៣.ប្រូតេអ៊ីន
ត្រីសាបាក់ ក៏មានផ្ទុកសារធាតុ ប្រូតេអ៊ីនមកជាមួយដែរ។ ក្នុងបរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ដល់ទៅ ២០ក្រាម។ សារធាតុប្រូតេអ៊ីនសំខាន់បំផុត ក្នុងត្រីនោះគឺ ពពួក អាមីណូអាស៊ីត មានតួនាទីក្នុងការជួយពន្លឿនដល់ប្រព័ន្ធរំលាយអាហារ ជួសជុលជាលិកាក្នុងរាងកាយ និងបង្កើនថាមពល មានអត្ថប្រយោជន៍ខ្លាំងចំពោះអ្នកចូលចិត្ដលេងកីឡា និង ហាត់ប្រាណ។
៤.កម្រិតជាតិបារ៉តទាប
ភាគច្រើនអាហារទឹកប្រៃគឺមានជាតិបារ៉ត គ្រាន់តែបរិមាណ តិច និងច្រើនតែប៉ុណ្ណោះ។ មានករណីខ្លះ ប្រភេទអាហារ ដែលយើងញ៉ាំក៏ត្រូវដឹងពីកម្រិតជាតិបារ៉តមុន ព្រោះវាគឺជាសារធាតុពុលដែលមាននៅក្នុងសាច់ត្រីត្រូវបានគេហាមប្រាម។ ជាតិបារ៉តអាចបង្កផលប៉ះពាល់ដល់សុខភាព ដូចជា រលាកភ្នែក ស្បែក ក្រពះ ក្អក ឈឺទ្រូង ឬពិបាកដកដង្ហើម គេងមិនលក់ ឆាប់ខឹង ឈឺក្បាល ខ្សោយ។ ប៉ុន្ដែប្រសិនជា ត្រីដែលមានកម្រិតជាតិបារ៉តទាប គឺមិនអាចប៉ះពាល់ដល់សុខភាពយើងនោះទេ ប៉ុន្ដែយើងក៏មិនគួរញ៉ាំវាជាញឺកញាប់ យ៉ាងច្រើន២ទៅ៣ដងក្នុងមួយសប្ដាហ៍បានហើយ។