backup og meta

តិចនិក​ការពារ​កូនពីបញ្ហា​កង្វះជាតិដែក ប៉ា​ម៉ាក់​គួរ​ដឹង​​

តិចនិក​ការពារ​កូនពីបញ្ហា​កង្វះជាតិដែក ប៉ា​ម៉ាក់​គួរ​ដឹង​​

ដោយ​សារ​តែ​កុមារ​តូច​ និង​ក្មេង​វ័យ​ជំទង់​មាន​ការ​លូត​លាស់​ និង​អភិវឌ្ឍន៍​លឿន ជា​ហេតុ​​អាច​នាំ​ឲ្យ​ពួក​គេ​ប្រ​ឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក និង​ងាយ​បង្ក​ជា​ជំងឺ​ស្លេក​ស្លាំង​។ ហេតុ​នេះ​ប៉ា​ម៉ាក់ គួរ​ស្វែង​​យល់​ពី​វិធី​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ និង​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក​។​​

តិចនិក​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក

ដើម្បី​បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ​តូច​ម៉ាក់ៗ​មិន​ត្រូវ​ឲ្យ​កូន​វ័យ​ក្រោម​មួយ​ឆ្នាំ​ញ៉ាំ​ទឹក​ដោះ​គោ​នោះ​ទេ​ ព្រោះ​ថា​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ក្នុង​វ័យ​នេះ​អាច​បណ្ដាល​ឲ្យ​កូន​បាត់​បង់​ឈាម​តាម​លាមក​ និង​កាត់​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ដែក​ក្នុង​ពោះ​វៀន​។ ​ចំណែក​កូន​នៅ​អាយុ​ចន្លោះ​ពី​ ១​-៥​ឆ្នាំ មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោ​លើស​ពី​ ៧១០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។ ​ទឹក​ដោះ​គោ​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​ផ្សេង​ទៀត​។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​មួយ​វិញ​ទៀត​បើ​សិន​ជា​កូន​បៅ​ដោះ​ម្ដាយ​ ​កូន​អាច​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​រហូត​ដល់​អាយុ​៤​ខែ​យ៉ាង​តិច​។ ក្រោយ​អាយុ​៤​ខែ ម៉ាក់​ៗគួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ថាតើ​គួរ​បន្ថែម​ថ្នាំ​ជាតិ​ដែក​ឲ្យ​កូន​ដែរ​ឬអត់​។ នៅ​ពេល​កូន​ដល់​វ័យ​ ៦ខែ​អាច​បន្ថែម​បបរ​ខាប់​គ្រ​ប់​គ្រឿង និង​ពេល​កូន​កាន់​តែ​ធំ​អាច​បន្ថែម​សាច់​ក្រហម ត្រី និង​បន្លែ​បៃតង​ផ្សេង​ទៀត​ឲ្យ​កូន​ញ៉ាំ​។​

សម្រាប់​កូន​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​វិញ ប៉ា​ម៉ាក់​ត្រូវ​ប្រាកដ​ថា​កូន​បាន​បៅ​ទឹក​ដោះ​គោ​ម្សៅ​ដែល​មាន​បន្ថែម​ជាតិ​ដែក។ ទឹកដោះគោម្សៅ​ដែល​មាន​ជាតិ​ដែក​ទាប អាច​បណ្ដាល​ឲ្យ​កូន​មាន​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​មិន​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​។​​​

ការពារកូនខ្វះជាតិដែក៥

នៅ​​ពេល​កូន​កាន់​តែ​ធំ និង​អាច​ញ៉ាំ​អាហារ​បាន​ច្រើន​មុខ​ ប៉ា​ម៉ាក់​គួរ​ផ្ដល់​អាហារ​សម្បូរ​ជាតិ​ដែក​ឲ្យ​បាន​សម​ស្រប។ អាហារ​សម្បូរ​ជាតិ​ដែក​ទាំង​នោះ​មាន​ដូច​ជា​សាច់​ក្រហម ស៊ុត ដំឡូងបារាំង ប៉េងប៉ោះ សណ្ដែក និង​ទំពាំងបាយជូរ​ក្រៀម​ជា​ដើម​​។​​

ក្រៅ​ពី​នេះ​ក្នុង​គ្រួសារ​​ក៏​គួរ​មាន​ទម្លាប់​ញ៉ាំ​ក្រូច​ ឬ​អាហារ​សម្បូរ​វីតាមីន​ C ផ្សេង​ទៀត​ដែរ។ ទោះ​បី​ជា​បន្លែ​បៃ​តង​មាន​ជាតិ​ដែក​ច្រើន​ក៏​ពិត​មែន តែ​ថា​ជាតិ​ដែក​ក្នុង​បន្លែ​មាន​ទម្រង់​ដែល​រាង​កាយ​ពិបាក​បឺត​ស្រូប តែ​វីតាមីន C​​ អាច​ជួយ​ឲ្យ​រាង​កាយ​យើង​ស្រូប​ជាតិ​ដែក​ពី​បន្លែង​ទាំង​បាន​ល្អ​។​

អត្ថបទគួរអាន៖

រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​លើ​កុមារ

​ដោយ​សារ​តែ​ជាតិ​ដែក​មាន​សារសំខាន់​ក្នុង​ការ​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ​​ និង​ការ​លូត​លាស់​របស់​កុមារ​។ នៅ​ពេល​ពេល​កូន​ខ្វះជាតិ​ដែក​អាច​ស្ដែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​ខ្សោយ វិលមុខ ស្បែក​ស្លេក​ស្លាំង ឈឺ​ក្បាល ឬ​ករណី​ធ្ងន់​ធ្ងរ​អាច​បណ្ដាល​ឲ្យ​បេះ​ដូង​លោត​ញាប់​ ឬ​សន្លប់​ក៏​មាន​។

បើ​សិន​ជា​កូន​មាន​លេច​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ថា​មាន​ជំងឺ​ស្លេក​ស្លាំង​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ ការ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះជាតិ​ដែក​លើ​កុមារ​ក៏​អាច​ឆាប់​បាត់​ទៅ​វិញ​ដែរ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Iron deficiency in children: Prevention tips for parents, https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/iron-deficiency/art-20045634#:~:text=Iron%20deficiency%20in%20children%20is,a%20child’s%20growth%20and%20development.

Iron-Deficiency Anemia, https://kidshealth.org/en/parents/ida.html

Anemia in Children and Teens,https://www.healthychildren.org/English/health-issues/conditions/chronic/Pages/Anemia-and-Your-Child.aspx

កំណែ​ប្រែបច្ចុប្បន្ន

21/04/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

អ្វី​ជា​ជាតិ​ដែក? អាច​រក​បាន​ពី​អាហារ​ណា​ខ្លះ?​

ទាំង​នេះ​ជា​គុណ​សម្បត្តិ​សំខាន់​ៗ​របស់​ជាតិ​ដែក​សម្រាប់​សុខភាព​រាង​កាយ​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម