backup og meta

គួរដឹង! កត្ដាទាំងនេះអាចបណ្ដាលឲ្យខ្វះវីតាមីន C

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 10, 2022

    គួរដឹង! កត្ដាទាំងនេះអាចបណ្ដាលឲ្យខ្វះវីតាមីន C

    វីតាមីនC គឺជាសារធាតុចិញ្ចឹមមាននៅក្នុងពពួកផ្លែឈើស្រស់ និងប្រភេទបន្លែបៃតងក្នុងរបបអាហាររបស់យើងប្រចាំថ្ងៃ។ ថ្វីដ្បិតសារធាតុនេះសម្បូរពិតមែន ប៉ុន្ដែរាងកាយរបស់យើងមិនអាចរក្សាវាទុកបានយូនោះទេ ហេតុនេះហើយទើបចាំបាច់ត្រូវតែញ៉ាំអាហារដែលមានជាតិវីតាមីន C ឲ្យបានរាល់ថ្ងៃ ទោះតិចឬច្រើន។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជាមធ្យមសម្រាប់មនុស្សពេញវ័យត្រូវការវីតាមីន C ៧៥ មិល្លីក្រាមសម្រាប់បុរស ៩០មិល្លីក្រាមសម្រាប់ស្រ្ដី និង ១២០​មិល្លី​ក្រាមសម្រាប់អ្នកមានផ្ទៃពោះ ក្នុង​មួយ​ថ្ងៃ។ ដូច្នេះកាលណារាងកាយយើង ទទួលបានវីតាមីន C តិចជាងតម្រូវការចន្លោះចាប់ពី២ខែទៅ ៣ខែ នោះរាងកាយនឹងបង្ហាញរោគសញ្ញា ដូចជា មានអារម្មណ៍ចុះខ្សោយ អស់កម្លាំង មួរម៉ៅ ​(ទារក) ស្បែកស្ងួត ងាយជាំ ថប់ៗដង្ហើម ចុះខ្សោយប្រព័ន្ធភាពស៊ាំ និងគេងលក់មិនស្កប់ស្កល់ជាដើម។

    កត្ដាសំខាន់ៗបណ្ដាលឲ្យរាងកាយខ្វះវីតាមីន C

    ដោយសារតែរាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯង និងមិនអាចរក្សាទុកបានយូរសម្រាប់​​ប្រើប្រាស់ ដូច្នេះការបំពេញតម្រូវការរាងកាយ គឺត្រូវពឹងផ្អែកលើរបបអាហារប្រចាំថ្ងៃ និងពពួកអាហារបំប៉នទាំងស្រុង។ រាងកាយរបស់យើងក៏ងាយនឹងខ្វះវីតាមីន C បានដែរ ក្នុងករណីដូចជា៖

    ការធ្វើរោគវិនិច្ឆ័យ

    ការធ្វើរោគវិនិច្ឆ័យ មាន៣វីធីដូចជា៖

    • ត្រួតពិនិត្យលើរាងកាយ
    • ធ្វើតេស្ដឈាម
    • ថតកាំរស្មី អ៊ិច (ករណីនេះធ្វើចំពោះកុមារ មើលកំហាប់ឆ្អឹង និងការលូតលាស់)

    តើរបបអាហារអ្វីខ្លះអាចផ្ដល់វីតាមីនC?

    របបអាហារដែលអាចផ្ដល់វីតាមីន C បានមានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ផ្លែគីវី ស្ដ្រប៊ឺរី ដំឡូង ប៉េងបោះ ម្នាស់ ឆេរី ត្របែក ស្វាយ ប៉ោមខៀវ ស្ពៃ ខាត់ណា និងប្រូខូលីជាដើម។ ដូច្នេះការទទួលទានអាហារដែលសម្បូរជីវជាតិ និងវីតាមីន C ច្រើន​នឹងមិនធ្វើឲ្យរាងកាយប្រឈមខ្វះវីតាមីនC ឡើយ។

    វីតាមីន C

    តើមនុស្សប្រភេទណាប្រឈមហានិភ័យខ្វះវីតាមីន C ?

    • ការសេពគ្រឿងស្រវឹង និង ជក់បារី
    • ទារកញ៉ាំតែទឹកដោះគោ
    • មនុស្សចាស់ញ៉ាំ​តែច្រើន​
    • អ្នក​រស់នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ទាប​
    • បុគ្គលដែលមានបញ្ហាក្នុងការញ៉ាំអាហារ
    • អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ
    • អ្នកលើសជាតិដែក ត្រូវបញ្ចេញវីតាមីន C តាមទឹកនោម
    • អ្នកតមអាហារ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម