backup og meta

ញ៉ាំទឹកក្រូចឆ្មារពេលព្រឹក អាចផ្តល់អត្ថប្រយោជន៍ ៥ យ៉ាង ដល់សុខភាព

ញ៉ាំទឹកក្រូចឆ្មារពេលព្រឹក អាចផ្តល់អត្ថប្រយោជន៍ ៥ យ៉ាង ដល់សុខភាព

ទឹក​ក្រូច​ឆ្មារ ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដ៏​ពេញ​និយម​សម្រាប់​គ្នា​យើង​គ្រប់​វ័យ​។ ជាក់ស្តែង​ ​វីតាមីន ​C ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​មាន​នៅ​ក្នុង​​ទឹក​ក្រូច​ឆ្មារ អាច​ជួយ​​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ាង​​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​នៅ​ពេល​ព្រឹក។

អត្ថប្រយោជន៍​ទាំង​៥​នៃ​ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ជា​រៀង​រាល់​ថ្ងៃ

១. បង្កើន​ជាតិ​ទឹក

ទឹក​ក្រូច​ឆ្មារ ជា​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសារ ដែល​អាច​ជួយ​បង្កើន​ការ​ញ៉ាំ​ទឹក​កាន់​តែ​ច្រើន​ឡើង ហើយ​នៅ​ពេល​ដែល​រាងកាយ​យើង​ផ្ទុក​សារធាតុ​ទឹក​គ្រប់គ្រាន់ នោះ​នឹង​អាច​ជួយ​ជំរុញ​ការ​រំលាយ​អាហារ ទ្រទ្រង់​សុខភាព​ស្បែក​ និង​ជួយ​ឲ្យ​មុខងារ​រាងកាយ​ដំណើរការ​យ៉ាង​រលូន។

២. គ្រប់គ្រង​ទម្ងន់

ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្រូច​ឆ្មារ ក៏​អាច​ជួយ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត និង​ទ្រទ្រង់​​ដល់​ការ​ធ្វើ​មេតាប៉ូលីស។ កត្តា​ទាំង​២​នេះ មាន​​សារៈសំខាន់​ណាស់​​សម្រាប់​ការ​គ្រប់គ្រង​ទម្ងន់​ឲ្យ​នៅ​សម​ល្មម។

៣. ទ្រទ្រង់​សុខភាព​បេះដូង

លើស​ពី​នេះ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​ឲ្យ​សុខភាព​បេះដូង​ប្រសើរ​ឡើង ដោយ​ជួយ​ធ្វើ​​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ហើយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ព្រម​ទាំង​ការពារ​ពី​​ការ​បំផ្លាញ​​សរសៃ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព។

សុខភាពបេះដូង

៤. បញ្ចៀស​ក្រួស​តម្រង​នោម

អាស៊ីដ​ Citric នៅ​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​បញ្ចៀស​ការ​កើត​ក្រួស​តម្រង​នោម ដោយ​បង្កើន​កម្រិត​ស៊ីត្រាត​ក្នុង​ទឹក​នោម ។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ច្រើន​ជ្រុល ​អាច​រួម​ចំណែក​ដល់​ការ​កើត​ក្រួស​តម្រង​នោម​​ចំពោះ​គ្នា​យើង​មួយ​ចំនួន​ទៅ​វិញ ដោយ​សារ​តែ​សារធាតុ ​Oxalate ​នៅ​ក្នុង​ក្រូច​ឆ្មារ។​​​​

[embed-health-tool-heart-rate]

​​​​​៥. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ទឹក​ក្រូច​ឆ្មារ ជា​ប្រភព​នៃ​វីតាមីន ​C ដែល​មាន​សមត្ថភាព​ជួយ​ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ការ​ញ៉ាំ​​ទឹក​ក្រូច​ឆ្មារ​ជា​ទៀងទាត់ អាច​ជួយ​ឲ្យ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​ទូទៅ​មួយ​ចំនួន​ ដូចជា​ផ្ដាសាយ​ធម្មតា និង​គ្រុន​ផ្ដាសាយ​ធំ។ ជាង​នេះ​ទៅ​ទៀត ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​ជំរុញ​ដល់​​ការ​ជា​សះស្បើយ​នៃ​របួស និង​ជួសជុល​​ជាលិកា​ផង​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Reasons to Start Your Day With Lemon Water

https://health.clevelandclinic.org/7-reasons-to-start-your-day-with-lemon-water-infographic/

4 Surprising Benefits of Drinking Lemon Water

https://selecthealth.org/blog/2017/04/4-surprising-benefits-of-drinking-lemon-water

Top 10 Benefits of Lemon Water

https://blackdoctor.org/top-10-benefits-of-lemon-water/

កំណែ​ប្រែបច្ចុប្បន្ន

30/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?

ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម