backup og meta

ផ្លែឈើ៥ប្រភេទសម្បូរលើទីផ្សារ និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 27, 2023

    ផ្លែឈើ៥ប្រភេទសម្បូរលើទីផ្សារ និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

    បើនិយាយពីផ្លែឈើមានច្រើនប្រភេទណាស់ដែលយើងអាចញ៉ាំបាន គ្រាន់តែផ្លែឈើខ្លះយើងអាចញ៉ាំបានដោយផ្ទាល់ ខ្លះទៀតច្នៃចេញជាអាហារសម្រន់ ហើយក៏អាចចេញជាភេសជ្ជៈផងដែរ ប៉ុន្ដែគុណប្រយោជន៍របស់វានៅរក្សាបានដដែល។ តួយ៉ាងដូច​ជា​ផ្លែឈើចំនួន៥​ប្រ​ភេទ​​​នេះ​សម្បូរសារធាតុចិញ្ចឹម និង ល្អសម្រាប់សុខភាព។

    ផ្លែត្របែករាប់ចាប់ពីសម្បកដល់សាច់ខាងក្នុង មានផ្ទុកប្រូតេអ៊ីនច្រើន ក្នុងនោះក៏មានវីតាមីន C, D, E, K និងពពួកហ្វៃប៊ឺ ល្អសម្រាប់សុខភាព។ ត្របែកមួយផ្លែទម្ងន់១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ២,៦ក្រាម ជាតិហ្វៃប៊ឺ ៥,៤​ក្រាម និង រ៉ែប៉ូតាស្យូម ៤៥៨ មិល្លីក្រាម។ ការសិក្សាបានបង្ហាញថា ផ្លែឈើមួយប្រភេទនេះ ក៏មានអត្ថប្រយោជន៍​ជួយពង្រឹងការលូតលាស់កោសិកាសាច់ដុំ និងជួយសរសៃឈាមផងដែរ។ ដោយសារតែផ្លែត្របែកមាន​ជាតិសរសៃច្រើន ពិបាកដល់ប្រព័ន្ធរំលាយអាហារក្នុងការរំលាយ ដូច្នេះការញ៉ាំផ្លែត្របែក ត្រូវបានកំណត់មិនឲ្យច្រើនពេកនោះទេ ព្រោះអាចបង្កជាចុកពោះបាន។

    ២.ផ្លែប៊ឺ

    ផ្លែប៊ឺជាប្រភេទផ្លែឈើដែលមានភាពពេញនិយមច្នៃចេញជាភេសជ្ជៈ មានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ បរិមាណផ្លែប៊ឺ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ២,៦ក្រាម ហ្វៃប៊ឺ៦,៧​ក្រាម និងពពួករ៉ែកាល់ស្យូម ប៉ូតាស្យូម ជាច្រើន។ បន្ថែមពីលើនេះ ផ្លែប៊ឺក៏មានផ្ទុកជាមួយនឹងអាស៊ីតខ្លាញ់ អូមេហ្គា៣ ល្អសម្រាប់សុខភាពបេះដូង និងភ្នែក។

    ៣.ផ្លែចេក

    ផ្លែចេកមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ព្រោះមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាពពួក​រ៉ែប៉ូតា​ស្យូម ម៉ាញ៉េស្យូម ជាតិដែក វីតាមីន A, C និង ជាតិហ្វៃប៊ឺដល់ទៅ ២,៦ក្រាម។ តាមការសិក្សាបង្ហាញថា ការញ៉ាំចេក​៣ផ្លែក្នុងមួយថ្ងៃ ផ្ដល់អត្ថប្រយោជន៍ចំពោះបេះដូង និង ប្រព័ន្ធរំលាយអាហារ។

    ៤.ផ្លែល្ហុងទុំ

    ល្ហុងទុំជាប្រភទផ្លែឈើដែលមានរសជាតិមិនសូវផ្អែមទេ ប៉ុន្ដែឆ្ងាញ់ ហើយអត្ថប្រយោជន៍ក៏មានច្រើន។ បរិមាណល្ហុង​ទុំ១០០ក្រាម មានផ្ទុក ហ្វៃប៊ឺ ១,៧ក្រាម វីតាមីន A, C ជាតិដែក និង សំខាន់បំផុតនោះក៏មានជាតិកាល់ស្យូម​មក​ជាមួយដល់ទៅ ៤៧៦ មិល្លីក្រាម។ គុណសម្បត្ដិរបស់ល្ហុងទុំក៏ជួយដល់មុខងារប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការល្អផងដែរ។

    ញ៉ាំផ្លែល្ហុងសុខភាពល្អ

    ៥.ផ្លែខ្នុរ

    ផ្លែខ្នុរក្រៅពីមានរសជាតិផ្អែម ក៏មានជាតិហ្វៃប៊ឺ វីតាមីន C, A ជួយទៅដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ។ សារធាតុពណ៌លឿងស្រស់របស់សាច់ខ្នុរ ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកា និងប្រឆាំងទៅនឹងជំងឺមហារីក។ បរិមាណខ្នុរ១០០ក្រាម មានផ្ទុកជាតិសរសៃហ្វៃប៊ឺ២,៥ក្រាម ម៉ាញ៉េស្យូម ៤៨ មិល្លីក្រាម កាឡូរី ១៥៧ ប្រូតេអ៊ីន ២,៦៨ក្រាម កាបូអ៊ីដ្រាត ៣៨,៣៦ ក្រាម និង ប៉ូតាស្យូម ៧៣៩ មិល្លីក្រាម។ ខ្នុរជាផ្លែឈើដែលមានគុណសម្បត្ដិមិនខុសគ្នានឹងផ្លែត្របែក ពោលការកំណត់បរិមាណញ៉ាំមិនឲ្យច្រើនពេកនោះទេ ព្រោះអាចបណ្ដាល​ចុក​ពោះបាន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម