brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ត្រីសាបាក់ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព

ត្រីសាបាក់ ជាប្រភេទត្រីទឹកប្រៃ និងមានរសជាតិឆ្ងាញ់ទទួលបានការពេញនិយមខ្លាំងនៅតំបន់បែកអាស៊ី។ ត្រីមួយប្រភេទនេះសម្បូរ​ទៅដោយសារធាតុចិញ្ចឹម ជំំនួយដល់សុខភាពអ្នកទទួលទានផងដែរ។ តាមការសិក្សាបានបង្ហាញថា ត្រីមួយប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍ ដល់បេះដូង ខួរក្បាល និងសុខភាពជាច្រើនទៀត មិនចាញ់ ពពួកត្រីសាម៉ុន និងធូណា ដែលជាប្រភេទត្រីមានតម្លៃថ្លៃៗនោះទេ។

ត្រីសាបាក់ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ខ្លាញ់អូមេហ្គា៣

ត្រីសាបាក់ក៏មានបង្កប់ប្រភេទអាស៊ីតខ្លាញ់សុខភាព អូមេហ្គា៣ ផងដែរ។ សារធាតុខ្លាញ់សុខភាពមួយនេះផ្ដល់អត្ថប្រយោជន៍ទៅដល់ សុខភាពបេះដូង ខួរក្បាល និង សរសៃឈាម។ មុខងារសំខាន់មួយទៀត វាជួយរារាំងការរលាកផ្សេងៗ​ ក្នុងរាងកាយ។ ក្នុងបរិមាណ សាច់ត្រី ១០០ក្រាម មានផ្ទុក ខ្លាញ់ ២៩៩១ មីល្លីក្រាម។

២.វីតាមីន B12

បន្ទាប់ពីខ្លាញ់អូមេហ្គា៣ នៅមានវីតាមីន B12 នៅក្នុងត្រីមួយនេះ។ ជាក់ស្ដែងគ្រប់គ្នាប្រាកដជាដឹងហើយថាវីតា​មីន B12 មានសារៈសំខាន់ ចំពោះប្រព័ន្ធភាពសាំ និង ប្រព័ន្ធប្រសាទ មិនត្រឹមតែប៉ុណ្ណោះ វាដើរតួយ៉ាងសំខាន់ក្នុងដំណើការផលិត DNA ក្នុងរាងកាយ។ បរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុក វីតាមីន B12 ដល់ទៅ ១២ មីក្រូក្រាម។

៣.ប្រូតេអ៊ីន

ត្រីសាបាក់ ក៏មានផ្ទុកសារធាតុ ប្រូតេអ៊ីនមកជាមួយដែរ។ ក្នុងបរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ដល់ទៅ ២០ក្រាម។ សារធាតុប្រូតេអ៊ីនសំខាន់បំផុត ក្នុងត្រីនោះគឺ ពពួក អាមីណូអាស៊ីត មានតួនាទីក្នុងការជួយពន្លឿនដល់ប្រព័ន្ធរំលាយអាហារ ជួសជុលជាលិកាក្នុងរាងកាយ និងបង្កើនថាមពល មានអត្ថប្រយោជន៍ខ្លាំងចំពោះអ្នកចូលចិត្ដលេងកីឡា និង ហាត់ប្រាណ។

៤.កម្រិតជាតិបារ៉តទាប

ភាគច្រើនអាហារទឹកប្រៃគឺមានជាតិបារ៉ត គ្រាន់តែបរិមាណ តិច និងច្រើនតែប៉ុណ្ណោះ។ មានករណីខ្លះ ប្រភេទអាហារ ដែលយើងញ៉ាំក៏ត្រូវដឹងពីកម្រិតជាតិបារ៉តមុន ព្រោះវាគឺជាសារធាតុពុលដែលមាននៅក្នុងសាច់ត្រីត្រូវបានគេហាមប្រាម។ ជាតិ​បារ៉តអាចបង្កផលប៉ះពាល់ដល់សុខភាព ដូចជា រលាកភ្នែក ស្បែក ក្រពះ ក្អក ឈឺទ្រូង ឬពិបាកដកដង្ហើម គេងមិនលក់ ឆាប់ខឹង ឈឺក្បាល ខ្សោយ។ ប៉ុន្ដែប្រសិនជា ត្រីដែលមានកម្រិតជាតិបារ៉តទាប គឺមិនអាចប៉ះពាល់ដល់សុខភាពយើងនោះទេ ប៉ុន្ដែយើងក៏មិនគួរញ៉ាំវាជាញឺកញាប់ យ៉ាងច្រើន២ទៅ៣ដងក្នុងមួយសប្ដាហ៍បានហើយ។

គ្រឿងសមុទ្រ

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 07/07/2022