backup og meta

មួយថ្ងៃញ៉ាំចេកបាន៣ផ្លែ ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 27, 2023

    មួយថ្ងៃញ៉ាំចេកបាន៣ផ្លែ ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

    ចេកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរមានលក់លើទីផ្សារ តម្លៃវិញក៏ធូរថ្លៃ មិនត្រឹមតែប៉ុណ្ណោះអត្ថប្រយោជន៍ក៏មានច្រើនសម្រាប់សុខភាពផងដែរ។ ការបង្កើតទម្លាប់ញ៉ាំចេកឲ្យបាន ៣ផ្លែក្នុងមួយថ្ងៃអាចជួយដល់សុខភាពរាងកាយ បង្កើនថាមពល ពិសេសសម្រាប់អ្នកហាត់កីឡា និងការប្រើប្រាស់កម្លាំង បែកញើសច្រើនជាប្រចាំតែម្ដង។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចេកមួយផ្លែទម្ងន់ ១២០ក្រាម មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា៖

    រាងកាយរបស់យើងរាល់ថ្ងៃ រាប់ចាប់ពីវ័យ ១៦ឆ្នាំ ដល់៦០ឆ្នាំ ត្រូវការប៉ូតាស្យូមចន្លោះពី៣០០០ ទៅ ៤០០០ មិល្លី​ក្រាម និង ម៉ាញ៉េស្យូម ៤៥០មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ខណៈដែលចេក៣ផ្លែអាចផ្ដល់ប៉ូតាស្យូមដល់ទៅ ១២០០មិល្លីក្រាម និងម៉ាញ៉េស្យូម ១០៥ មិល្លីក្រាម ដូច្នេះគឺជាអាហារូបត្ថម្ភល្អសម្រាប់សុខភាព។

    អត្ថប្រយោជន៍ប៉ូតាស្យូម និងម៉ាញ៉េស្យូមក្នុងរាងកាយ

    • គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាម
    • រក្សាមុខងារសរសៃប្រសាទ
    • រក្សាចលនាចង្វាក់បេះដូង និងសាច់ដុំ
    • គ្រប់គ្រងតុល្យភាពសារធាតុរាវក្នុងរាងកាយ
    • ជួយបង្កើតកោសិកាសាច់ដុំឡើងវិញ

    ម៉ាញ៉េស្យូម និងប៉ូតាស្យូម ក្នុងរាងកាយងាយនឹងបាត់បង់បំផុតតាមរយៈការបែកញើស ហាត់កីឡា ការប្រើប្រាស់ថាមពលខ្លាំង ដូច្នេះចេក គឺជាផ្លែឈើមួយប្រភេទដែលសម្បូរសារធាតុទាំងពីរ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាប្រភេទអាហារ ដែលងាយស្រួលក្នុងការរំលាយបានរហ័សអាចឆ្លើយតបទៅនឹងការទាញយកថាមពលទៅប្រើប្រាស់តាមត្រូវការរាងកាយ។

    ចេក​

    បន្ថែមពីនេះ ចេកមានគុណប្រយោជន៍អាចប្រឆាំងនឹងអុកស៊ីតកម្ម ដោយសារធាតុម្យ៉ាងឈ្មោះថា Catechins ជាសារធាតុសំខាន់មួយ មានក្នុងរបបអាហារដែលធ្វើការដោយផ្ទាល់ជាមួយ នឹងប្រព័ន្ធប្រសាទនិងខួរក្បាល។ មិនត្រឹម​តែប៉ុណ្ណោះ ចេកក៏អាចជួយការពារ ពីជំងឺវង្វេងតាមវ័យផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម