backup og meta

អ្នក​ជំនាញថា បន្លែ​ស្លឹក​ប៉ុន្មាន​មុខ​នេះ​មាន​ជាតិ​គីមី​តិចតួច​បំផុត

អ្នក​ជំនាញថា បន្លែ​ស្លឹក​ប៉ុន្មាន​មុខ​នេះ​មាន​ជាតិ​គីមី​តិចតួច​បំផុត

ស្ត្រី​មេផ្ទះ​ហាក់​ខ្លាច​រអា​នឹង​បន្លែ​ផ្លែឈើ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ បច្ចុប្បន្នពិបាក​នឹង​រក​របស់​ធម្មជាតិ​ខ្លាំង​ណាស់​។ ងាក​ទៅ​បន្លែ​ក៏​មាន​គីមី ផ្លែឈើ​ក៏​គីមី ទិញ​មិន​ស្រួល​ប៉ះ​គីមី​ទាំង​អស់​ក៏​ថា​បាន ព្រោះ​បន្លែ​ផ្លែឈើ​ដែល​មាន​ជាតិ​គីមី​ពិបាក​សម្គាល់​ដោយ​ភ្នែក​ទទេ ឯ​មួយ​ចំនួន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ទៀត។

ខណៈ​ពលរដ្ឋ ពិសេស​ស្រ្តី​មេផ្ទះ​យើង​ជួប​ការ​លំបាក​ក្នុង​ការ​សម្គាល់​បន្លែ​ផ្លែឈើ​ដែល​មានគីមី ឬ​អត់​នោះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្រ្ត​កសិកម្ម ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំលើ​គម្រោងកសិកម្មជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល លោក ភុន រតនា បាន​ប្រាប់ពី​ប្រភេទ​បន្លែ​ស្លឹក​មួយ​ចំនួន​ដែល​មិន​មាន ឬ​មាន​គីមី​តិចតួច​បំផុត។ បន្លែ​បៃតង​ទាំង​នោះ រួមមាន៖

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

សាលាដ៖ ជាតិជ័រ​ក្នុង​សាលាដ អាច​បង្ការ​ពី​សត្វល្អិតស៊ី ដូច្នេះ​ហើយ​កសិករ​ក៏​មិន​សូវ​ប្រើ​ថ្នាំគីមី​ប៉ុន្មាន​ដែរ។

ត្រកួនចិន៖ ដូចគ្នា​នឹង​សាលាដ៍​ដែរ ត្រកួន​ជា​ពពួក​បន្លែ​ងាយ​ដាំ និង​ថែទាំ មិន​ចាំបាច់​ប្រើ​ថ្នាំ​បង្ការ​សត្វ​ល្អិត ក៏​អាច​ទទួល​បាន​ផល​ដែរ។

ស្លឹកបាស់ ស្លឹកម្រុំ៖ កម្រ​មាន​កសិករ​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ការពារ​បន្លែ​វល្លិ និង​ស្លឹក​ទាំង ២ មុខ​នេះ​ណាស់ លើក​លែង​តែ​ចម្ការ​ធំៗ​ប៉ុណ្ណោះ។

[embed-health-tool-bmi]

លោក ភុន រតនា ឯកទេសវិទ្យាសាស្រ្តកសិកម្ម

តាម​ការ​បញ្ជាក់​របស់​លោក ភុន រតនា បន្លែ​ស្លឹក​ប្រឈម​នឹង​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ជាង​គេ ពិសេស​នៅ​រដូវ​ភ្លៀង​ធ្លាក់ និង​រដូវក្តៅ ម្ល៉ោះ​ហើយ​កសិករ​ចាំបាច់​ត្រូវ​តែ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ការពារ ទើប​បន្លែ​នោះ​បាន​ផល។ ប្រសិន​បើ​កសិករ​ធ្វើ​បាន​ត្រឹមត្រូវ​តាម​អាយុកាល​របស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត រួច​ទើប​ប្រមូល​ផល​នោះ​មិន​មានផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ញ៉ាំ​ទេ តែ​សំណួរ​សួរ​ថា តើ​មាន​ប៉ុន្មាន​នាក់​ខ្វល់​ពី​បញ្ហា​នេះ?

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Produce Without Pesticides

https://www.consumerreports.org/health/food-contaminants/produce-without-pesticides-a5260230325/

Chemical-free organic gardening

https://www.wildlifetrusts.org/actions/chemicals-free-organic-gardening

All about veggies

https://www.hriuk.org/health/nutrition/all-about-veggies

កំណែ​ប្រែបច្ចុប្បន្ន

05/11/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

បន្លែ និង​ផ្លែ​ឈើ​ទាំង​នេះ​ ល្អ​សម្រាប់​សុខភាព​បន្ត​ពូជ​​ប្រុសៗ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 05

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម