រាងកាយគឺមិនអាចផលិតវីតាមីន C សម្រាប់ប្រើប្រាស់ដោយខ្លួនឯងបានឡើយ នេះជាមូលហេតុមួយដែលយើងត្រូវការវីតាមីន C ពីខាងក្រៅ មិនថាពីរបបអាហារ ឬពីអាហារបំប៉នផ្សេងៗដែលមានផ្ទុកវីតាមីនមួយនេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មូលហេតុមួយចំនួនទៀតព្រោះវីតាមីន C ផ្ដល់អត្ថប្រយោជន៍ដល់រាងកាយច្រើន ដូចជា ជំនួយមុខងារសរសៃឈាម ជួយបង្កើតខូឡាជែនក្នុងឆ្អឹង ជំនួយសាច់ដុំ ជួយឲ្យស្បែកស្រស់ថ្លា ជួយប្រឆាំងអុកស៊ីតកម្ម និង ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។
តាមការណែរនាំមន្ទីរពេទ្យ mayoclinic អាមេរិកបានបង្ហាញថា រាងកាយមនុស្សពេញវ័យម្នាក់ត្រូវការវីតាមីន C ជាចាំបាច់ក្នុងមួយថ្ងៃ៧០មិល្លីក្រាមសម្រាប់ស្ដ្រី និង៩០មិល្លីក្រាមសម្រាប់បុរសដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់។
បើផ្អែកលើរបបអាហារប្រចាំថ្ងៃ ដែលយើងបានញ៉ាំ មានបន្លែផ្លែឈើ ពិសេសពពួកក្រូច គឺគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយយើងហើយ ប៉ុន្ដែអាចមានក្រុមមនុស្សមួយចំនួន ដែលអាចប្រឈមខ្វះវីតាមីន C ដូចជា៖
- អ្នកជក់បារី
- អ្នកផឹកស្រាច្រើន
- អ្នកចូលចិត្ដញ៉ាំអាហារមានជាតិសាច់ មិនចូលចិត្ដបន្លែ
- អ្នកមានជំងឺថ្លើម
- អ្នកមានជំងឺមហារីកក្នុងដំណាក់ដំបូង
ការខ្វះវីតាមីន C អាចបណ្ដាលឲ្យយើងប្រឈមបញ្ហាជាច្រើនដូចជា កើតជំងឺស្លេកស្លាំង ចេញឈាមតាមអញ្ចាញធ្មេញ របួសយូជាសះស្បើយ ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ឆ្លងជំងឺមេរោគ គេងមិនសូវលក់ ខ្សោយការចងចាំ និង ក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។
តើការកើនឡើងវីតាមីន C អាចប៉ះពាល់ដល់សុខភាពដែរទេ?
វីតាមីន C ដែលរាងកាយទទួលបានពីរបបអាហារប្រចាំថ្ងៃ មិនថាបន្លែផ្លែឈើ គឺមិនអាចបង្កឲ្យប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្ដែសម្រាប់វីតាមីន C ដែលទទួលបានពីអាហាររូបត្ថម្ភ អាចបង្កឲ្យប៉ះពាល់ សុខភាពប្រសិនញ៉ាំច្រើនលើសបរិមាណ។
ការញ៉ាំវីតាមីន លើសកម្រិតអាចបង្កប៉ះពាល់ដល់សុខភាពដូចជា ចង្អោរ ក្អួត រាគ ក្រហាយទ្រូង រមួលក្រពើ ហើមពោះ អស់កម្លាំង និងងងុយគេង ឬជួនកាលគេងមិនលក់ ឈឺក្បាល ប្រឈមការរលាកស្បែក។ ប៉ះពាល់ធ្ងន់ធ្ងរជាងនេះទៀត បើញ៉ាំច្រើនលើសពី ២ ០០០មិល្លីក្រាម ក្នុងមួយថ្ងៃ គឺប្រឈមកើតជំងឺក្រួសក្នុងតម្រងនោម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmr]