រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ? (វីដេអូ)

បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។ អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់  ខ្សោយតម្រង​នោមដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺ​សន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់ប្រព័ន្ធ​ក្រពះ ​ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ខូច​ថ្លើម និង​​ប្រព័ន្ធ​ប្រសាទ។ ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារ គឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។ ដូចនេះ​សារធាតុ​បូរ៉ាក់​ត្រូវតែ​រក្សា​ឲ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ។ ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក ប៉ាតេ បង្គា​ស្រស់ […]


រូបមន្តសុខភាព

ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាល់

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ដោយសារ​ប្រជាជន​កម្ពុជា និង​នៅ​តំបន់​អាស៊ី​​មួយ​ចំនួន នៅ​មាន​ទម្លាប់​ប្រើ​ឱសថ​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​ក្នុង​នោះ​ប្រមាត់​ត្រី​ត្រូវ​ក៏​ត្រូវ​ចាត់​ទុក​ជា​ឱសថ​មួយ​ប្រភេទ សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល​គ្រុនក្ដៅ ឬ​ជំងឺ​ហឺត​ជាដើម។ តែ​ប្រមាត់​ត្រី​ប្រភេទ​ខ្លះ​មាន​ផ្ទុក​សារធាតុ​ពុល​មួយ​ចំនួន​ដូចជា​សារធាតុ 5α cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ក្នុង​នោះ​ប្រមាត់​ត្រី​ពុល​នៅ​កម្ពុជា​មាន​២ បង្ក​ការ​ពុល​ញឹកញាប់​ជាងគេ​មាន៖ - ប្រមាត់​ត្រី​ក្អែក - ប្រមាត់​ត្រី​ត្រសក់ រោគសញ្ញា​គឺ​អាស្រ័យ​នឹង​បរិមាណ​ដែល​បាន​ញ៉ាំ។ អ្នក​ជំងឺ​ភាគច្រើន​កើត​មាន​អាការៈ​ឈឺពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​បរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នក​ជំងឺ​ចាប់ផ្ដើម​មាន​រោគ​សញ្ញា​ពុល​តម្រង​នោម​ដូចជា ហើម នោម​តិច ឬ​គ្មាន​​ទឹកនោម (ពេល​ខ្លះ​អាច​មាន​រោគសញ្ញា​ពុល​ថ្លើម​ផងដែរ​ដូចជា ភ្នែក​ និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម)។ ចំពោះ​ការ​ព្យាបាល​វិញ រាល់​មាន​ករណី​ពុល​ប្រមាត់​ត្រី​ទាំង​អស់ អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់ ពីព្រោះ​ក្នុង​ករណី​អាច​មាន​អាការៈ​ពុល​ដល់​តម្រង​នោម ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ ​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជា​បន្ទាន់។


រូបមន្តសុខភាព

រឿង​ ៥យ៉ាង គ្នា​យើង​គួរ​ដឹងដើម្បីរក្សាបេះដូងមាន​សុខភាពល្អ

ជា​ការ​ពិត​ណាស់​ យើង​ម្នាក់ៗ​សុទ្ធតែ​ប្រាថ្នា​ចង់​បាន​ជីវិត​មួយ​ដែល​​ប្រកប​ដោយ​​សុខភាព​ល្អ និង​អាយុ​វែង។​ ក៏​ប៉ុន្តែ​ ពុំ​មែន​គ្រប់​គ្នា​បាន​ដឹង​ពី​របៀប​បើក​កកាយ​នូវ​អាថ៌កំបាំង​ទាំង​នោះ​ឡើយ។​ ដូច​ដែល​យើង​បាន​ដឹង​រួច​ហើយ​ថា ជន​ជាតិ​ជប៉ុន​ គឺ​នៅ​ស្ថិត​លំដាប់​កំពូល​នៃ​មនុស្ស​ដែល​មាន​អាយុ​វែង​បំផុត ហើយ​នៅ​ពី​ក្រោយ​ហេតុ​ផល​នេះ គឺ​​ការ​ញ៉ាំ​អាហារ​ដែល​សម្បួរ​ទៅ​ដោយ​​សារ​ជាតិ​ចិញ្ចឹម សន្ទស្សន៍​ទម្ងន់​រាងកាយ​ដែល​មាន​សុខភាព​ល្អ​ (BMI)​ រួម​ជា​មួយ​នឹង​ទម្លាប់​ល្អៗ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​បេះដូង​ផង​ដែរ​។ វេជ្ជបណ្ឌិត​ Sarita Rao អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង​នៅ​​មន្ទីរពេទ្យ​Cath Lab-Apollo បាន​បង្ហើប​ឲ្យ​ដឹង​ថា​មាន​ទម្លាប់​ល្អ​ថែទាំ​សុខភាព​បេះដូង​ ជួយ​យើង​ទទួល​បាន​នូវ​សុខភាព​ល្អ និង​ពោរពេញ​ទៅ​ដោយ​ថាមពល​។​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​ធ្វើការ​បកស្រាយ​អំពី​កត្តា​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហានិភ័យ​ដល់​សុខភាព​បេះដូង។ តើ​កត្តា​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​​បេះដូង​? ​ចំនួន​ជន​រងគ្រោះ​ដោយ​ជំងឺ​បេះដូង មាន​ការ​កើន​ឡើង​​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​មាន​ចំនួន​អ្នក​មាន​ជំងឺ​បេះ​ដូង​ប្រមាណ​២លាន​ករណី​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ កត្តា​គ្រោះថ្នាក់​ធំ​បំផុត​មួយ​ចំនួន​នៃ​ជំងឺ​គាំង​បេះដូង​ រួម​បញ្ចូល​ទាំង​ប្រវត្តិ​គ្រួសារ​ និង​ការរស់នៅ​មិន​ត្រឹមត្រូវ​ ដូច​ជា​ការ​ញ៉ាំ​អាហារ​ចៀន​ច្រើន​ ជក់បារី ស្ត្រេស កង្វះ​លំហាត់​ប្រាណ​ ការ​ធាត់​ជ្រុល​ និង​សម្ពាធ​ឈាម​ខ្ពស់​​ជាដើម​។ ​បើ​តាម​គ្រូពេទ្យ បញ្ហា​​គាំង​បេះដូង​បំផ្លាញ​ ឬ​សម្លាប់​សាច់ដុំ​បេះដូង​មួយ​ផ្នែក​ ដោយសារ​តែ​ការ​រឹត​ត្បិត​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ជាលិកា​។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​នេះ មាន​ដូច​ជា​ណែន​ទ្រូង​ ឈឺចាប់​​រាងកាយ​ផ្នែក​ខាងលើ​ និង​ពិបាក​ដក​ដង្ហើម​ ព្រមទាំង​មាន​អារម្មណ៍​មិន​ស្រួល​ ចេញ​ពី​កណ្ដាល​ទ្រូង​ រួច​ក៏​សាយ​ភាយ​​មក​ក្រៅ។​ មនុស្ស​មួយ​ចំនួន​​ មាន​អារម្មណ៍​មិន​ស្រួល ឬ​ឈឺចាប់​ដើម​ដៃ​ម្ខាង ឬ​ទាំងពីរ​ ខ្នង​ ក​ ថ្គាម​ ឬ​ពោះ។​ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​​គាំង​បេះដូង យើង​គួរ​តែ​បង្កើត​នូវ​ទម្លាប់​ល្អៗ​ដល់​សុខភាព​បេះដូង​ ដូច​មាន​បង្ហាញ​ខាងក្រោម​នេះ៖ ១.សម្រក​ទម្ងន់​ និង​ហាត់​ប្រាណ​ ​ការ​ធាត់​ជ្រុល ឬ​មាន​ជំងឺ​ធាត់​​ ក៏​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​​គាំង​បេះដូង​ផង​ដែរ។​ […]


រូបមន្តសុខភាព

ផ្លែឈើទាំង​នេះគួរញ៉ាំប្រចាំថ្ងៃ​ ដើម្បីសុខភាពល្អ

ផ្លែឈើ​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ ជាតិ​សរសៃ និង​សារធាតុ​ផ្សេង​ទៀត ហើយ​ផ្លែឈើ​គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព។ ដូចនេះ អត្ថបទ​នេះ​លើក​ឡើង​ពី​ផ្លែឈើ​មួយ​ចំនួន​ដែល​យើង​គួរ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​សុខភាព។ ១. ផ្លែ​ទំពាំង​បាយ​ជូរ ផ្លែ​ទំពាំង​បាយ​ជូរ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​មាន​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូរ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​មហារីក។ ២. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ នេះ​មក​ពី​ផ្លែ​ប៉ោម​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន។ ការ​សិក្សា​ទៅ​លើ​មនុស្ស ៥៦ ០០០នាក់​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ការ​ស្លាប់​បង្ក​ដោយ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ ៣. ផ្លែ​បឺរ ផ្លែ​បឺរ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ដូចជា​ជាតិ​សរសៃ ខ្លាញ់​ល្អ ប៉ូតាស្យូម ម៉ាញេស្យូម ហ្វូឡាត វីតាមីន C និង​វីតាមីន K1។ ការ​សិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ផ្លែ​បឺរ​អាច​ជួយ​សម្រក​ទម្ងន់ បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បង្ក​ដោយ​ខ្លាញ់​អាក្រក់ (LDL)។ ៤. ផ្លែ​ក្រូចថ្លុង ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ក្រូចថ្លុង​គឺ​ទទួល​បាន​ម៉ាញេស្យូម វីតាមីន C ប៉ូតាស្យូម និង​ជាតិសរសៃ​ច្រើន​ជាង​អ្នក​មិន​ញ៉ាំ​។ ម៉្យាងទៀត ការ​វិភាគ​មួយ​ក៏​បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ក្រូចថ្លុង​មាន​ទម្ងន់​តិច និង​មាន​កម្រិត​ខ្លាញ់​អាក្រក់ (Triglycerides)ទាប។ ៥. ផ្លែ​ទទឹម ការ​សិក្សា​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ផ្លែ​ទទឹម​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​កាត់បន្ថយ​អាការៈ Oxidative stress (អតុល្យភាព​នៃ​រ៉ាឌីកាល​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ) បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​ខ្លាញ់​អាក្រក់ និង​ការ​ខូចខាត​សាច់ដុំ។   ៦. ផ្លែ​ល្ហុង ផ្លែ​ល្ហុង​សម្បូរ​ដោយ​វីតាមីន C ប្រូវីតាមីន A (Provitamin A) ហ្វូឡាត ប៉ូតាស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​លីកូប៉ែន […]


រូបមន្តសុខភាព

​សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​គួរញ៉ាំ

អាហារូបត្ថម្ភប្រចាំថ្ងៃដែលត្រូវការចាំបាច់សម្រាប់មនុស្ស​ប្រុស​ពេញ​វ័យ​គឺខុសពីស្រីៗ​។ ហេតុនេះក្នុងករណីខ្លះតារាងណែនាំទូទៅអំពីអាហារូបត្ថម្ភគឺមិនសមស្របដូចគ្នាទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះរបបអាហារដែលមានតុល្យភាពសម្រាប់បុរសៗ​យើង​។ តើគួរញ៉ាំកម្រិតណា? អាហារូបត្ថម្ភណែនាំសម្រាប់ការញ៉ាំប្រចាំថ្ងៃគឺ៖ ថាមពល៖ ២០០០គីឡូកាល់ឡូរី ប្រូតេអ៊ីន៖ ៥០ក្រាម កាបូអ៊ីដ្រាត៖ ២៦០ក្រាម ស្ករ៖ ៩០ក្រាម ខ្លាញ់៖ ៧០ក្រាម អំបិល៖ ៦ក្រាម អត្ថបទពាក់ព័ន្ធ: ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍ អាហារពេលព្រឹក ដើម្បីបង្កើនមេតាបូលីសក្នុងខ្លួនយើងគួរតែញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីន។ ប្រសិនបើគ្នា​​យើង​​​ហាត់​ប្រាណនៅ​ពេលព្រឹកអាហារដែលសម្បូរ​ជាតិប្រូតេអ៊ីននឹងជួយបង្កើនការព្យាបាលនិងជួសជុលសាច់ដុំ។ ស៊ុតក៏គួរតែមាននៅក្នុងអាហារពេលព្រឹកដែរព្រោះវាមានសារធាតុប្រូតេអ៊ីន និងខ្លាញ់ស្មើគ្នា។ ក្រៅពីនេះក៏មានជម្រើសផ្សេងទៀតដែរដូចជាសាច់ហេមសុទ្ធ សាច់​ត្រី​ដូចត្រីសាល់ម៉ុនឬត្រីhaddock និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ប្រព័ន្ធរំលាយអាហារត្រូវការ​រយៈពេលយូរ​ក្នុង​ការរំលាយប្រូតេអ៊ីន។ ដូច្នេះការបរិភោគប្រូតេអ៊ីននឹងធ្វើឲ្យយើង​ឆ្អែតបានយូរ ដែលកាត់បន្ថយនូវបរិមាណកាល់ឡូរីដែលត្រូវ​​ញ៉ាំ​ក្នុងមួយថ្ងៃ។ គណនា BMI កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ អាហារពេលថ្ងៃត្រង់ អាហារថ្ងៃត្រង់ដែលសក្ដិសមបំផុតគឺគួរតែមានប្រូតេអ៊ីនសុទ្ធ និង​អាហារមាន​ផ្អុក​កាបូអ៊ីដ្រាតដូច​ជា​បាយ ដំឡូង cereal និង​pasta ជាដើម។ យើង​ត្រូវការកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល។ ការកាត់បន្ថយសារកាបូអ៊ីដ្រាតនឹងធ្វើឲ្យយើង​នឿយហត់។តួយ៉ាងមិនមែនគ្រប់កាបូអ៊ីដ្រាត​ត្រូវបានផលិតក្នុងបរិមាណស្មើៗគ្នានោះទេ។ សារធាតុនេះ​ដែលល្អនោះគឺជួយបង្កើនជាតិស្ករនៅក្នុងឈាមឲ្យ​ថេរបានល្អ។ គ្រាប់ធញ្ញជាតិដែលសំសម្បូរ​ជាតិសរសៃគឺជាជម្រើសដ៏ល្អធ្វើឲ្យយើង​ឆាប់ឆ្អែត និងជៀសវាងការបាត់បង់ថាមពល។ អ្វីដែលជាឧទាហរណ៍ដ៏ល្អបំផុតនោះគឺសុាំងវិចសាច់គោសុទ្ធ ឬសាច់ជ្រូក ត្រីសាល់ម៉ុន មាន់ទួគី ឬសាច់មាន់។គ្នា​យើង​គួរ​ញ៉ាំសុាំង​វិចណា​ដែលសម្បូរ​ទៅដោយសាឡាដ […]


advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស