វីតាមីន B12 គឺជាវីតាមីន ដែលរលាយក្នុងទឹក មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង ពិសេសជួយដល់មុខងារប្រព័ន្ធប្រសាទ ការផលិត DNA ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ជួយឲ្យស្បែកភ្លឺ ជំនួយភ្នែក និងជួសជុលមុខងារខូចខាតរបស់ខួរក្បាលឲ្យល្អប្រសើរឡើងវិញ។
ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
ជាមធ្យមរាងកាយត្រូវការ វីតាមីន B12 ១,៤ មីក្រូក្រាមក្នុងមួយថ្ងៃប៉ុន្ដែអាចតិច ឬច្រើនជាងនេះ អាស្រ័យលើស្ថានភាពតម្រូវការជាក់ស្ដែង។ តួយ៉ាងសម្រាប់ស្ដ្រីមានផ្ទៃពោះ អាចត្រូវការច្រើនជាងនេះបន្ថែមទៀត។
វីតាមីន B12 ត្រូវបានស្រូបយកពីរបបអាហារដោយការលាយផ្សំនឹងប្រូតេអ៊ីនម្យ៉ាងនៅក្នុងក្រពះឈ្មោះថា intrinsic factor។ សារធាតុនេះភ្ជាប់ទៅនឹងម៉ូលេគុលវីតាមីន B12 និងជួយឲ្យឈាម និងកោសិកាអាចស្រូបយកទៅប្រើប្រាស់។
វីតាមីន B12 ដែលស្រូបបានពីរបបអាហារត្រូវបានរក្សាទុកក្នុងថ្លើម ប្រសិនបើយើងប្រើមិនអស់នោះវានឹងអាចរក្សាទុកប្រើនៅពេលក្រោយទៀត។ យើងអាចរកបាន វីតាមីន B12 មាននៅរបបអាហារដូចជា៖
- គ្រឿងក្នុងសត្វ
- សាច់គោ
- អាហារសមុទ្រ
- ត្រីទឹកសាប
- ស៊ុត
- ពពួកផលិតផលទឹកដោះជាដើម។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តើរបបអាហារយើងបានញ៉ាំប្រចាំថ្ងៃអាចផ្ដល់វីតាមីន គ្រប់គ្រាន់សម្រាប់រាងកាយដែរទេ?
បើយោងតាមការចុះផ្សាយរបស់ សេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS)បានឲ្យដឹងថា ប្រសិនបើរបបអាហារដែលយើងបានញ៉ាំរាល់ថ្ងៃមានទៅដោយពពួកសាច់ ត្រី ផលិតផលទឹកដោះគោ ជាប្រចាំនោះរាងកាយរបស់យើងអាចទទួលបានវីតាមីន B12 គ្រប់គ្រាន់។ ប៉ុន្ដែចំពោះរបបអាហារមួយចំនួន ដូចជាពពួកបន្លែធម្មជាតិ ផ្លែឈើ គឺមិនអាចផ្ដល់វីតាមីន B12 គ្រប់គ្រាន់នោះទេ ព្រោះវីតាមីនប្រភេទនេះមានចំនួនតិចបំផុតក្នុងផ្លែឈើ ឬបន្លែ តែមាននៅក្នុងសាច់ច្រើន។ ដូច្នេះវាគឺជាបញ្ហាធំបំផុតសម្រាប់អ្នកដែលតបសាច់ ញ៉ាំតែបន្លែ អាចប្រឈមបញ្ហាកង្វះវីតាមីនB12នេះ។
ប្រសិនបើរាងកាយរបស់យើងខ្វះវីតាមីន B12 អាចបង្ហាញរោគសញ្ញាដូចជា៖
- ឆាប់អស់កម្លាំងខ្លាំង
- កង្វះថាមពល
- អណ្តាតឡើងច្រាំង
- ដំបៅមាត់
- ខ្សោយសាច់ដុំ
- ឆាប់ស្រវាំងភ្នែក
- ងាយកើតស្ដ្រេស
- ថប់បារម្ភ
[embed-health-tool-bmi]