អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្ក​ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណី​អាហារ​ណា​ខ្លះ? សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹង​ក្លាយ​ជា​សារធាតុ​រាវខាប់ដូចចាហួយ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។ ម្សៅ CMC ​មានតម្លៃ​​១,២ដុល្លារក្នុង១ក្រាម​ ហើយ​ម្សៅ CMC ៣​ក្រាម​អាច​លាយ​ជាមួយទឹក​បានរហូតដល់ទៅ៥០​គីឡូក្រាម ព្រមទាំង​អាច​ចាក់​ចូលបង្គា​បាន​ដល់​ទៅ១​តោន​ឯណោះ។ សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀន​​​យើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់​ដល់​ក្រពះពោះវៀន​​ដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះ​ទៅ​ទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើង​ឡើង​កន្ទួល​រមាស់​លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ញ៉ាំអាហារទាំងនេះឲ្យបានត្រឹម​ត្រូវ

និយាយពីថាគិតនោះគិតម្ង៉ៃៗ មិនដឹងរឿងអីខ្លះពេញក្បាល។ ដឹងថាមួយថ្ងៃ ២៤ ម៉ោង ខួរក្បាលយើងធ្វើការប៉ុន្មានម៉ោងអត់?ជាមធ្យម ខួរក្បាលយើងធ្វើការ ១៦ ម៉ោង រាប់បញ្ចូលទាំងពេលសម្រាកខ្លះៗ ប៉ុន្តែបើ ១៦ ម៉ោង ធ្វើការងារលើសកម្រិត ខួរក្បាលច្បាស់ជានឿយខ្លាំង ទាមទារប្រូតេអ៊ីនជំនួយ បើមិនអ៊ីចឹង កោសិកាខួរក្បាលអាចខូចខាត និងបាត់បង់ នាំឲ្យការគិត ការចងចាំចុះខ្សោយ។ បើស្រលាញ់ខួរក្បាល “Hello គ្រូពេទ្យ” ណែនាំសិន អាចជួយពង្រឹងសមត្ថភាពខួរក្បាលឡើងវិញ ព្រោះក្នុងអាហារទាំងនេះសម្បូរប្រូតេអ៊ីន សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែល ខួរក្បាលត្រូវការ។ ១- កាហ្វេអ៊ីន កាហ្វេអ៊ីន ជាសារធាតុម្យ៉ាងមាននៅក្នុងកាហ្វេ សូកូឡា ឬក៏ភេសជ្ជៈប៉ូវកម្លាំង។ វាមានឥទ្ធិពលរយៈពេលខ្លី តែអាចជួយដាស់ខួរក្បាល ឲ្យផ្តោតអារម្មណ៍បានល្អ អំឡុងពេលធ្វើការ ឬរៀន។ ប៉ុន្តែ កុំផឹកច្រើនពេក ព្រោះអាចឲ្យមានអារម្មណ៍ថប់ៗ ភ័យ បេះដូចលោតញាប់ និងអារម្មណ៍មិនស្រួល។ ២- ស្ករ ស្ករ ជាប្រភពថាមពលសំខាន់ ជួយទ្រទ្រង់រាងកាយ អាចផ្តល់ថាមពលលឿន បង្កើនការចងចាំ និងជួយពង្រឹងស្មារតី។ ប៉ុន្តែចៀសវាងញុំាអាហារ ឬភេសជ្ជៈជាតិស្ករច្រើន អាចធ្វើឲ្យសុខភាពទ្រុឌទ្រោម ការចងចាំមិនសូវល្អ។ ៣- ត្រី ត្រីសម្បូរសារធាតុចិញ្ចឹម មានតួនាទីសំខាន់ទ្រទ្រង់សុខភាពខួរក្បាល។ […]


អាហារូបត្ថម្ភ

ដំឡូងជ្វា ផ្តល់អត្ថប្រយោជន៍ដល់សុខភាពហួសពីការស្មាន!

ដំឡូងជ្វា ជាអាហារសម្រន់ ហើយខ្មែរយើងចូលចិត្តណាស់ ពិសេសតាមជនបទ។ ដំណាំមើមមានសាច់ច្រើនពណ៌ ដូចជា លឿង ស ស្វាយ ហើយរសជាតិផ្អែមឆ្ងាញ់នោះ ក្រៅពីឆ្ងាញ់ វាមានគុណសម្បត្តិ និងជួយរាងកាយបានច្រើនទៀត។ ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ពង្រឹងប្រព័ន្ធភាពស៊ាំ ដំឡូងជ្វា ប្រមូលផ្តុំដោយ បេតាការ៉ូតែន (ជាអង់ទីអុកស៊ីដង់ដ៏ធំ) វីតាមីន C វីតាមីន B រ៉ែដែក និងផូស្វ័រ ដែលពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំប្រយុទ្ធប្រឆាំងជំងឺ និងការឈឺចាប់ច្រើនរាប់មិនអស់។ ២- ទប់ទល់រលាក ជួយប្រឆាំង និងព្យាបាលអាការៈរលាកទាំងក្នុង និងក្រៅខ្លួន ដោយផ្សំបញ្ចូលគ្នារវាង បេតាការ៉ូតែន ម៉ាញេស្យូម និងវីតាមីន C។ ៣- គ្រប់គ្រងជំងឺរលាកសន្លាក់ វាសម្បូរដោយ បេតាការ៉ូតែន ម៉ាញេស្យូម ស័ង្កសី និងក្រុមវីតាមីន B ហើយមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហារលាកសន្លាក់បាន។ ទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វា អាចយកទៅលាបត្រង់បរិវេណសន្លាក់ឈឺ ដើម្បីបន្ធូរអាការៈឈឺបាន។ ៤- កាត់បន្ថយរោគសញ្ញាហឺត ដោយសារតែក្លិនក្រអូប ដំឡូងជ្វាអាចកាត់បន្ថយតឹងច្រមុះ ដែលជះឥទ្ធិពលដល់ច្រមុះ ទងសួត និងសួតបាន។ ចំពោះអ្នកកើតជំងឺសួត ក្លិនពីដំឡូងជ្វា […]


អាហារូបត្ថម្ភ

ញ៉ាំសារាយសមុទ្រ ល្អ​ចំពោះ​សុខភាពយើង​ម៉េច​ខ្លះ?

បន្លែសមុទ្រស្ទើរគ្រប់មុខ ផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ហើយច្រើនមែនទែនសម្រាប់តម្រូវការក្នុងរាងកាយនឹកស្មានមិនដល់។ រាងកាយយើងត្រូវការវីតាមីន ប្រូតេអ៊ីន និងរ៉ែពីក្នុងបន្លែសមុទ្រ ដើម្បីរាងកាយកាន់តែមានសុខភាពល្អមាំមួន ជាពិសេសសារាយសមុទ្រតែម្ដង។ ចុះសារាយសមុទ្រមានប្រយោជន៍អីខ្លះ? ១- មានកាឡូរីទាប សម្រាប់អ្នកអត់ចង់ឡើងគីឡូ ឬសម្រកគីឡូ ញ៉ាំសារាយសមុទ្រ គឺល្អ ព្រោះកាឡូរីទាប ហើយមួយពែងផ្ដល់កាឡូរីតិចជាង ២០ កាឡូរី។ ២- សម្បូរវីតាមីន K វីតាមីន K ជាជីវជាតិចិញ្ចឹម រលាយក្នុងខ្លាញ់ដែលធ្វើការជាមួយបា្លកែត នៅក្នុងដំណើរការបង្កើតកំណកឈាម។ កង្វះវីតាមីន K នឹងបណ្ដាលឲ្យមានបញ្ហាមិនល្អ ពិបាកបញ្ឈប់ការហូរឈាមពេលរបួស ឬយើងហៅថា ឈាមអត់កក។ តាមការណែនាំ វីតាមីន K គឺ ១២០ មីក្រូក្រាមសម្រាប់ប្រុសៗ និង ៩០ មីក្រូក្រាមសម្រាប់ស្រីៗ។ សារាយសមុទ្រ ជារោងចក្រផលិតថាមពលនៃវីតាមីន។ មួយពែងនៃសារាយខេល (kelp) ដែលជាប្រភេទមួយនៃសារាយសមុទ្រ មានវីតាមីន K ប្រមាណ ២៦,៤ មីក្រូក្រាម ស្មើនឹង ២២% នៃតម្រូវការរាងកាយរបស់មនុស្សប្រុស និង ២៩% នៃតម្រូវការរាងកាយរបស់រាងកាយ ។ ប្រភេទសារាយសមុទ្រផ្សេងៗទៀត […]


អាហារូបត្ថម្ភ

ចំណី ៧ មុខ ញ៉ាំ​ទៅ ​ឆាប់​ឆ្អែត​លឿន ទោះ​ញ៉ាំ​បាន​តិច​ក៏ដោយ

អាហារ​ញ៉ាំ​ឆាប់​ឆ្អែត ឬ​ឆ្អែត​លឿន មិន​មែន​មានន័យ​ថា ញ៉ាំ​បង្ខំ ឬ​ញ៉ាំ​ប្រញាប់ យក​ល្បឿន​ប្រណាំង​គ្នា​​ទេ។ អាហារ​ឆាប់​ធ្វើ​ឲ្យ​ឆ្អែត ពេល​ញ៉ាំ​ទៅ វា​មាន​ប្រភេទ និង​គុណសម្បត្តិ​តាម​ចំណី​ដែល​ញ៉ាំ។ អ្នកឯកទេស​ខាង​អាហារ​ថា​ “ភាពស្កប់ស្កល់“ សំដៅ​លើ​ការ​បរិភោគ​ឆ្អែត​ អស់​អារម្មណ៍​ញ៉ាំ​ទៀត និង​ដាក់​លែង​ចូល តែ​មិន​ដល់​ថ្នាក់​ហល់។ ប្រូតេអ៊ីន ត្រូវ​ការ​ពេល​យូរ​​រំលាយ ទើប​យើង​មាន​អារម្មណ៍​ថា​ឆាប់ឆ្អែត។ ខាង​ក្រោម​នេះ​ជាប្រភេទ​​អាហារ​ញ៉ាំ​ទៅ ឆាប់​ឆ្អែត។ ១- ដំឡូង ញ៉ាំ​ដំឡូង​ជាមួយ​បាយ (អង្ករ​សម្រូប)​ អាច​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត ទោះ​បី​ពីរម៉ោង​ក្រោយ​ញ៉ាំ​ហើយ​ក៏​ដោយ។ ដំឡូង ​សម្បូរ​កាបូអ៊ីដ្រាត​ វីតាមីន ​និង​សារធាតុ​រ៉ែ ​ដូចជា វីតាមីន​ C ប៉ូតាស្យូម។ សារធាតុ​សំខាន់ៗ​ទាំង​នោះ អាច​ផ្ដល់​ថាមពល​ និង​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត ឆ្អែត​បាន​យូរ ក្រោយ​ញ៉ាំ មិន​ថា​ដុត ​ស្ងោរ ឬ​យក​ទៅ​ចម្អិន​តាម​វិធី​ផ្សេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ស៊ុប មាន​ជាតិទឹក​ខ្ពស់ និង​កាឡូរី​ទាប។ ពេល​ឃ្លាន​ខ្លាំង បើ​បាន​ស៊ុប​ហុត​មួយកូន​ចាន ​ក៏​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ដែរ។ បើ​ញ៉ាំ​ស៊ុប ភាគ​ច្រើន​គ្នា​យើង​តែង​ឆ្ងល់​ថា ម៉េច​បាន​ទើប​ញ៉ាំបាន​បន្តិច​សោះ ស្រាប់​តែ​ឆាប់​ឆ្អែត […]


អាហារូបត្ថម្ភ

ចង់​ឲ្យ​សាច់ដុំ​កាន់​តែ​​ល្អ មិនងាយ​ឈឺ ញ៉ាំវីតាមីន​ប៉ុន្មាន​មុខ​នេះ

វីតាមីន​ ពិត​ជាសំខាន់​ខ្លាំងសម្រាប់​រាងកាយ។ ក្រៅ​ពី ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ​ឬ​ព្យាបាល​ជំងឺ​ទូទៅ​មួយ​ចំនួន ​ដូច​ជា ​ផ្តាសាយ ​វីតាមីន​ក៏ជួយ​ឲ្យ​សាច់​ដុំ​កាន់​តែខ្លាំងដែរ។ ចុះវីតាមីនអី​ខ្លះធ្វើ​ឲ្យ​សាច់​ដុំ​ល្អ? ចាំ "Hello គ្រូពេទ្យ" ប្រាប់! ​​​ ១- អូមេហ្គា៣ សាច់​ដុំចុះខ្សោយ​ ដោយសារ​ភាព​ស៊ាំ​អាំងស៊ុយលីន (insulin resistance) ​ខណៈ​ដែល​អូមេហ្គា ៣ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ អូមេហ្គា​ ៣ ក្នុង​ខ្លាញ់​ត្រី ​អាច​ជួយ​បង្កើន​ភាព​ខ្លាំង​របស់​សាច់​ដុំ។ [embed-health-tool-bmi] ២- វីតាមីន B វីតាមីន​នៅ​ក្នុង​ក្រុម B ​ក៏​សំខាន់​ដើម្បី​ឲ្យ​សាច់ដុំ​ខ្លាំង​ជាង​មុន។ - B1៖ អេម៉ូក្លូប៊ីន​ នាំ​អុកស៊ីហ្សែន​ទៅ​ក្នុង​កោសិកា​ជា​ច្រើន រួមទាំង​កោសិកា​សាច់​ដុំ។ B1 ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​អេម៉ូក្លូប៊ីន។ ដូច្នេះ​ វា​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ខ្លាំង។ B1 ​មាន​នៅ​ក្នុង​គ្រាប់​ផ្លែ​ឈើ ធញ្ញជាតិ​ នំបុ័ង ​និង​បាយ​ជាដើម។ - B2៖ ការបំប្លែង​ថាមពល ​ប្រូតេអ៊ីន ​​គ្លុយកូស ត្រូវ​ការ​វីតាមីន B2។ B2 មាន​ក្នុង​ឈីស ស៊ុត ​និង​ទឹកដោះគោ។ - B3៖ ដំណើរការ​​ផលិត​ជា​ថាមពល​ ត្រូវ​ការវីតាមីន B3។ […]


អាហារូបត្ថម្ភ

មែន​អត់? តែ​បៃ​តង​អាច​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម

យើងដឹងស្រាប់ហើយ "តែ" ជាភេសជ្ជៈជំនួយសុខភាព និងសម្រស់ ធ្វើឲ្យអារម្មណ៍ និងស្បែកស្រស់ថ្លា ប៉ុន្តែមានធ្លាប់ដឹងទេ តែបៃតង មានអត្ថប្រយោជន៍ ជាងតែធម្មតា ពិសេសអាចបង្ការ និងកាត់បន្ថយជំងឺទឹកនោមផ្អែម។ បើចង់ដឹង អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះសិន។ ១- អ្វីជាជំងឺទឹកនោមផ្អែម? អាហារមានសារធាតុ កាបូនអ៊ីដ្រាត (ជាតិស្ករ) ដំណើរការរំលាយអាហារ បន្ទាប់មករាងកាយនឹងបញ្ចេញអាំងស៊ុយលីន ដើម្បីជួយឲ្យកោសិកាស្រូបយកជាតិស្ករ បំប្លែងទៅជាថាមពល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ប៉ុន្តែ ក្នុងរាងកាយម៉ាក់ប៉ា អ៊ំៗ កើតទឹកនោមផ្អែម មិនដំណើរការបែបនេះ ដោយចែកជាទឹកនោមផ្អែមប្រភេទ១ និង២៖ - ទឹកនោមផ្អែមប្រភេទ១៖ កើតឡើង ពេលប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកាលំពែងផលិតអាំងស៊ុយលីន ធ្វើឲ្យក្នុងខ្លួនគ្មានអាំងស៊ុយលីន មិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ - ទឹកនោមផ្អែមប្រភេទ២៖ មានកោសិកាក្នុងរាងកាយដែលប្រឆាំងអាំងស៊ុយលីន ធ្វើឲ្យវាមិនអាចចូលទៅបំប្លែងជាតិស្ករក្នុងឈាម យកមកប្រើបាន។ ស្ថានភាពទាំងពីរនេះ អាចបង្កជាបញ្ហាប្រឈមលើសកម្រិតជាតិស្ករ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- អត្ថប្រយោជន៍តែបៃតងអាចទប់ស្កាត់ទឹកនោមផ្អែម តែបៃតង អាចជួយទប់ស្កាត់ទឹកនោមផ្អែម ឬកាត់បន្ថយអត្រាកើតទឹកនោមផ្អែម ពិសេសទឹកនោមផ្អែម ប្រភេទ២។ ពេលតែបៃតងចូលក្នុងរាងកាយ […]


អាហារូបត្ថម្ភ

ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ច្រើនយ៉ាង

គ្នាយើងចូលចិត្តញ៉ាំត្រីអត់? បើអត់ទេ គួរសាកល្បងប្តូរទម្លាប់នេះ! “Hello គ្រូពេទ្យ” ប្រាប់ទៅចុះ សារធាតុសំខាន់ៗក្នុងខ្លាញ់ត្រីល្អណាស់សម្រាប់សុខភាព។ ខ្លាញ់ត្រីមានផ្ទុកអាស៊ីដអូមេហ្គា ៣ យ៉ាងច្រើនសន្ធឹកសន្ធាប់ ថែមទាំងអាស៊ីដូកូសាអ៊ិច សាអេណូអ៊ិច (DHA) និងអាស៊ីដអេអ៊ីកូសាប៉ង់តាអេណូអ៊ិច (EPA) សុទ្ធសឹងជាសារធាតុសំខាន់ទ្រទ្រង់សុខភាពកាន់តែប្រសើរ។ ១- សុខភាពសរសៃឈាមបេះដូង អាស៊ីដអូមេហ្គា ៣ ពិតជាមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យកើតជំងឺសរសៃឈាមបេះដូង អាចជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់អាក្រក់ (LDL) បង្កើនជាតិខ្លាញ់ល្អ (HDL) ក្នុងរាងកាយ បង្ការមិនឲ្យចាល់ផ្តុំជាតិខ្លាញ់ទ្រីគ្លីសេរីត (ខ្លាញ់មិនល្អរុំព័ទ្ធបេះដូង) ថែមទៀត។ ខ្លាញ់ត្រីមានគុណប្រយោជន៍សម្រាប់ម៉ាក់ប៉ា អ៊ំៗ មានជំងឺសរសៃឈាមអាកទែរួមត្បៀតតូច បន្ថយហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ២- ពង្រឹងប្រព័ន្ធភាពស៊ាំ ញ៉ាំខ្លាញ់ត្រីជាប្រចាំ ប្រសើរចំពោះភាពស៊ាំរបស់យើង ទប់ទល់ជំងឺ និងការបង្ករោគសាមញ្ញទូទៅ។ មួយទៀត គឺគុណប្រយោជន៍សម្រាប់ម៉ាក់ប៉ា អ៊ំៗមានជំងឺប្រព័ន្ធភាពស៊ាំ ដូចជា ជំងឺលូភើស (ប្រព័ន្ធភាពស៊ាំប្រឆាំងរាងកាយខ្លួនឯង)។ ក្រៅពីនេះ អាចនឹងជំរុញដំណើរការអភិវឌ្ឍលូតលាស់រាងកាយកាន់តែល្អ។ ៣- កាត់បន្ថយការរលាក វាមានសមត្ថភាពប្រឆាំងការរលាក កាត់បន្ថយបញ្ហារលាកក្នុងឈាម និងជាលិកា។ គ្នាយើង ឬអ៊ំៗ មានជំងឺរលាក វាមានប្រយោជន៍យ៉ាងច្រើនពេលប្រើថ្នាំបំប៉នខ្លាញ់ត្រីជាប្រចាំ ហើយវាប្រឆាំងជំងឺពោះវៀន និងរលាកពោះវៀនជាច្រើនដែរ។ ៤- ព្យាបាលជំងឺរលាកសន្លាក់ ខ្លាញ់ត្រី ប្រើដើម្បីព្យាបាលជំងឺសន្លាក់ រលាកសន្លាក់ […]


អាហារូបត្ថម្ភ

​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ

ក្រួស​តម្រង​នោម ជា​ដុំ​គ្រីស្តាល់​រឹង​មាន​តម្រងនោម។ ការ​ឈឺ​ចុក​ដោយសារ​ក្រួស​តម្រង​នោម អាច​ទ្រាំ​មិន​បាន ហើយ​អាច​ឈឺ​មួយ​ឆាវៗ។ មាន​កត្តា​មួយ​ចំនួន​នាំ​ឲ្យ​កើត​ក្រួស​តម្រង​នោម តែ​របប​អាហារ​របស់​គ្នា​យើង​ក៏​ជា​មូលហេតុ​សំខាន់​ខ្លាំង​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ៣ ប្រភេទ​ដែល​អាច​នាំ​កើត​ក្រួស​តម្រង​នោម៖ ១- អាហារសម្បូរជាតិសូដ្យូម (ប្រៃ) សូដ្យូម ជា​ចំណែក​មួយ​ក្នុង​អំបិល។ សូដ្យូម​ក្នុង​អាហារ​គ្នា​យើង​ញ៉ាំ​ អាច​ជំរុញ​ឲ្យ​កើត​ក្រួស​តម្រង​នោម ព្រោះ​វា​បង្កើន​ការ​ប្រមូល​ផ្ដុំ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ទឹក​នោម។ សូដ្យូម មាន​ក្នុង​អាហារ​កំប៉ុង អាហារ​រហ័ស (Fast Food) អាហារ​ខ្ចប់ ឬ​សាច់​កញ្ចប់ និង​គ្រឿង​ផ្សំ​បង្កើន​រស​ជាតិ។ លើស​ពី​នេះ កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូដ្យូម ក៏​អាច​ជួយ​ការពារ​បេះដូង​បាន​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ដើម្បី​ឲ្យ​របប​អាហារ​មាន​សូដ្យូម​ទាប អាច​ពិចារណា​ចំណុច​ខាង​ក្រោម៖ - ពេល​ចេញ​ញ៉ាំ​អី​ខាង​ក្រៅ ចៀសវាង​អាហារ​មាន​ជាតិ​សូដ្យូម​ច្រើន​ពេក - កុំ​ចេះ​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​កំប៉ុង សាច់ បន្លែ​កំប៉ុង អាហារ​រហ័ស និង​អាហារ​កញ្ចប់។ គួរ​ញ៉ាំ​អាហារ​ស្រស់​ថ្មីៗ​វិញ។ - ពេល​ទិញ​អាហារ​នៅ​ផ្សារ​ទំនើប មើល​តារាង​គ្រឿង​ផ្សំ​លើ​សម្បក។ ចៀសវាង​អាហារ​មាន​សូដ្យូម​ប៊ីកា​បូណាត ម្សៅ​សូដា​សម្រាប់​ដុតនំ ម្សៅ​ដុត​នំ សូដ្យូម​ផូស្វាត ម៉ូណូ​សូដ្យូម​គ្លុយតាម៉ាត MSG សូដ្យូម​អាល់ហ្ស៊ីណាត សូដ្យូម​នីត្រាត ឬ​នីទ្រីត។ […]


អាហារូបត្ថម្ភ

ភេសជ្ជៈប៉ូវកម្លាំង​ល្អ និង​ប៉ះពាល់សុខភាព​ប៉ុនណា?

គ្នាយើង ឬក្មេងៗ​សម័យ​នេះ​មិន​តិច​ទេ ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ចំណី​ផ្អែមៗ ឬ​កាហ្វេ ស្ទើរ​រាល់​ថ្ងៃ ឬ​រាល់​ពេលចង់​ឲ្យ​មាន​កម្លាំង​ភ្លាមៗ ដូចជា ​ពេលលេង​កីឡា ឬ​ពេល​មាន​អារម្មណ៍​ហេវហត់ អត់​ស្រឡះ​ក្នុង​ខ្លួន ដើម្បី​បង្កើន​អារម្មណ៍​ផ្ចង់​ការងារ ឬ​រៀន។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ផលិតផល​បង្កើន​ភាព​ភ្លឺស្វាង​ ស្វាហាប់ ​រហ័សរហួន ​ទាំង​រាងកាយ ​និងខួរក្បាល។ យុទ្ធសាស្ត្រ​ទីផ្សារ​ក្រុមហ៊ុន​​ផលិតទាំងនោះ ជោគជ័យ​ខ្លាំង ព្រោះ​អតិថិជន​គេ​ជាក្រុម​​មនុស្ស​ពេញវ័យ ​វ័យក្មេង​ និង​វ័យ​ជំទង់។ បុរស​អាយុ​ចន្លោះ​ពី ​១៨-៣៤ ឆ្នាំ ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​បំផុត។ សឹងតែ​មួយ​ភាគ​បីនៃ​ក្មេង​ជំទង់ អាយុ​ចន្លោះ ១២-១៧ ឆ្នាំ តែង​ផឹក​ជា​ប្រចាំ​យ៉ាង​ទៀងទាត់។ សំណួរ​សួរ​ថា ភេសជ្ជៈ​ទាំង​នោះ​ផ្សំ​ពី​អី​ខ្លះ? ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ទូទៅ ភេសជ្ជៈ​ប៉ូវ​កម្លាំងស្ទើរ​ទាំង​អស់​មាន​ផ្ទុក​គ្រឿង​ផ្សំ​ចម្បង ​២ មុខ គឺ "ស្ករ និង​កាហ្វេអ៊ីន"។ តាម​ធម្មតា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​កំប៉ុង​អាច​មាន​កាហ្វេអ៊ីនលើស​ពី ​៨០ មិល្លីក្រាម​​បូក​ផ្សំ​នឹង​រូបមន្ត​ផ្សែផ្សំ​ផ្សេង​ទៀត។ “Hello គ្រូពេទ្យ" ​នឹងរៀបរាប់​សារធាតុ​ចម្បងៗដែល​សុទ្ធ​តែមាន​មុខងារក្នុង​ភេសជ្ជៈប៉ូវកម្លាំង៖ ១- មុខងារសំខាន់ៗពីគ្រឿងផ្សំ - សារជាតិអេហ្វេឌ្រីន៖ នេះ​ជា​ធាតុផ្សំ​ដែល​មាន​ក្នុង​ផលិតផល​សម្រក​ទម្ងន់​ និង​ថ្នាំ​បំបាត់​តឹង​ច្រមុះ។ […]


អាហារូបត្ថម្ភ

ត្រសក់សម្បូរ​វីតាមីន និងរ៉ែច្រើន តែគួរញ៉ាំចិតសម្បកចេញ ឬទុកទាំងមូល?

ត្រសក់ ជា​បន្លែ​ដ៏​ពេញ​និយម​បំផុត​មួយ ហើយ​ម្ហូប​អី​ក៏ដោយ​ភាគ​ច្រើន ត្រូវ​មាត់​សឹង​គ្រប់​មុខ មិន​ថាអន្លក់ ញាំ ស្ល ឬ​ជា​បន្លែ​ផ្ទាប់​ជាមួយ​សាច់​គោ​អាំង​ជាដើម។ ក្រៅ​ពី​ឆ្ងាញ់​ហើយ ត្រសក់​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់ ដែលប្រហែល​គ្នា​យើង​ភាគ​ច្រើន​អត់​ដឹង។ ប៉ុន្តែ អ្វី​ត្រូវ​ឆ្ងល់ គឺ​ញ៉ាំ​ត្រសក់ គួរ​ចិត្តសម្បក​ចេញ​​អត់? អាស្រ័យ​តាម​ចំណូល​ចិត្ត ប៉ុន្តែបន្លែ​ធម្មជាតិ​បែប​នេះមាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ណាស់ ដែល​យើង​មិន​គួរ​ចិត​សម្បក​ចោល​ទេ។ ត្រសក់​មាន​ប្រយោជន៍​ល្អ​ប៉ុនណា ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ​ខាង​ក្រោម៖ ១- ជាតិកាកសរសៃ សម្បក​ត្រសក់​សុទ្ធ​តែ​ជាតិ​កាក​សរសៃ​មិន​រលាយ ​ដែល​ជួយ​ឲ្យ​បន្ទោបង់បាន​ស្រួល (មិន​ទល់លាមក) និង​ល្អ​សម្រាប់​ផ្លូវ​រំលាយអាហារ។ ២- វីតាមីន K ក្រៅ​ពី​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​កាក​សរសៃ សម្បក​ត្រសក់​ក៏​ផ្ទុកវីតាមីន K។ វីតាមីន K​ ទទួល​បន្ទុក​​ដាស់​ភ្ញោច​ប្រូតេអ៊ីន​ឲ្យ​សកម្ម​ឡើង ដែល​ជួយ​រាងកាយ​រក្សា​ឆ្អឹង​ឲ្យ​មាន​សុខភាពល្អ បណ្ដុះ​កោសិកា និង​បង្កើត​កំណក​ឈាម។ តាម​ពិត​ សាច់​ត្រសក់​ក៏​មាន​វីតាមីន K នេះ​ដែរ គ្រាន់​តែ​ទាប​ជា​ងបរិមាណ​ដែល​នៅ​ក្នុង​សម្បក​​ឆ្ងាយ។ ត្រសក់​​មួយ​ពែងដែល​មិន​ចិត​សម្បក​មាន​វីតាមីន K ៤៩ ​មីក្រូ​ក្រាម ​ឯ​សាច់វិញ មាន​ត្រឹមតែ ៩ មីក្រូ​ក្រាម​ប៉ុណ្ណោះ។ ៣- រ៉ែម៉ាញេស្យូម សម្បក​ត្រសក់​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​រ៉ែម៉ាញេស្យូម​ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​សាច់ដុំ-គ្រោង​ឆ្អឹង។ ម៉ាញេស្យូម​រួមចំណែក​​ផលិតថាមពលដល់​រាងកាយ។ ៤- វីតាមីន C កុំ​គិត​ថា ត្រសក់​គ្មានវីតាមីន C។ វីតាមីន C ​ចាំបាច់​បំផុត​សម្រាប់​ផលិត​ជាតិ​ខូលេជែន។ គ្មាន​ជាតិ​ខូលេជែន ​ជាលិកាយើង​នឹង​មិន​អាច​ស្អិត​ជាប់​គ្នា​បាន​ឡើយ។ តួនាទី​ដ៏​សំខាន់​របស់​វា​មួយ​ទៀត ​គឺ​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស