អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្ក​ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណី​អាហារ​ណា​ខ្លះ? សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹង​ក្លាយ​ជា​សារធាតុ​រាវខាប់ដូចចាហួយ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។ ម្សៅ CMC ​មានតម្លៃ​​១,២ដុល្លារក្នុង១ក្រាម​ ហើយ​ម្សៅ CMC ៣​ក្រាម​អាច​លាយ​ជាមួយទឹក​បានរហូតដល់ទៅ៥០​គីឡូក្រាម ព្រមទាំង​អាច​ចាក់​ចូលបង្គា​បាន​ដល់​ទៅ១​តោន​ឯណោះ។ សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀន​​​យើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់​ដល់​ក្រពះពោះវៀន​​ដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះ​ទៅ​ទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើង​ឡើង​កន្ទួល​រមាស់​លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង?

មិន​ថា​ចាស់ៗ​ពី​មុន ឬ​ប៉ាម៉ាក់​សម័យ​នេះទេ សុទ្ធ​តែ​ចង់​ឲ្យ​កូនៗ​មាន​សុខ​ភាព​ល្អ ខំ​ទិញ​ថ្នាំ​បំប៉ន​នេះ បំប៉ន​នោះ​ឲ្យ​ញ៉ាំ តែ​បើ​អារឿង​សូកូឡា​​វិញ​តឹង​រឹង​តិច​ហើយ ព្រោះ​ខ្លាច​កូន​ក្អក ក្តៅ​ខ្លួន​ ខូច​ធ្មេញ​អស់។ យ៉ាង​ណា ម៉ាក់​ប៉ា ត្រូវ​ដឹង សូកូឡាខ្មៅ ​ផលិត​ចេញ​ពី​គ្រាប់​កាកាវ ក៏ជាអាហារ​ដ៏​អស្ចារ្យ មាន​ផ្ទុក​​សារធាតុ​ចិញ្ចឹម ​និង​ជា​ប្រភព​ថាមពល​សម្បូរ​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ដល់​សុខ​ភាព​យើង​ មិន​ថាក្មេងៗ​ ឬ​មនុស្ស​ពេញ​វ័យ​ទេ។ ហេតុនេះ “​Hello គ្រូពេទ្យ” នឹង​បង្ហាញ​​អត្ថប្រយោជន៍សំខាន់ៗ​មួយ​ចំនួន របស់​សូកូឡា ល្អ​​ចំពោះ​សុខភាពដែល​យើង​គួរ​តែ​ញ៉ាំ​រាល់ថ្ងៃ គ្រាន់​តែ​ថា​កុំ​ញ៉ាំ​ច្រើន​លើស​កម្រិត​ឲ្យ​សោះ។ ១- សូកូឡាខ្មៅសម្បូរសារធាតុចិញ្ចឹម ច្បាស់​ណាស់​ គុណសម្បត្តិ​សូកូឡា​ខ្មៅ​មាន​ក្នុង​ដើម​កាកាវ​ ផ្ទុក​សារធាតុ​ចិញ្ចឹម​ជាច្រើន​ រួមមាន​សារធាតុ​រ៉ែ​ លាយ​ជាមួយ​ជាតិ​កាក​សរសៃ ហើយសូកូឡា​ខ្មៅ​ ១០០​ក្រាម​ មាន​កាកាវ​ចន្លោះ​ពី​ ៧០-​៨៥ ភាគរយ នឹងផ្ទុក​ទៅ​ដោយ​៖ – ជាតិ​កាក​សរសៃ​១១ក្រាម – ជាតិ​ដែក​ ៦៧%​ នៃតម្រូវការរបបអាហារប្រចាំថ្ងៃ (RDA) – ជាតិ​ទង់ដែង​ ៨៩% នៃ​ RDA – ម៉ង់កាណែស​ ៩៨%​ នៃ ​RDA – ប៉ូតាស្យូម​ ហ្វូស្វ័រ​ ស័ង្កសី​និង​ សេលេញ៉ូម​ […]


អាហារូបត្ថម្ភ

អាហារ ១២ មុខ​នេះ ​ជួយបណ្តេញជាតិ​ពុលពី​ថ្លើម​បាន​ល្អ​

យើង​តែង​និយាយ​ថា ឆ្លៀត​ពេល​ហាត់​ប្រាណ​ខ្លះ​បណ្ដេញ​ជាតិ​ពុល ចុះ​សួរ​ថា​ជាតិ​ពុល​ក្នុង​ខ្លួន​អស់​ហ្នឹង​បាន​ពី​ណា? គឺ​បាន​ពី​ចំណីចំណុក​ញ៉ាំ​ពេញៗ​មាត់ ហើយ​ឆ្ងាញ់​រាល់​ថ្ងៃ​ហ្នឹង​ឯង។ អាហារ​ល្អៗ​សម្រាប់​ជួយ​លាង​សម្អាត​ជាតិ​ពុល​ពី​ថ្លើម ក៏​សម្បូរ​មិន​ខ្វះ​ដែរ។ ជាង​ ១០ ​មុខ​ខាង​ក្រោម​នេះ មាន​ធាតុ​បន្ថែម​បន្ទុក​ឲ្យ​ថ្លើម​បំបែក និង​កម្ចាត់​ជាតិ​ពុល​នានា រួម​ទាំង​ខ្លាញ់បែប​ធម្មជាតិៗ។ អាច​សាក​មើល​ និង​អង្កេតលើ​សុខភាព​ប្រចាំ​ថ្ងៃ​បាន បើ​បាន​ញ៉ាំ​​ជាប្រចាំ។ ១- ខ្ទឹមស មាន​នាទី​ជំរុញ​សកម្មភាព​អង់ស៊ីម​​​ថ្លើម​ដើម្បី​ទៅ​បណ្ដេញ​ និង​កម្ចាត់​ជាតិ​ពុល។ ​វា​ក៏​មាន​សារធាតុ អាលីស៊ីន (allicin) និងសេលេញ៉ូម ដែល​ជា​សារធាតុ​ធម្មជាតិ​ដែល​អាច​បង្កើន​ការ​សម្អាត​ថ្លើម​ទៀត​ផង។ ២- ឆៃថាវក្រហម និងការ៉ុត សម្បូរ​សារធាតុ flavonoid និង beta-carotene ដែល​ជួយ​ជំរុញ ​និង​បង្កើន​មុខងារ​ថ្លើម។ ៣- ស្ពៃ និងផ្កាខាត់ណា Glucosinolate អាច​ជួយ​ឲ្យ​ថ្លើម​ផលិត​អង់ស៊ីម​មួយ​ចំនួន​ដែល​ទៅ​កម្ចាត់​សារធាតុ​ធ្វើឲ្យ​កើត​ជំងឺ​មហារីក ​និង​ជាតិ​ពុល​ផ្សេង​ទៀត​ចេញ​ពី​រាង​កាយ​យើង​បាន។ សារ​ធាតុ​នេះ​សម្បូរក្នុង​ផ្កា​ខាត់​ណា និង​ស្ពៃ​ប្រូខូលី (ផ្កា​ខាត់ណា​បៃតង)។ ៤- ស្ពៃក្តោប មិន​ខុស​ពី​ផ្កា​ខាត់​ណា និងផ្កា​ខាត់ណា​បៃតងដែរ ស្ពៃ​​ក្ដោប​នឹង​ទៅ​ភ្ញោច​ឲ្យ​ថ្លើម​ផលិត​អង់ស៊ីម​សម្រាប់​បន្សាប​ជាតិ​ពុល ដែល​នឹង​ជំរុញ​ដល់​ការ​កម្ចាត់​ជាតិ​ពុល។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៥- រមៀត ថ្លើម​យើង​ចូល​ចិត្ត​រមៀត​ណាស់។ ដោយ​សារ​វា​បង្កើន​ការ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ឈាម​ ដោយ​ជំរុញ​ឲ្យ​អង់ស៊ីម​កម្ចាត់​ជាតិ​ពុល​កាន់​តែ​សកម្ម។ ទោះ​បី​ជា​វា​មាន​រសជាតិ​ហឹរ​ពិបាក​ញ៉ាំ​បន្តិច​មែន តែ​យើង​អាច​ជ្រើស​យក​ពពួក​អាហារ​បំប៉ន​ដែល​មាន​រមៀត​បាន​ដែរ។ ៦- បន្លែបៃតង បន្លែ​ស្លឹក​ពណ៌​បៃតង​ត្រូវ​​គេ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ក្នុង​ការ​សម្អាត ​និង​កម្ចាត់​ជាតិ​ពុល។ ពណ៌​បៃតង​នៃ​បន្លែ​នេះ​ បាន​មក​ដោយ​សារ​សារធាតុ​ក្លរ៉ូភីល​ដែល​អាច​ជួយ​កម្ចាត់​ចោល​សារធាតុ​ពុល​ក្នុង​ខ្លួន​យើង​ដែល​បាន​មក​ពី​បរិយាកាស។ ក្រៅ​ពី​នេះ​ វា​ក៏​អាច​បន្សាប​សារធាតុ​លោហៈ និង​សារធាតុ​គីមី​ផ្សេងៗ​ផង​ដែរ។ ៧- ផ្លែប៊ើរ ផ្លែ​នេះ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម glutathione ដែល​មាន​នាទី​ជួយ​កម្ចាត់​ចោល​សារធាតុ​ពុល។ ៨- ប៉ោម ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​សារធាតុ pectin និង​សារធាតុ​ជាច្រើន​ទៀត​ដែល​ជួយ​សម្អាត ​និង​កម្ចាត់​ចោល​សារធាតុ​ពុល​ក្នុង​ពោះ​វៀន​យើង។ ដោយ​ហេតុ​នេះ​ហើយ វា​ជួយ​បន្ធូរ​បន្ទុក​របស់​ថ្លើម ហើយ​អាច​ឲ្យថ្លើម​កម្ចាត់​ជាតិ​ពុល​ផ្សេងៗ​បាន​យ៉ាង​ល្អ​ទៀត​ផង។ ផ្លែប៉ោម ៩- ក្រូច  ពពួក​ផ្លែ​ក្រូច​ ដូច​ជា ក្រូចថ្លុង ក្រូចឆ្មារ ក្រូច​ពោធិ៍សាត់ និង​ក្រូច​ផ្សេងៗ​ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​និង​វីតាមីន​ C។ ដោយ​ហេតុ​នេះ​ហើយ ​វា​ជួយ​ថ្លើម​សម្អាត​សារធាតុ​ពុល​មួយ​ចំនួន​ធំ​ចេញ​ពី​រាង​កាយ។ ត្រឹម​ទឹក​ក្រូច​ច្របាច់​ស្រស់​ៗ​មួយ​កែវ អាច​ជួយ​ផលិត​អង់ស៊ីម​កម្ចាត់​ជាតិ​ពុល​យ៉ាង​ច្រើន​ រួម​ទាំង​សារធាតុ​នាំ​ឲ្យ​កើត​មហារីក​ទៀត​ផង។ ១០- ប្រេងអូលីវ ផ្លែ​អូលីវ គ្រាប់ flaxseed គឺ​អាច​ចម្រាញ់​យក​ប្រេង​សរីរាង្គ​បាន។ ប្រេង​ប្រភេទ​នេះ​គឺ​មាន​ប្រយោជន៍​សម្រាប់​រាងកាយ​យើង​ណាស់ ព្រោះ​វា​អាច​ចាប់​យក​សារធាតុ​ពុល​ជម្រាប​ខ្លាញ់​បាន។ នេះ​មាន​ន័យ​ថា ​វា​ចែក​រំលែក​មុខងារ​ចាប់​យក​ជាតិ​ពុល​ជាមួយ​ថ្លើម។ ១១- […]


អាហារូបត្ថម្ភ

គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ

បើ​ដក​ការ​ខ្វល់​រឿង​ចំណីចំណុក មាន​ជាតិ​គីមី​ចេញ បន្លែ​ផ្លែឈើ ឬ​គ្រាប់ធញ្ញជាតិ នៅ​តែ​ផ្ដល់​ថាមពល និង​ប្រយោជន៍​ខ្ពស់​ចំពោះ​រាងកាយ បើ​ញ៉ាំ​តាម​ការ​ណែនាំ ឬ​កំណត់​ត្រឹមត្រូវ។ ចំណីចំណុក​ប្រចាំ​ថ្ងៃ ជះឥទ្ធិពល​ដល់​សុខភាព​យ៉ាង​ពិត​ប្រាកដ។ អាការៈ​ហើមពោះ ឆ្ងល់ រាករូស ទល់លាមក សុទ្ធ​តែ​មក​ពី​ការ​ហូបចុក​ទាំង​អស់។ ចំពោះ​អាការៈ​ទល់លាមក ជាក់​ស្ដែង​គ្រាន់​តែ​ជា​បញ្ហា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ ចុះ​ម៉េច​បាន​ទល់​លាមក ពិបាក​បត់ជើង? មក​ពី​អី​ឲ្យ​ប្រាកដ? “ទល់លាមក” កើត​ឡើង​ដោយ​សារ រាងកាយ​យើង​ខ្វះ​ជាតិ​(អាហារ) សរសៃ ព្រោះ​ជា​មធ្យម​ យើង​ត្រូវ​ការ​សារធាតុ​នេះ (សរសៃ) ក្នុង​ចំណី​អាហារ ចន្លោះ​ពី ២៥-៣០ ក្រាម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ការ​ញ៉ាំ សារធាតុ​សរសៃ​បន្ថែម​ច្រើន​ពេក​ក្នុង​ពេល​ភ្លាមៗ អាច​នាំ​ឲ្យ​ហើម​និង​ចុក​ពោះ។ មាន​ផ្លែឈើ​ស្រស់ ឬ​ក្រឡុក និង​គ្រាប់​ធញ្ញជាតិ​ប៉ុន្មាន​មុខ ដែល​ចង់​ណែនាំ​គ្នា​យើង ដូច​ខាងក្រោម៖ ១- ផ្លែ​សារី ផ្លែ​ផ្លាំ និង​ ប៉ម៖ ៣មុខ​នេះ មាន​ជាតិ​​សរសៃ​ទៅ​រាង​កាយ​ស្រដៀង​គ្នា​ចន្លោះ​ពី ៥-៦​ក្រាម ក្នុង​មួយ​ថ្លែ។ ក្រៅ​ពី​នេះ ពពួក​​ ផ្លែ​ប៊្លែក​ប៊ឺរី ឬ​ផ្លែ​ស្ត្រប់​ប៊ឺរី ស្រស់​ក៏​សម្បូរដោយ​ជាតិ​សរសៃ​ដែរ។ កន្លះ​ពែង​នៃ​ផ្លែ​ស្ត្រប់ប៊ឺ​រី ស្រស់​មាន​សារធាតុ​សរសៃ​ដល់​ទៅ ២ ក្រាម។ ២- ផ្លែ​គីវី នៅ​ពេល​ដែល​ផ្លែ​ឈើ​ជា​ច្រើន​ដែល​មាន​ជាតិ​សរសៃ វា​ក៏​មាន​ជាតិ​ស្ករ […]


អាហារូបត្ថម្ភ

ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

​ធ្លាប់​គិត​ដែរ​ទេ​ថា រវាង​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់ និង​ប្រូតេអ៊ីន​ចម្រាញ់​ចេញ​មក​ពី​បន្លែ មួយ​ណា​ល្អ​ជាង? ​ចម្ងល់​មួយ​នេះ ហើយ​មិន​ទាន់​រក​ចម្លើយ​ឃើញ​នៅ​ឡើយ Hello គ្រូពេទ្យ នឹង​បក​ស្រាយ​​ពី​ព័ត៌មាន​បន្ថែម​ទាក់​ទង​ជា​មួយ​ប្រូតេអ៊ីន​ក្នុង​សាច់ និង​ប្រូតេអ៊ីន​ក្នុង​បន្លែ ហើយ​​យើង​​គួរ​បរិភោគ​មួយ​ណា។ ១- សាច់ក្រហមដែលកែច្នៃរួច អាចបណ្ដាលឲ្យកើតជំងឺជាច្រើន សាច់​ក្រហម​គឺ​ជា​សាច់​​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ជាង​គេ។ ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​​​កើត​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​បេះ​ដូង ខ្សោយ​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល នឹង​អាច​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់​បាន​​ថែម​ទៀត​ផង។ ប៉ុន្តែ​សូម​កុំ​យល់​ច្រឡំ​ថា​សាច់​ក្រហម​ទាំង​អស់​គឺ​សុទ្ធ​តែ​ដូច​គ្នា​នោះ ហើយ​​​ត្រូវ​ដឹង​ថា​អត្រា​ដែល​​អាច​កើត​ជំងឺ​ក្រោយ​ញ៉ាំ​សាច់​ក្រហម​កែ​ច្នៃ​រួច គឺ​ខ្ពស់​ជាង​អ្នក​​ញ៉ាំ​សាច់​ក្រហម​ស្រស់​ធម្មតា។ ២- អត្ថប្រយោជន៍របស់ប្រូតេអ៊ីនក្នុងសាច់សត្វ ​យោង​តាម​ការ​សិក្សា​របស់​ The Nurses’ Health បាន​រក​ឃើញ​ថា​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​សត្វ​ស្លាប និង​អាហារ​មាន​ជាតិ​ខ្លាញ់​តិច ដូច​ជា​ត្រី​ជា​ដើម គឺ​​​មិន​ងាយ​​ប្រឈម​មុខ​ជា​​មួយ​ជំងឺ​បេះ​ដូង​ឡើយ។ លើ​សពី​នេះ​ថែម​ទៀត អ្នក​ដែល​ញ៉ាំ​សាច់​ត្រី​ស្រស់​ជា​ប្រចាំ​ ពួក​គាត់​មាន​អាយុ​វែង និង​មាន​សុខ​ភាព​ល្អ ដោយ​សារ​តែ​នៅ​ក្នុង​សាច់​ត្រី​មាន​ផ្ទុក​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន ដូច​ជា អូមេហ្កា៣ និង​អាស៊ីត​ខ្លាញ់​ល្អ​ជា​ដើម។ អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​រាល់​ថ្ងៃ ឬ​រាល់​អាទិត្យ គឺ​អាច​ជៀស​ពី​ជំងឺ​មួយ​ចំនួន​ដូចជា គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​ជំងឺ​បេះ​ដូង​បាន។ ចំណែក​ឯ​អ្នក​ញ៉ាំ​ស៊ុត​វិញ គឺ​ទាក់​ទង​ជាមួយ​ការ​ញ៉ាំ​ចូល​ជាតិ​កូឡេ​ស្តេរ៉ុល ដែល​គ្រប់​គ្រង​បាន​ល្អ និង​អាច​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​ថែម​ទៀត​ផង។ ជា​ចុង​ក្រោយ ប្រូតេអ៊ីន​មាន​ក្នុង​សាច់​សត្វ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​តែ​មួយ​មុខ​ប៉ុន្នោះ​ទេ វា​ថែម​ទាំង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន ដូច​ជា​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ខ្សោយ​សាច់​ដុំ ពេល​អ្នក​ចាស់​ទៅ និង​ជួយ​បង្កើន​សាច់​ដុំ​របស់​អ្នក​ឲ្យ​កាន់​តែ​រឹង​មាំ​មួយ​កម្រិត​ថែម​ទៀត។ ៣- គុណសម្បត្តិរបស់ប្រូតេអ៊ីនមានក្នុងរុក្ខជាតិ - បន្ថយអត្រាកើតជំងឺបេះដូង៖ ដោយ​យោង​ទៅ​តាម​ការ​សិក្សា គេ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន […]


អាហារូបត្ថម្ភ

ញាក់​សាច់! បើ​ដឹង​ពីជាតិស្ករ​ដ៏​ច្រើន​លើសលុប​មាន​ក្នុ​ងភេសជ្ជៈផ្អែមៗ​យើង​ញ៉ាំ​រាល់​ថ្ងៃ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ជាតិស្ករ​មិន​ឲ្យ​លើស​ពី ១២ ស្លាបព្រា​កាហ្វេ​នោះទេ​ក្នុង១ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ដឹង​អត់ ទឹកផ្លែឈើ ឬ​ទឹកក្រូច​កំប៉ុង ទឹកដោះគោ​កំប៉ុង យ៉ាអួរ និង​ភេសជ្ជៈប៉ូវ​កម្លាំង ដែល​កំពុង​តែ​ពេញ​និយម​នោះ មា​នបរិមាណ​ជាតិស្ករ​ប៉ុន្មាន​ទៅ? ត្រឹមតែ​ទឹកក្រូច​កំប៉ុង ១កំប៉ុង មាន​ជាតិស្ករ​ដល់​ទៅ ៨,៥ ស្លាបព្រា​កាហ្វេ ដែល​កម្រិត​ជាតិស្ករ​នេះ​ស្មើ​នឹង​ការ​កំណត់​បរិមាណ​ស្ករ​ចំពោះ​កូន​ក្មេង​អាយុ ៤-៥ ឆ្នាំ​ទៅ​ហើយ។ ចុះ​បើ​ក្នុង​១ថ្ងៃ កូន​ក្មេង​ញ៉ាំ​ទឹក​ក្រូច ១កំប៉ុង រួច​បន្ថែម​ជាតិស្ករ​ដែល​មាន​ក្នុង​ចំណី​អាហារ ផ្លែឈើស្រស់ ទឹកដោះគោ ឬ​យ៉ាអួរ​ទៀត​នោះ មិន​លើស​ជាតិស្ករ​លើស​លប់​ទៅ​ហើយ​ទេ។ ហេតុផល​នេះ​ហើយទើបអង្គការសុខភាព​ពិភពលោក​បញ្ជាក់ថា ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ទោះ​ជាមាន​ជាតិស្ករ​ច្រើន ឬ​ញ៉ាំ​ច្រើ​ន​យ៉ាង​ណា វា​មិន​សូវ​គ្រោះថ្នាក់​ចំពោះ​សុខភាព ដូចការ​ញ៉ាំ​ទឹក​ក្រូច ឬ​ទឹក​ផ្លែឈើកំប៉ុង​នោះ​ទេ។ ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិស្ករ​ដែល​មាន​ក្នុង​ភេសជ្ជៈ និង​ទឹកដោះ​គោកំប៉ុង៖ ១- ទឹក​តែ​ដប ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៥,៥ ស្លាបព្រាកាហ្វេ ២- យ៉ាអូរ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ ៣- ទឹកដោះគោប្រអប់ ចំណុះ ៣៣០ មិល្លីលីត្រ ៖ […]


អាហារូបត្ថម្ភ

ឧស្សាហ៍​រាក គួរកាត់បន្ថយ​អាហារ​មួយចំនួននេះ

មិន​មែន​បំភ័យ​ទេ តែ​ជាការ​ពិត មិន​ចំពោះ​ក្មេងៗ ​មនុស្ស​ពេញ​វ័យ​ទេ មាន​បញ្ហាពោះឧស្សាហ៍រាក ច្បាស់​ជាដោយសារ​​បញ្ហា​ក្រពះ​ ពោះវៀន​មិនខាន ហើយ​បើនៅ​តែ​បណ្តែត​បណ្តោយ ប្រយ័ត្នខូចក្រពះ ពោះវៀន ធ្លុះធ្លាយ​ខ្ទេច រត់​ទៅ​រក​ពេទ្យ ប្រយ័ត្ន​ហួស​ពេល លែង​ដូច​ដើម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ មាន​វិធី​ងាយៗ​ជាច្រើន ពិសេស​របបអាហារ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អាហារ​មួយ​ចំនួន​មិន​គួរញ៉ាំពេល​មាន​បញ្ហា​រាក។ វេជ្ជបណ្ឌិត Steven Kussin, MD អ្នកឯកទេសខាងក្រពះ ពោះវៀន នៅទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធសៀវភៅ​វេជ្ជសាស្ត្រ បានលើក​ឡើង​ថា៖ “ការលាងសម្អាតដៃ ជាវិធីមួយមានប្រសិទ្ធភាពបំផុត ដើម្បីការពារមេរោគ និងបាក់តេរីបង្កឲ្យ​រាក។ សមាគមជីវសាស្ត្រ​អាមេរិក រកឃើញថា ស្រីៗមាន ៩៧%  និងប្រុសៗ ៩២% អះអា​ថា ពួកគេលាងសម្អាតដៃក្រោយពីចេញពីបង្គន់ ប៉ុន្តែធាតុ​ពិតមានតែស្រីៗ ៧៥% និងប្រុសៗ ៥៨% ប៉ុណ្ណោះ អនុវត្តបានតាមក្បួនអនាម័យនេះបាន​ខ្ជាប់​ខ្ជួន”។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- អាហារគួរ​ចៀសវាង – ផលិតផលពីទឹកដោះគោ៖ ផលិតផលពីទឹកដោះគោ អាចធ្វើឲ្យស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់​យ៉ឺន ដោយ​លោក​សាស្រ្តចារ្យ Sandra Quezada, MD ជំនួយការនៃសាកលវិទ្យាល័យ Maryland បានរាយការណ៍​ថា បើ​យើង​កំពុងមាន​ជំងឺ​រាក​រូស​រ៉ាំរ៉ៃ ឈប់​ញ៉ាំ​ផលិត​ផលទឹកដោះគោ​ […]


អាហារូបត្ថម្ភ

ញ៉ាំ​ត្រី​ឲ្យ​បាន​ ២ ដងក្នុង​មួយសប្តាហ៍ បេះដូងមាន​សុខភាពល្អ

ធ្លាប់​ដឹង​ ធ្លាប់​ឮ​ហើយ ត្រី​ល្អ​ខ្លាំង​ចំពោះ​សុខ​ភាព ព្រោះ​វា​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ពិសេស​អាស៊ីដ​អូមេហ្គា ៣ ប៉ុន្តែ​មិន​មែន​គ្រប់​ត្រី​ទាំង​អស់​សុទ្ធ​តែ​ល្អ​ទេ ក៏​អាច​ប៉ះពាល់​សុខ​ភាព​ដូចគ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​ផល​ប្រយោជន៍​សុខ​ភាព​ពី​សាច់ត្រី ហើយ​ពេល​ណា​មិន​គួរ​ញ៉ាំ។ ១- គុណ​ប្រយោជន៍​សាច់​ត្រី ដើម្បី​ឲ្យ​រាងកាយ​យើង​មាន​សុខភាព​ល្អ គប្បី​ញ៉ាំ​ត្រី​ឲ្យ​បាន​យ៉ាងតិច​ ២ ដង/​សប្តាហ៍ ព្រោះ​ក្នុង​សាច់​ត្រី គឺ​សម្បូរ​សារធាតុ​ចិញ្ចឹម ពិសេស​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ហើយ​អាស៊ីដ​ខ្លាញ់​ត្រី​ប្រភេទ​នេះ មាន​នៅ​ក្នុង ត្រី​ហឺរីង (Herring) ត្រី​ព្រួល​ទឹក​សាប (Lake Trout) ត្រី​សាល់ម៉ុន (Salmon) ត្រីសាបាក (Mackerel) និងត្រី​សាឌីន (Sardines)។ អាស៊ីដ​ខ្លាញ់ អូមេហ្គា ៣ ក៏​សម្បូរនៅ​ក្នុង​ស៊ុត គ្រាប់​ធញ្ញជាតិ (Walnut) និង​ប្រភេទ​គ្រាប់ Flax seed ផង​ដែរ។ យ៉ាងណាមិញ ដោយ​សារ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់ អាហារ​បំប៉ន​មានផ្ទុក​អាស៊ីដខ្លាញ់​អូមេហ្គា ៣ និង​​ខ្លាញ់​ត្រី ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​សម្រាប់​កាត់​បន្ថយ អត្រា​នៃ​ការ​កើត ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​គាំង​បេះដូង នៅ​ឡើយ​ទេ។ ខុស​ពី​ផលិតផល​សាច់​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត […]


អាហារូបត្ថម្ភ

អាហារ​ ៥ មុខនេះ ប៉ូវ​ខ្លាំងដល់សុខភាព​ប្រុសៗ

ប្រុសៗ បើញ៉ាំអាហារត្រឹមត្រូវមាន​ជីវជាតិ​ល្អ នឹង​ជួយ​សុខភាព​ច្រើន ដូចជា សមត្ថភាព​ផ្លូវភេទ​ខ្លាំងមិន​ឲ្យ​សង្សារ ប្រពន្ធ​ខក​ចិត្ត បំប៉ន​សាច់ដុំ កាត់បន្ថយការ​បាក់ទឹកចិត្ត ជួយ​ស្មារតី​ខួរ​ក្បាល ការពារមិនឲ្យ​អារ​អត់កូន-ល-។ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​អាហារ​ពិសេស ៥ យ៉ាង សម្រាប់​បំប៉ន​សុខភាព​ប្រុសៗ។ ១- អយស្ទ័រ អយស្ទ័រ ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ច្រើន​ជាង​​អាហារ​ផ្សេងៗ​ទៀត។ ​ស័ង្កសី ​គឺ​ជាសារធាតុ​រ៉ែ​សំខាន់​សម្រាប់​សុខភាព​ក្រពេញ​ប្រូស្តាត។ នៅ​ពេល​កម្រិត​ស័ង្កសី​ទាប ​អាច​ប៉ះពាល់​ដល់​ការ​មាន​កូន ​និង​ជំងឺ​ក្រពេញ​ប្រូស្តាត​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា ក្នុង​រាង​កាយ​មនុស្ស​ម្នាក់ៗ​គ្មាន​​បរិមាណ​ស័ង្កសី​គ្រប់​គ្រាន់ទេ ហេតុនេះ ចាំ​បាច់ត្រូវ​ញ៉ាំសារធាតុ​ចិញ្ចឹម​ដ៏សំខាន់​មួយ​នេះ​ឲ្យ​បានគ្រប់​គ្រាន់​ពីរបប​អាហារ​ប្រចាំ​ថ្ងៃ​ ឬ​អាហារ​បំប៉ន​ ហើយប្រុសៗ ត្រូវ​ញ៉ាំ​ប្រហែល ១១ មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- ត្រីសាលម៉ុន កង្វះ​វីតាមីន​ D អាច​បណ្តាលឲ្យ​លិង្គ​មិន​​រឹងមាំ។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​​ ករណី​ស្រូប​យក​វីតាមីន ​D គ្រប់​គ្រាន់ ​​ជួយកាត់​បន្ថយ​ហានិភ័យ​ជំងឺ​លិង្គ​មិនរឹងមាំ ​កាត់​បន្ថយ​ការ​ខូច​ខាត​សរសៃ​ឈាម​បង្ក​ឡើង​ដោយ​ការ​រលាក។​ ជា​ទូទៅ​ ប្រុស​ៗមាន​បញ្ហា​លិង្គ​មិន​រឹង ​ងាយ​នឹង​មាន​ការ​រលាក​ស្រទាប់​​ក្នុង​​សរសៃ​ឈាម ​បើ​ប្រៀប​ធៀប​ទៅ​ប្រុសៗ​ទូទៅ។ ​ដើម្បីកាត់​បន្ថយ​ការ​រលាក និង​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ ​ត្រី​សាលម៉ុនត្រឹម​មួយ​ចំណែក​តូច គឺ​​មាន​ផ្ទុក​វីតាមីន ​D រហូត​ដល់​ទៅ ១១២% សម្រាប់​ប្រុសៗ​​ញុំាប្រចាំ​ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន រអ៊ូរទាំរឿងអត់​កូន […]


អាហារូបត្ថម្ភ

វិធី​សាស្ត្រ​ពិសេស​សម្រាប់​ញ៉ាំ​បួស​បញ្ចុះ​ជាតិ​ខ្លាញ់

បច្ចុប្បន្ន សង្កេត​ឃើញថា គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស មិន​ថា​ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល ហើយកត្តា​បង្ក​គឺ​មាន​ច្រើន ពិសេសទម្លាប់​​រស់​នៅ​ប្រចាំ​ថ្ងៃ មិន​ហាត់​ប្រាណ ញ៉ាំ​អាហារ​មិន​ល្អជាដើម។ ដឹង​អត់? សម្រក​ទម្ងន់ អាច​នាំ​ឲ្យ​អត្រា​កើត​ជំងឺ​បេះដូង​ខ្ពស់ ហេតុ​នេះ​ត្រូវ​ចេះ​បង្ការ និង​កាត់​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ដោយ​តម​ញ៉ាំ​សាច់ ងាក​មក​រកអាហារ​បួស​វិញ​ប្រសើរ​ជាង មិន​ត្រឹម​តែ​ជួយ​ឲ្យ​ជាតិ​ខ្លាញ់​ថយ​ចុះ​ទេ គ្នា​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ក៏​អាច​ធូរ​ស្រាល​ផងដែរ។ ប៉ុន្តែ​ញ៉ាំ​អាហារ​បួស​ ត្រូវ​តែ​​ប្រាកដ​ថា មាន​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ដូចជា៖ ១- អាហារបួស ញ៉ាំ​អាហារ​បួស គប្បី​ត្រូវ​ជ្រើស​រើស​​អាហារ​ណាមាន​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ប្រាកដ​ថា​របប​អាហារ​បួស​ ​មាន​សុខ​ភាព​ល្អ ព្រោះ​បើ​អាហារ​មិន​មាន​ជីវជាតិ​បំប៉ន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​មិន​អាច​ជួយ​យើង​ មាន​សុខភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​សារធាតុ​ចិញ្ចឹម បង្ក​ជា​បញ្ហា​សុខភាព​ជាច្រើន​ទៀត។ ២- ប្រូតេអ៊ីន ដឹង​ហើយ​ថា ប្រូតេអ៊ីន ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ទ្រទ្រង់​រាងកាយ​​ប្រចាំ​ថ្ងៃ យ៉ាង​ណា​ យើង​នៅ​តែ​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ពី​អាហារ​បួស ដូច​ជា សណ្តែក​សៀង គ្រាប់​សណ្តែក សណ្តែក​ហោឡាំងតាវ (Peas) និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ព្រោះ​សុទ្ធ​តែ​សម្បូរ​ប្រូតេអ៊ីន។ ស្រូវ​សាឡី គ្រាប់​បន្លែ​ពូជ គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន (Nuts) និង​បន្លែ​ផ្សេង​ទៀត ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន ៣- ជាតិ​ស័ង្កសី ជាតិ​ស័ង្កសី […]


អាហារូបត្ថម្ភ

ចេះតែ​មិន​ឃ្លាន​​បាយ? វិធី​នេះ​អាច​ជួយ​បាន

រឿង​ពិត មិន​មែន​និយាយ​លែង​ទេ អ្នកស្គម​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ឡើង​សាច់​ដែរ តែ​គ្នាយើង​ខ្លះ​វិញ លេប​តែ​ទឹក​មាត់​ក៏​ធាត់​ដែរ។ ចុះ​បើ​ស្គម​ចង់​ធាត់ តែ​អត់​សូវ​ឃ្លាន ត្រូវ​ធ្វើ​ម៉េច​វិញ? វិធី​ល្អ​តែ​មួយ​គត់​សម្រាប់​គ្នា​យើង​ស្គម​ចង់​ធាត់ តែ​អត់​ឃ្លាន ឬ​អត់​ចូល​ចិត្ត​ញ៉ាំ ត្រូវ​តែ​បង្កើន​ចំណង់​អាហារ​ឡើង​វិញ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ញ៉ាំ​បាន​ច្រើន​ជាង​មុន។ ១- ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​ជាងមុន បើ​យើង​ខ្លួន​ឯង​ឃើញ​ថា​ការ​ញ៉ាំ​អាហារតិចៗ តែ​ញឹក​ជាង​មុន​នោះ ធ្វើ​ឲ្យ​មាន​ចំណង់​អាហារ ជាង​ញ៉ាំ​ច្រើនៗ​ ៣ ពេល/ថ្ងៃ អ៊ីចឹង​ញ៉ាំ​តិចៗ​បាន​ហើយ។ ណា​មួយ អាហារ​តិច​ជាង​មុន ក៏​ស្រួល​រៀប​ចំ​ជាង​មុន។ រៀប​ផែន​ការ​សម្រាប់​អាហារ​តិចៗ​ឲ្យ​បាន ៦-៧ដង/ថ្ងៃ ប៉ុន្តែ​ត្រូវ​ជ្រើស​យក​អាហារ​សម្បូរ​សារជាតិ​ចិញ្ចឹម ដូចជា បឺរ​សណ្តែក​ដី​ធម្មជាតិ ផ្លែ​ឈើ​គ្រៀម គ្រាប់​ធញ្ញជាតិ និង ទឹក​ក្រឡុក​ពី​ផ្លែ​ឈើ​ស្រស់ យ៉ាអួរ និង​ទឹក​ដោះ​គោ។ កាឡូរី ដែល​បំពេញ​បន្ថែម​តាម​រយៈអាហារ​តិចៗ មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហល់​ទេ។ បើ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ជា​មួយ​អាហារ​ណា​មួយ អាច​ប្រើប្រាស់​ភេសជ្ជៈ​បំប៉ន​ជំនួស​វិញ។ អាហារ​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត ប៉ុន្តែ​ភេសជ្ជៈ អាច​ជា​វិធី​មួយ​ល្អ​ដើម្បី​រក្សា​សារជាតិ​ចិញ្ចឹម​ក្នុង​រាងកាយ។ ២- ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់ បើ​គ្មាន​កាឡូ​រី​គ្រប់គ្រាន់​ទេ យើង​គួរ​បង្កើន​ជាតិ​កាឡូរី ប៉ុន្តែ​មិន​សំដៅ​លើ​បរិមាណ​អាហារ​យើង​ញ៉ាំ​ទេ។ ផឹក​ទឹក​ដោះគោ​ជំនួស​ទឹក បន្ថែម​ម្សៅ​ទឹក​ដោះគោ និង​ប្រេង​អូលីវ​ចូល​ទៅ​ក្នុង​ស៊ុប​ក៏​បាន។ ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​ ល្អ​ជាង​ញ៉ាំ​ទំពាំង​បាយ​ជូរ​ស្រស់ ហើយ​ត្រូវ​ផឹក​ទឹក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស