backup og meta

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក?

១. ផ្លែឈើអម្បូរបឺរី

ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។

២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ

ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។

៣. បន្លែស្លឹកបៃតង

បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ ការប្រែប្រួល DNA ក្នុងរាងកាយអាចប្រែក្លាយកោសិកាធម្មតាទៅ ជាកោសិកាមហារីក។

បន្លែស្លឹកបៃតង

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៤. សណ្តែក

សណ្តែកសម្បូរទៅដោយសារធាតុ៖

  • Protease inhibitors, Phytates៖ អាចពន្យឺត និងការលូតលាស់ដុំសាច់
  • ម៉ង់ហ្គាណែស៖ ជួយបង្កើតអង់ស៊ីមការពារកោសិកាពីការបំផ្លាញ
  • Kaempferol និង Quercetin៖ មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក
  • សារធាតុ Flavonoids៖ មាននៅក្នុងស្រទាប់សណ្តែកខាងក្រៅក៏ជាសារធាតុប្រឆាំង អុកស៊ីតកម្មដ៏អស្ចារ្យដែរ។

៥. អាស៊ីដខ្លាញ់អូមេហ្កា ៣

អាស៊ីដខ្លាញ់អូមេហ្កា ៣​ មានក្នុងផ្លែប័រ គ្រាប់ខួរក្បាល គ្រាប់ឈៀ ប្រេងអូលីវ ត្រីសាល់មុន ត្រីធូណាជាដើម អាចកាត់បន្ថយទំហំនៃដុំសាច់មហារីក។ រាងកាយយើងត្រូវការអាស៊ីដខ្លាញ់ អូមេហ្កា ៣ សម្រាប់ដំណើរការប្រព័ន្ធសរសៃប្រសាទ និងអភិវឌ្ឍកោសិកា។ ការស្រាវជ្រាវបាន រកឃើញថា អាស៊ីដខ្លាញ់អូមេហ្កា ៣ អាចកាត់បន្ថយការប្រមូលផ្តុំកោសិកាឈាមស ភាពតានតឹងអុកស៊ីតកម្ម (Oxidative stress) ក៏ដូចជាការរលាកទូទៅ ដែលជំនួយដល់ការ កាត់បន្ថយការរីកលូតលាស់នៃដុំសាច់មហារីក។

៦. អាហារសម្បូរសារធាតុ Carotenoids

សារធាតុប្រឆាំងអុកស៊ីដកម្ម Carotenoids សម្បូរនៅក្នុងអាហារមានពណ៌ទឹកក្រូច និងក្រហម ដូចជា ការ៉ុត ប៉េងប៉ោះ ល្ហុង ដំឡូងជ្វា មើមយេនជាដើម។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយ ការពារកោសិការពីការខូចខាតដែលអាចប្រែក្លាយទៅជាកោសិកាមហារីក។

ថ្វីត្បិតតែអាហារដូចរៀបរាប់ខាងដើមអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក តែជំងឺ មហារីកអាចបង្កឡើងដោយកត្តាជាច្រើន។ អ្នកវិទ្យាសាស្រ្ត និងគ្រូពេទ្យបានណែនាំថា ដើម្បី កាត់បន្ថយជំងឺមហារីក យើងត្រូវចៀសវាងអាហារ និងកត្តាបង្កជំងឺមហារីក រក្សាគីឡូឱ្យស្ថិតក្នុង រង្វង់ល្អចំពោះសុខភាព និងហាត់ប្រាណជាប្រចាំ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

របបអាហារ ៦ ប្រភេទជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក៖
  • ផ្លែឈើអម្បូរបឺរី
  • ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ
  • បន្លែស្លឹកបៃតង
  • សណ្តែក
  • អាស៊ីដខ្លាញ់អូមេហ្កា ៣
  • អាហារសម្បូរសារធាតុ Carotenoids

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your Seasonal Guide to Cancer-Fighting Foods
https://lluh.org/patients-visitors/health-wellness/blog/your-seasonal-guide-cancer-fighting-foods

10 Cancer-Fighting Foods You Should Be Eating
https://www.moffitt.org/endeavor/archive/10-cancer-fighting-foods-you-should-be-eating/

11 Most Powerful Foods To Protect You From Cancer
https://naturalon.com/ten-foods-to-protect-from-cancer/4/      

កំណែ​ប្រែបច្ចុប្បន្ន

30/10/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សាច់ពីរ​ប្រភេទនេះ អាចបង្កហានិភ័យជំងឺមហារីកពោះវៀនធំ

ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម