backup og meta

ស្រូបយក​វីតាមីនច្រើនពេកមិនល្អដល់រាងកាយ តែអាចប៉ះពាល់ទៅវិញ

ស្រូបយក​វីតាមីនច្រើនពេកមិនល្អដល់រាងកាយ តែអាចប៉ះពាល់ទៅវិញ

គ្នា​យើង​មួយ​ចំនួន​តែង​​យល់​ថា​ ​ការ​ញ៉ាំ​ពពួក​វីតាមីន​ និង​អាហារ​បំប៉ន​ច្រើន​ចូល​គ្នា​ អាច​ជួយ​ឲ្យ​​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ និង​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​។ ប៉ុន្តែ តាម​ពិត​ទៅ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ពពួក​វីតាមីន​ច្រើន​ពេក​ នោះ​នឹង​អាច​​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​វិញ ហើយ​ម្យ៉ាង​វិញ​ទៀត វីតាមីន​មួយ​ចំនួន​ មិន​អាច​​ប្រើប្រាស់​ជា​អាហារ​បំប៉ន​ឡើយ​។ យ៉ាង​ណា​មិញ យើង​អាច​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​ ដែល​បង្ហាញ​ថា​យើង​ស្រូប​យក​ពពួក​វីតាមីន​ច្រើន​ជ្រុល។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. ឈឺ​ពោះ​

សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា យើង​ទទួល​យក​វីតាមីន​ ឬ​អាហារ​បំប៉ន​ច្រើន​ជ្រុល​ គឺ​បញ្ហា​ក្រពះ​ពោះវៀន ជាមួយ​នឹង​​រោគសញ្ញា​​មួយ​ចំនួន​ដូចជា​ចង្អោរ ក្អួត​ ឬ​រាករូស។ ករណី​នេះ អាច​មក​ពី​យើង​ញ៉ាំ​វីតាមីន​​​​មុន​ពេល​ញ៉ាំ​អាហារ​ ឬ​យើង​ញ៉ាំ​អាហារ​បំប៉ន​ច្រើន​ជាង​អ្វី​ដែល​រាងកាយ​ត្រូវការ។ ដើម្បី​សុវត្ថិភាព​ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​មុន​ពេល​ចាប់ផ្ដើម​ញ៉ាំ​វីតាមីន​ ឬ​អាហារ​បំប៉ន​ថ្មី​ៗ។

២. ជ្រុះ​សក់​

ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ស្រូប​យក​វីតាមីន​A​ច្រើន​​ជ្រុល​ យើង​អាច​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​។ ជាក់​ស្ដែង វីតាមីន​មួយ​ប្រភេទ​នេះ ជា​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ​ដែល​​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ខ្លាញ់​នៃ​រាងកាយ​។ ក្នុង​ករណី​ដែល​យើង​ទទួល​បាន​វីតាមីន​Aច្រើន​ជ្រុល​ នោះ​នឹង​អាច​បណ្ដាល​ឲ្យ​មាន​ជាតិ​ពុល។ ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ដទៃ​ទៀត​មាន​ដូចជា​ វីតាមីន​D, E និង​K ដែល​យើង​មិន​គួរ​​ញ៉ាំ​លើស​ចំនួន​កំណត់​​ឡើយ​។

ផលប៉ះពាល់នៃវីតាមីន

អត្ថបទគួរអាន៖

៣. បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​

យោង​តាម​ការ​ស្រាវជ្រាវ​​មួយ​របស់​​ក្រុម​ការងារ​សេវា​បង្ការ​របស់​អាមេរិក (USPSTF) ​បាន​​បង្ហាញ​ថា ការ​ញ៉ាំ​ពពួក​អាហារ​បំប៉ន​Beta-carotene ​ឬ​វីតាមីន​E ឬ​Biotin ​ច្រើន​ជ្រុល​ ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ឬ​​ជំងឺ​បេះដូង​​បាន​។ ចំណែក​ឯ​ការ​សិក្សា​មួយ​ទៀត​ថា បុរស​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​សួត ក្រោយ​ពី​ញ៉ាំ​​ថ្នាំ​Biotin (​៥​មិល្លីក្រាម​ ទៅ​១០​មិល្លីក្រាម​ជា​រៀង​រាល់​ថ្ងៃ​)។

[embed-health-tool-bmi]

៤. បញ្ហា​សរសៃ​ប្រសាទ

ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​ពពួក​វីតាមីន​ជាក់លាក់​ច្រើន​ពេក​ ដូចជា​វីតាមីន​B6 ក៏​អាច​​បណ្ដាល​ឲ្យ​មាន​បញ្ហា​សរសៃ​ប្រសាទ​ ដូចជា​​ស្ពឹក​​ស្រពន់​ជើង​​ដូច​គ្នា។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​វីតាមីន​ ឬ​អាហារ​បំប៉ន​ប្រភេទ​នេះ​លើស​កម្រិត​ឡើយ។

៥. ហូរ​ឈាម​ច្រើន​ជ្រុល

វីតាមីន​ ឬ​វីតាមីន​ចម្រុះ​ដែល​មាន​គ្រោះថ្នាក់​មួយ​ទៀត​នោះ គឺ​វីតាមីន​E។ ទោះ​បី​ជា​វីតាមីន​មួយ​នេះ ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មាន​ហានិភ័យ​លើស​អត្ថប្រយោជន៍​ទៅ​ទៀត។ វីតាមីន​E អាច​​បណ្ដាល​​ឲ្យ​ឈាម​រាវ​ និង​ធ្វើ​ឲ្យ​របួស​តូចតាច​ហូរ​ឈាម​ធ្ងន់ធ្ងរ​។ ដូច្នេះ​ហើយ​ យើង​មិន​គួរ​ប្រើប្រាស់​ពពួក​វីតាមីន​E ឬ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​វីតាមីន​E ​ដោយ​ពុំ​មាន​វេជ្ជបញ្ជា​ឡើយ​។

ចំណុចសំខាន់

វីតាមីន​ ឬ​អាហារ​បំប៉នមិន​គួរ​ញ៉ាំ​ច្រើន​ពេក​ឡើយ ព្រោះ​វា​មិន​បាន​ផ្តល់អត្ថប្រយោជន៍​​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពពួក​វីតាមីន​ទាំង​នេះ បែរ​ជា​បង្ក​ផល​ប៉ះពាល់​ដល់​រាងកាយ​ទៅ​វិញ ដូចជា​ឈឺ​ពោះ ជ្រុះ​សក់​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ បញ្ហា​សរសៃ​ប្រសាទ និង​ហូរ​ឈាម​​ច្រើន​ជ្រុល។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Ugly Side Effects of Too Many Vitamins

https://www.eatthis.com/news-ugly-side-effects-of-too-many-vitamins/

Ugly Side Effects of Too Many Vitamins

https://www.yahoo.com/lifestyle/ugly-side-effects-too-many-134501098.html

Ugly Side Effects of Too Many Vitamins

https://www.dailyadvent.com/news/33acc013599ee9c4409b225d3967dcea-Ugly-Side-Effects-of-Too-Many-Vitamins

Over-the-counter: The Good, the Bad, And the Ugly

https://www.beebehealthcare.org/health-hub/over-counter-good-bad-and-ugly

កំណែ​ប្រែបច្ចុប្បន្ន

22/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?

ទាំងនេះ ជាទំនាក់ទំនងរវាងការចង់ញុំាអាហារ និងកង្វះវីតាមីន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម