​និយាយ​ថា គ្នា​យើង​មាន​ជំងឺ​អូទីស្សឹម ងាយអាល្លែកហ្ស៊ីជាមួយ​អាហារ​មាន​ជាតិ Gluten និង Casein ណាស់។ ពេល​ញ៉ាំ​អាហារ​​មាន​សារធាតុ​ទាំង​នេះ រាង​កាយ​គ្នា​យើង​ដែល​មា​​ជំងឺ ​នឹង​បំបែក​សារធាតុមួយ​ឈ្មោះថា Peptides និង​ប្រូតេអ៊ីន ខុស​ពី​មនុស្ស​ធម្មតា​ដែល​មិន​មាន​ជំងឺ​ ហើយ​កត្តា​នេះ ទើប​ធ្វើ​ឲ្យ​ជំងឺ​យើងកាន់​តែ​ធ្ងន់​ធ្ងរ។ ខួរ​ក្បាល​គ្នា​យើង​កើត​ជំងឺ​អូទីស្សឹម នឹង​ច្រឡំ​ថា ​ជាតិ​ប្រូតេអ៊ីន​ទាំង​នោះ ដូច​នឹង​សារធាតុ​គីមី​ក្នុង​អាភៀន ហើយ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​គីមី​ទាំង​នោះ នាំ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លួន ដោយ​​អ្នក​ជំនាញ​​រក​ឃើញ​ដែរ​ថា កម្រិត​សារធាតុ​រាវ​នៅ​ក្នុង​រាង​កាយគ្នា​យើង​មាន​​ជំងឺ​អូទីស្សឹម​ ក៏​មាន​ភាព​មិន​ប្រក្រតី​ដូច​គ្នា។

– សារធាតុ​ Gluten៖ សារធាតុ​នេះ ​អាច​រក​ឃើញ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ដូចជា ស្រូវ​សាលី និង​ស្រូវ Barley នំប៉័ង នំ Pretzels នំ​ខេក ប៉ាស្តា ជាទូទៅ ជាតិ​គ្លុយទែនទេ។ ​តម​ញ៉ាំ​ជាតិ​គ្លុយ​ទែន អាច​ជារឿង​ពិបាក ប៉ុន្តែយើង​​អាច​ពិនិត្យ​មើល​លើ​ស្លាកផលិត​ផល ​អាច​មាន​បញ្ជាក់​ មានជាតិ​​​គ្លុយទែន ឬគ្មាន​បាន ដោយ​មាន​សរសេរថា Gluten-free។

– សារធាតុ​ Casein៖ សារធាតុ​ Casein អាច​រក​ឃើញ​មាន​ក្នុង​អាហារ​​មាន​ជាតិ​ស្ករឡាក់​តូស (Lactose) ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាហារ​​មួយ​ចំនួន ដាក់​ស្លាក​ថាគ្មាន​ជាតិ​ទឹក​ដោះគោ (Dairy-free) ឬគ្មាន​ជាតិ​ឡាក់តូស (Lactose-free) ក៏​នៅ​តែ​អាច​មាន​ជាតិ​បាន​ដែរ។ ដោយ​សារ​តែ​ផលិតផល​​ពី​ទឹក​ដោះគោ ជា​ប្រភព​ល្អ​បំផុត​របស់​វីតាមីន D និងជាតិ​កាល់ស្យូម ដូច​នេះ​ គ្នា​យើង​មាន​ជំងឺអូទីស្សឹម គួរ​តែ​ស្វែង​រក​ប្រភព​អាហារ​ផ្សេង​ទៀត​​មាន​កម្រិត​សារធាតុ​ទាំង​នេះ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

  • ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម
  • ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

២- សណ្ដែក​សៀង និង​ផលិតផល​ពី​សណ្ដែក​សៀង

សណ្ដែកសៀង​ និង​ផលិតផល​ពី​សណ្ដែក​សៀង អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ហ្សែនបណ្ដាល​ឲ្យ​មាន​អាលែកហ្ស៊ី​អាហារ ហើយ​​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យជំងឺ​អូទីស្សឹមយើង​​កាន់​តែ​ធ្ងន់​ធ្ងរ។

​ទំនាក់ទំនង​រវាង​ផលិត​ផលមាន​ប្រភព​ពី​សណ្ដែក​សៀង​ និង​អាការៈ​ប្រកាច់​លើក្មេងៗកើត​ជំងឺ​អូទីស្សឹម ក៏​អាច​កើត​មាន​ដូច​គ្នា មាន​ន័យ​ថា ​បើពេល​ក្មេងមាន​ជំងឺ​អូទីស្សឹម​តាំង​ពី​តូច ហើយ​បាន​​ញ៉ាំ​ផលិត​ផល​មាន​ជាតិ​ប្រូតេអ៊ីន​ពី​សណ្ដែក​សៀង នោះ​ពេល​ពេញ​វ័យ​ នឹង​អាច​មានអា​ការៈកាន់​តែ​​ប្រកាច់​ច្រើន។ អាការៈ​ប្រកាច់ អាច​នឹង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​គ្នា​យើង​មាន​​ជំងឺនេះ ដោយ​សារ​តែ​សកម្មភាព​អេឡិកទ្រិច នៅ​ក្នុង​ខួរ​ក្បាល​ខុស​ប្រក្រតី។ ផលិតផល​ពី​សណ្ដែក​សៀង​ រួម​មាន ទឹក​ស៊ីអ៊ីវ ប្រេង​សណ្ដែក​សៀង តៅហ៊ូ និង​ទឹក​សណ្ដែក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gluten-Free/Casein-Free Diets for Autism. http://www.webmd.com/brain/autism/gluten-free-casein-free-diets-for-autism#1. Accessed June 24, 2017.

Foods to Avoid for Autism. http://www.livestrong.com/article/323790-foods-to-avoid-for-autism/. Accessed June 24, 2017.

Study suggests potential association between soy formula and seizures in children with autism. http://news.wisc.edu/study-suggests-potential-association-between-soy-formula-and-seizures-in-children-with-autism/. Accessed June 24, 2017.

Buie T. The relationship of autism and gluten. Clin Ther. 2013 May;35(5):578-83. doi: 10.1016/j.clinthera.2013.04.011.

5. Whiteley P, Shattock P, Knivsberg A-M, et al. Gluten- and casein-free dietary intervention for autism spectrum conditions. Frontiers in Human Neuroscience. 2012;6:344. doi:10.3389/fnhum.2012.00344.

កំណែ​ប្រែបច្ចុប្បន្ន

03/09/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សារធាតុគីមី ៣ ប្រភេទនេះ ប្រើច្រើនលើម្ហូបអាហារ​ មានផលប៉ះពាល់អ្វីខ្លះ?

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម