backup og meta

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់វីតាមីន E ចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 11, 2022

    ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់វីតាមីន E ចំពោះសុខភាព

    វីតាមីន E គឺជាសារធាតុខ្លាញ់រលាយដែលរាងកាយត្រូវការចាំបាច់ ទាំងចាស់ ទាំងក្មេងសម្រាប់តម្រូវការប្រចាំថ្ងៃ។ យើងអាចរកបានវីតាមីន E ក្នុងបន្លែ ប្រេងបន្លែ ផ្លែឈើ សាច់សត្វ គ្រាប់ធញ្ញជាតិ ស៊ុត និង ប្រេងស្រូវសាឡីព្រមទាំងមានជាអាហារបំប៉នផងដែរ។ អត្ថប្រយោជន៍សំខាន់ៗដែលវីតាមីន E អាចផ្ដល់ឲ្យ​មាន​ច្រើន​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់​។

    វីតាមីន E ផ្ដល់អត្ថប្រយោជន៍ជំនួយដល់សុខភាពស្បែក។ សារធាតុ alpha-tocopherol  ក្នុងក្រុមវីតាមីន E មានសមត្ថភាពពិសេសជួយរំលាយជាតិខ្លាញ់ និងប្រឆាំងការរលាកដោយអុកស៊ីតកម្មក្នុងស្បែក។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពារស្បែកពីការបំផ្លាញដោយកាំរស្មី យូវី ព្រះអាទិត្យ និង កាត់បន្ថយបញ្ហាហើម និង អាលែកហ្ស៊ីស្បែករ៉ាំរៃផងដែរ។ កង្វះវីតាមីនE ធ្វើឲ្យស្បែកមានពណ៌ស្រអាប់។

    ២. ការពារជំងឺសរសៃឈាមបេះដូង

    វីតាមីន E ក៏ជួយការពារពីជំងឺសរសៃឈាមបេះដូងផងដែរ ព្រោះវីតាមីន E ជួយបញ្ចុះកម្រិតកូលេស្ដេរ៉ូលក្នុងឈាម ដែលជាផ្នែកមួយសំខាន់បំផុតជួយការពារពីជំងឹបេះដូងបានល្អ។ តាមការសិក្សាបានបង្ហាញថា អត្ថប្រយោជន៍វីតាមីន E តែមួយអាចជួយកាត់បន្ថយកត្ដាហានិភ័យពីជំងឹបេះដូង បានដល់ ២០%។

    ៣. ជំនួយសុខភាពសក់

    សារធាតុចិញ្ចឹម Tocopherols របស់វីតាមីន E មានមុខងារប្រឆាំងនឹងការបំផ្លាញដោយអុកស៊ីតកម្មបង្កឡើងពីបរិយាកាសធម្មជាតិខាងក្រៅ ដែលធ្វើឲ្យសុខភាពសក់ ចុះខ្សោយ សក់ស្ងួត ឬសក់ជ្រុះ។ ក្នុងករណីនេះប្រសិនជាជ្រើស​រើសវីតាមីន E សម្រាប់សុខភាពសក់ គួរតែជាប្រភេទប្រេងវីតាមីន E ព្រោះវាអាចជួយឲ្យស្បែកក្បាលមានសំណើម។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាសក់ស្ងួត សក់បែកចុង អាចសាកល្បងប្រេងវីតាមីន E បាន។

    ៤.ជំនួយសុខភាពភ្នែក

    តាមការសិក្សាបានបង្ហាញថា វីតាមីនបីសំខាន់ៗជំនួយសុខភាពភ្នែកកុំឲ្យចុះខ្សោការមើលគឺវីតាមីន A ,C និង វីតាមីន Eនេះឯង។ ការទទួលទានអាហារមានភ្ជាប់វីតាមីន E បានគ្រប់គ្រាន់ស្របតាមតម្រូវការរាងកាយធ្វើភ្នែកមើលឃើញច្បាស់ ពន្យារការវិវត្ដតាមវ័យដល់ទៅ ៥ឆ្នាំ។

    ៥.រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ

    តួនាទីពិសេសមួយទៀតរបស់វីតាមីន E គឺជួយរក្សាតុល្យភាពកម្រិតអ័រម៉ូន ក្នុងរាងកាយបានល្អ មិនឲ្យលើស និងមិនឲ្យខ្វះ។ ជាក់ស្ដែងណាស់ ការបម្រែបម្រួលរាងកាយដូចជាការឡើងគីឡូ ការគេងមិនលក់ ការឆាប់ខឹង អារម្មណ៍​ឆេវ​ឆៅ ស្លេកស្លាំង ទាំងនេះក៏មានឥទ្ធពលពីការប្រែប្រួលអ័រម៉ូនផងដែរ។ បើចំពោះស្រី្ដ ជួយសម្រួលដល់ការមករដូវប្រចាំខែបានទៀងទាត់ផងដែរ។

    យើងអាចស្វែងរករបបអាហារដែលមានផ្ទុកវីតាមីន E ដូចជា ប្រេងគ្រាប់ស្រូវសាលី ប្រេងគ្រាប់ធញ្ញជាតិ គ្រាប់​ធញ្ញជាតិ សាច់ត្រីសាម៉ុន បង្កង ផ្លែប៊ឺ ស្វាយ ប៊ឺរី និង គីវី។

    តើការញ៉ាំវីតាមីន E ច្រើនអាចប៉ះពាល់ដល់សុខភាពដែរទេ?

    ក្នុងមួយថ្ងៃរាងកាយត្រូវការ វីតាមីន E ជាមធ្យម ៤ មិល្លីក្រាម សម្រាប់បុរស និង៣មិល្លីក្រាមសម្រាប់ស្ដ្រី។ ប៉ុន្ដែក៏មិនទាន់មានរបាយការណ៍ណាបង្ហាញពី បញ្ហាប្រឈមនៃការទទួលទាន វីតាមីន Eលើសចំនួនបង្កជាគ្រោះថ្នាក់ដល់សុខភាព​នោះដែរ។

    អត្ថបទគួរអាន៖

    ថ្នាំគ្រាប់វីតាមីន

    តាមការណែរនាំរបស់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពចក្រភពអង់គ្លេសបានបង្ហាញថា វីតាមីន E ដែលល្អបំផុត គឺ​ជា​ប្រភេទវីតាមីន E ដែលរាងកាយទទួលបានពីរបបអាហារ ប្រចាំថ្ងៃ។ វីតាមីនប្រភេទនេះទោះយើងញ៉ាំច្រើន មិនអាចប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្ដែសម្រាប់វីតាមីន E ដែលជាគ្រាប់ថ្នាំ វិញមិនគួរញ៉ាំច្រើន គឺ​អាច​ញ៉ាំ​ច្រើនបំផុតគឺ ៥៤០ មិល្លីក្រាម បានហើយក្នុងមួយថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម