អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្ក​ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណី​អាហារ​ណា​ខ្លះ? សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹង​ក្លាយ​ជា​សារធាតុ​រាវខាប់ដូចចាហួយ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។ ម្សៅ CMC ​មានតម្លៃ​​១,២ដុល្លារក្នុង១ក្រាម​ ហើយ​ម្សៅ CMC ៣​ក្រាម​អាច​លាយ​ជាមួយទឹក​បានរហូតដល់ទៅ៥០​គីឡូក្រាម ព្រមទាំង​អាច​ចាក់​ចូលបង្គា​បាន​ដល់​ទៅ១​តោន​ឯណោះ។ សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀន​​​យើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់​ដល់​ក្រពះពោះវៀន​​ដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះ​ទៅ​ទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើង​ឡើង​កន្ទួល​រមាស់​លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ញ៉ាំ​យ៉ាអួរជាប្រចាំ មាន​ប្រយោជន៍ខ្លាំង​ដល់​សុខភាព​យើង

ចំពោះ​ស្រីៗ រឿង​យ៉ាអួរ (ទឹក​ដោះ​គោ​ជូរ) មិន​បាច់​សួរ​ក៏​ដឹង​ដែរ ភាគ​តិច​ណាស់​មិន​ចូល​ចិត្ត។ ​ប្រុសៗវិញ អាច​ភាគ​ច្រើន​ អាចមិន​ចូល​អារឿង​ជូរ​អែមៗ ​ដូច​ស្រីៗ​ទេ។ បើ​អាច​ មិន​ថា​ស្រី​ ឬ​ប្រុសទេ គួរញ៉ាំឲ្យ​បាន​ទៀង​ទាត់ ព្រោះ​វា​​លាក់​អត្ថ​ប្រយោជន៍​សុខ​ភាព​ជាច្រើន​ យើងនឹក​ស្មាន​មិន​ដល់។ ១- កាត់បន្ថយខ្លាញ់ តាម​ការ​សិក្សា​មួយ​​បញ្ជាក់​ថា ​មាន​វិធី​ងាយៗដើម្បី​​បន្ថយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម គឺគ្រាន់តែ​បន្ថែម​យ៉ាអួរ បន្តិច​ទៅ​ក្នុង​អាហារ​ ​អាចជួយ​​សម្រួល​សម្ពាធ​ឈាមឲ្យ​ប្រសើរ​ឡើង ​ថែមទាំង​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាងកាយ​ផង​ដែរ។ ញ៉ាំ​យ៉ាអួរ​ជា​ប្រចាំ​ផ្ដល់​ផល​ប្រយោជន៍​ច្រើនដូចជា៖ – សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ – បន្ថយ​កម្រិត​ស្ករ ​(glucose)​ ឬ​ជាតិ​ខ្លាញ់​ (triglyciride)​ ក្នុង​ឈាម – បន្ថយទម្ងន់​ – ជួយ​បង្កើន​កម្រិតខ្លាញ់ល្អ។ ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​កាណាដា អ្នក​ប្រើ​ពពួកថ្នាំ​ Probiotics ចំនួន​​ ២​ ដូស/​ថ្ងៃ ​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ​បាន​ដូច​គ្នា។​ ការ​សិក្សា​នេះធ្វើ​លើ​មនុស្ស​មួយ​ក្រុម​ មាន​គ្នា​ ១២៧​ នាក់​ សុទ្ធ​សឹង​មាន​កម្រិតជាតិខ្លាញ់​ខ្ពស់​ដូចគ្នា ដោយ​ត្រូវ​បែងចែក​ជា ​២​ ក្រុម។​ ក្នុង​រយៈពេល ​៩​ សប្ដាហ៍​​ ក្រុម​ទី ១ ​ទទួល​បាន​ថ្នាំ​ Probiotic​ រៀងរាល់​ថ្ងៃ​ ស្មើ​នឹង​បរិមាណ​យ៉ាអួរ ២ ​ពែង​ […]


អាហារូបត្ថម្ភ

ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

ពិត​ណាស់ បន្លែ ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​បើ​ញ៉ាំ​តែ​បន្លែ​សុទ្ធ ​គ្មាន​ជាតិ​សាច់ ក៏​មិន​ល្អ​ដែរ អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង។ យ៉ាង​ណា បើ​គ្នា​យើង​តាំង​ចិត្ត​ញ៉ាំ​អាហារ​បួស​ទៅ​ហើយ “Hello គ្រូពេទ្យ” នៅ​មាន​វិធី​ជួយ​បាន ដូចជា​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម ដើម្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ មាន វីតាមីន B12 និង​ ជាតិ​ដែក​ ព្រោះ​បើ​ក្នុង​រាង​កាយ​ខ្វះ​សារធាតុ​នេះ ច្បាស់​ជា​ប្រឈម​បញ្ហា​ច្រើន​ ហេតុ​នេះ​គួរ​ស្វែង​យល់​ឲ្យច្បាស់​ពី​ជាតិ​ដែក និង​ជំងឺ​ស្លេក​ស្លាំង។ ១- ការ​ស្រូប​ជាតិ​ដែក ជាតិ​ដែក មាន​នាទី​សំខាន់​ក្នុង​រាងកាយ ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម ដឹក​នាំ​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​គ្រប់​សរីរាង្គ​ទាំងអស់ បើខ្វះ​ជាតិដែក រាង​កាយ​នឹង​មាន​បញ្ហា ព្រោះ​រាងកាយ​ទាញ​យក​ជាតិ​ដែក​មក​ប្រើ​ប្រាស់គ្រប់​ពេល​វេលា ដោយ​បន្យល់​កម្រិត​ជាតិ​ដែក​តិច​តួច​ប៉ុណ្ណោះ ច្រោះ​ចេញ​តាម​ ទឹក​នោម លាមក និង​ញើស។ តាម​ការ​សិក្សា តម្រូវ​ការ​ជាតិ​ដែក​ក្នុង​រាង​កាយ​ អាស្រ័យ​ទៅ​លើ​កត្តា​ភេទ និង​អាយុ ដូចជា៖ – ប្រុស (​អាយុ ១៤-១៨ ឆ្នាំ)៖ ១១​មិល្លីក្រាម – ប្រុស (​អាយុ ១៩ ឆ្នាំ​ឡើង)៖ ៨​មិល្លីក្រាម – ស្រី (អាយុ ១៤-១៨ ឆ្នាំ)៖ […]


អាហារូបត្ថម្ភ

ទៀបបារាំង លាក់គុណសម្បត្តិពិសេស ការពារ​មហារីកច្រើន​ប្រភេទ

គ្នា​យើង​ច្បាស់​ណាស់ ប្រាកដ​ជា​ស្គាល់​ទៀប​បារាំង​មិន​ខាន ប៉ុន្តែ​ក្រៅ​ពី​រសជាតិ​ជូរអែម​ឆ្ងាញ់ មាន​ដឹង​ថា ផ្លែ​ឈើ​ប្រភេទ​នេះ​លាក់​អាថ៌​កំបាំង​ពិសេស​អីទៀត​អត់? សំណួរ​នេះ​ភាគ​ច្រើន​ច្បាស់​ជា​មិន​ដឹង​មែន​ហើយ ចាំ “Hello គ្រូពេទ្យ” ប្រាប់​តែ​ម៉ង​ទៅ ទៀប​បារាំង ក្រៅ​ពី​ផ្អែម​ឆ្ងាញ់ សម្បូរ​វីតាមីន គឺ​នៅ​អាច​ជួយ​កែខៃ និង​ការពារ​យើង​ពី​ជំងឺ​កាច​សាហាវ​ជាច្រើន​ថែម​ទៀត។ ១- ទៀប​បារាំង​ប្រឆាំង​ការ​រលាក បើ​យើង​មាន​បញ្ហា ឈឺ​ខ្នង ទៀប​បារាំង គឺ​លាក់​កំពូល​អត្ថប្រយោជន៍ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ព្រោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា បើ​យើង​ស្ងោរ​ទៀប​បារាំង​យក​មក​ធ្វើ​ជា​ថ្នាំ​លាប អាច​ព្យាបាល​អាការៈ​រលាក​លើ​ខ្លួនប្រាណ និង​បង្កើន​ល្បឿន​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធិភាព។ សារធាតុ​ក្នុង​ទៀប​បារាំង ក៏​ជួយ​សម្រួល​បញ្ហា​ផ្លូវ​ដង្ហើម ដូចជា ក្អក ឬកក​ស្ទះ​ផ្នែក​ណា​មួយ​នៃ​ផ្លូវ​ដង្ហើម ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល និង​អាច​ជួយ​បំបាត់​ស្លេស្ម​ផង​ដែរ។ គណនា BMI គណនា BMR ២- ទៀប​បារាំង​ជួយ​រក្សា​ស្បែក​មាន​សុខភាព​ល្អ គ្រាប់​ទៀប​បារាំង​ អាច​ផលិត​ជា​សារធាតុ​មួយ​ប្រភេទ ទប់​ស្កាត់​ការ​វិវត្ត​ស្បែក កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ជាំ​លើ​ផ្ទៃមុខ​យ៉ាង​មាន​ប្រសិទ្ធភាព ពិសេស​ពេល​ផ្ទៃ​មុខ​មាន​ស្នាម​ជាំ និង​អុច​ខ្មៅ។ បើ​ប្រើ​សារធាតុ​នេះ​ញឹកញាប់ ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព ការពារ​មិន​ឲ្យ​ឆ្លង​មេរោគ ឬ​បាក់តេរី។ ញ៉ាំ​ទៀបបារាំង ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត ព្រោះ​សម្បូរ​សារធាតុ​ចិញ្ចឹម។ ៣- ទៀប​បារាំង​ការពារ​មហារីក ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ដូចជា Acetogenins Quinolones និងជាតិ Alkaloids ទៀប​បារាំង ត្រូវ​គេ​ជឿ​ថា […]


អាហារូបត្ថម្ភ

ទាំងនេះជាគុណប្រយោជន៍​ក្រមួន​ឃ្មុំ មិន​សូវ​មាន​អ្នក​ដឹង

គ្នា​យើងភាគ​ច្រើន​ប្រាកដ​ជាដឹង​ច្បាស់ ទឹក​ឃ្មុំ គឺ​មាន​គុណ​ប្រយោជន៍​ខ្លាំងណាស់ អាច​ប្រើ​ភេសជ្ជៈ ជា​អាហារ​ដ៏មាន​ឱជារស ក៏​អាច​ប្រើ​ជាថ្នាំ​មាន​ប្រសិទ្ធភាព​ខ្ពស់ទៀត។ ប៉ុន្តែ​គ្នា​យើង​ខ្លះ ប្រហែល​មិន​ធ្លាប់​ដឹង ឬ​ស្គាល់​អ្វី​ជាក្រមួន​ឃ្មុំច្បាស់​នៅ​ឡើង ហើយ​បើ​ខ្លះ​ធ្លាប់​ស្គាល់​ក៏​មិន​ធ្លាប់​ដឹង​ពី​អាថ៌​កំបាំង​ដ៏អស្ចារ្យរបស់ក្រមួន​ឃ្មុំ​នៅ​ឡើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​គុណ​ប្រយោជន៍ដ៏អស្ចារ្យរបស់​ក្រមួន​ឃ្មុំ​ឲ្យ​គ្នា​យ់ើង​បាន​ដឹង​ពេល​នេះ​តែ​ម្តង។ ១- មុខងារក្រមួនឃ្មុំ ក្រមួន​ឃ្មុំ​ត្រូវបាន​បញ្ចេញ​ពី​ក្រពេញ​មួយ ​ស្ថិត​ក្នុង​ពោះ​ឃ្មុំ​វ័យ​ជំទង់​រាប់​រយ​ក្បាល។ ដោយឃ្មុំ​ទាំង​នោះ បាន​​កោស​ផ្ដាច់​ក្រមួន​ចេញ​ពី​ខ្លួន​ មក​ទំពា​​បញ្ចូល​ជាមួយ​ទឹកមាត់​រួច​លាយ​ជាមួយ​ និង​អង់ស៊ីម​ផ្សេង​ទៀត បន្ទាប់មក​បាន​ភ្ជាប់​ក្រមួន​ទៅ​នឹង​ផ្លិត​ឃ្មុំ​ ដែល​ជា​កន្លែង​ឃ្មុំ​​រស់នៅ​និង​រក្សាទុកលម្អងឃ្មុំ។ ​ក្រមួន​នេះ មាន​នាទី​​ជួយ​ការពារ​ទឹក​ឃ្មុំ​ និង​សំបុក​ពី​ការ​ឆ្លង​មេរោគ​ និង​ភាព​កខ្វក់។ ២- អត្ថប្រយោជន៍ក្រមួនឃ្មុំ ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​ការពារ​ស្បែកពី​បញ្ហាអាលែកហ្ស៊ី អាច​ជួយ​ធ្វើ​ឲ្យថ្នាំ​ជ្រាប​ចូល​យឺតៗ​ទៅ​ក្នុង​រាងកាយ​។ ​តាម​​ការ​សិក្សា នៃសាកលវិទ្យាល័យ ​North​ Carolina ​State ​ក្រមួន​ឃ្មុំ​បង្កើត​ជា​អ៊ីសូឡង់ដ៏ល្អ​មួយ​ ​មិន​អាច​ឲ្យ​ចរន្ត​អគ្គិសនី​ប្រភេទ​ខ្សោយ​​អាច​ឆ្លងកាត់​បានឡើយ។ ក្រៅពីនោះ​វា​អាច​ប្រឆាំង​រលាក​កម្រិត​ស្រាល ​និង​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣- ក្រមួនឃ្មុំជាថ្នាំមាន​ប្រសិទ្ធភាព ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​រក្សា​សំណើម​លើ​ស្បែក ​និង​បបូរមាត់​មិន​ងាយ​ហើរ ហើយ​​ត្រូវ​យក​មក​ប្រើ​​ពន្លឿន​ការ​ព្យាបាល​ការ​ដាច់​រលាត់​តិចតួច​ និង​ស្បែក​ខូច​ផង​ដែរ។​ យោង​តាម​មជ្ឈមណ្ឌល​ សុខភាព​ធម្មជាតិ ​(Bastyr​ Center ​for ​Natural ​Health​) […]


អាហារូបត្ថម្ភ

ទឹក​ដូង កំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍ច្រើន

ពិត​ណាស់ គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ដឹង ទឹក​ដូង​មាន​ប្រយោជន៍​ច្រើន គ្រាន់​តែ​ខ្លះ ឮ​តាម​គេ ផឹក​តាម​គេ មិន​ដឹង​ច្បាស់​អ្វី​ជា​ប្រយោជន៍​សំខាន់​របស់​ទឹក​ដូង​ប៉ុណ្ណោះ។ ទឹក​ដូង ក្រៅ​ពី​ក្លិប​ក្រអូប រស់​ជាតិ​ផ្អែម​ត្រជាក់ ព្យាបាល​ជំងឺ​មួយ​ចំនួន ក៏​អាច​ប្រើ​ក្នុង​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ ដូច​ជា បាត់បង់​ជាតិ​ទឹក​ និង​អេឡិចត្រូលីត​ជាដើម។ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់ ខាង​ក្រោម​នេះ គឺ​ជា​សារៈ​ប្រយោជន៍​សំខាន់ៗ ទទួល​បាន​ពី​ទឹក​ដូង។ ១- បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន ពេល​ស្រេក​ទឹក​ខ្លាំង គ្រប់គ្នា​ប្រាកដ​ជានឹក​ឃើញ​ដល់​ទឹក​ដូង ពិសេស​អំឡុង​ពេល​ស្ថិត​ក្នុង​អាកាស​ធាតុ​ក្តៅ។ ទឹក​ដូង អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ពី​រាងកាយ ដោយសារ​សម្បូរ​ទៅ​ដោយ​អេឡិចត្រូលីត​យើង​ត្រូវ​ការ។ កង្វះ​ជាតិ​ទឹក ក៏​ដូច​ជា​ការ​បាត់​បង់​ជាតិ​ទឹក ​តែង​កើត​មាន​ឡើង​នៅ​ពេល​យើង ​រាគ ក្អួត ឬ​បែក​ញើស​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដូង ជា​ប្រភព​សំខាន់​របស់​កាបូអ៊ីដ្រាត មាន​អត្ថប្រយោជន៍ ពង្រឹង​ថាមពល​រាងកាយ​ឡើង​វិញ​ថែម​ទៀត​ផង។ ២- បញ្ចុះ​សម្ពាធ​ឈាម ទឹក​ដូង​មាន​ផ្ទុក​វីតាមីន C ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ ហេតុ​នេះ​ហើយ ទឹក​ដូង​មាន​អត្ថប្រយោជន៍ ​ធ្វើ​ឲ្យ​មាន​តុល្យភាព​បញ្ចេញ​ សូដ្យូម ចេញ​ពី​រាងកាយ។ កាត់​បន្ថយ​សូដ្យូម​ពី​ក្នុង​ខ្លួន អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​សម្ពាធ​ឈាម ដូច​ជា លើស​ឈាម​ជាដើម។ ដើម្បី​គ្រប់​គ្រង​សម្ពាធ​ឈាម​ ព្យាយាម​ផឹក​ទឹក​ដូង​មួយ​កែវ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​សូម​កុំ​ផឹក​ទឹក​ដូង​កំប៉ុង​ ព្រោះ​​អត្ថប្រយោជន៍​ តិច​ជាង​ទឹក​ដូង​ស្រស់​ពី​ធម្មជាតិ។ ៣- ជួយ​គ្រប់គ្រង​សុខ​ភាព​បេះដូង ដោយ​សារ​ទឹក​ដូង​គ្មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល និង​ខ្លាញ់ […]


អាហារូបត្ថម្ភ

ទាំង​នេះ​ទើប​ជា​គុណ​ប្រយោជន៍​សំខាន់​បំផុតពី​ទឹកដោះគោ

គ្នា​យើង​អ្នក​ណា​ខ្លះ​ចូល​​ចិត្ត​ទឹក​ដោះ​គោ? បើ​ចូល​ចិត្ត​ផឹក​ដោះ​គោ​ម្លឹងៗ មាន​ធ្លាប់​ដឹង​អត់ មាន​ប្រយោជន៍​អ្វី​ខ្លះ? បើ​មិន​ទាន់​ដឹង ចាំ​ “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​ឲ្យ​ដឹង​ច្បាស់​តែ​ម្តង។ ទឹក​ដោះ​គោ​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់ នឹង​ដើរ​តួជា​អាហារ​សំខាន់​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ទាំង​អស់​គ្នា។ ទឹក​ដោះ​គោះ ផ្តល់​សារជាតិ​ចិញ្ចឹម​មាន​ប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន រាប់​ទាំង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ ស្បែក​ម៉ត់​រលោង ពង្រឹង​ប្រពន្ធ័​ភាព​ស៊ាំ បង្ការ​ជំងឺ​ផ្សេងៗ ដូច​ជា លើស​ឈាម បញ្ហា​ផ្លូវ​ដង្ហើម លើស​ទម្ងន់ និង​ប្រភេទ​មហារីក​មួយ​ចំនួន​ទៀត ខណៈ​គុណ​សម្បត្តិ​ចម្បង​នៃ​របប​អាហារ​មួយ​នេះ មាន​ដូច​ខាង​ក្រោម។ ១- ជួយ​ឲ្យ​អាយុ​វែង​ជាង​ធម្មតា ទោះ​ជាគ្នា​យើង​ភាគ​ច្រើន​​ដឹង​ថា ទឹក​ដោះគោ​មាន​ប្រយោជន៍ តែមាន​តិច​ណាស់ ដឹង​ថា​ទឹក​ដោះ​គោ​អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ។ ​ការ​ស្រាវជ្រាវ​មួយ​នៃ​សាកលវិទ្យាល័យ Reading Cardiff និង Bristol ក្នុង​ចក្រភព​អង់គ្លេស បង្ហាញ​ថា អ្នក​ផឹក​ទឹក​ដោះគោ​មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរ​ក្បាល ទាប​ជាង​អ្នក​អត់​ផឹក​ប្រហែល ២០ ភាគរយ។ អ្នក​វិទ្យាសាស្ត្រ​បាន​វិភាគ​លើ​ការ​សិក្សា​កន្លង​មក​សរុប ៣២៤ករណី ពាក់ព័ន្ធ​ការ​ផឹក​ទឹក​ដោះ​គោ បង្ហាញ​ថា​ទឹក​ដោះ​គោ​ពិត​ជា​ផ្តល់​អត្ថប្រយោជន៍​ប្រាកដ​មែន។ ២- ជួយ​សុខភាព​ធ្មេញ ក្រៅ​ពី​ជួយ​ការពារ​ធ្មេញ​ក្មេងៗ ពី​ផល​ប៉ះពាល់​ជាតិ​អាស៊ីដ​ទៅ​លើ​កាចា​ធ្មេញ ទឹក​ដោះ​គោ​ក៏​ជួយ​ធ្មេញ ក្នុង​ករណី​សង្រ្គោះ​បន្ទាន់​ផ្សេងៗ​ផង​ដែរ។ វិទ្យាស្ថាន​ទន្តសាស្ត្រ​កុមារ​ នៅ​សហរដ្ឋ​អាមេរិក បង្ហាញ​ថា ការ​ដាក់​ធ្មេញ​ទើប​បាក់​ភ្លាមៗ ចូល​ក្នុង​ទឹក​ដោះ​គោ​ត្រជាក់ អាច​ជួយ​រក្សារ​ទុក​ធ្មេញ​នោះ​បាន។ បន្ទាប់​មក​គ្រូពេទ្យ​អាច​ដាក់​ធ្មេញ​ចាស់​នោះ​ចូល​ទៅ​ក្នុង​រន្ធ​របស់​វា​ជាថ្មី។ បើ​គ្នា​យើង […]


អាហារូបត្ថម្ភ

អ្នក​ជំនាញ៖ បន្លែ​ស្លឹក​ប៉ុន្មាន​មុខ​នេះ​មាន​ជាតិ​គីមី​តិចតួច​បំផុត

ស្ត្រី​មេផ្ទះ​ហាក់​ខ្លាច​រអា​នឹង​បន្លែ​ផ្លែឈើ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ បច្ចុប្បន្នពិបាក​នឹង​រក​របស់​ធម្មជាតិ​ខ្លាំង​ណាស់​។ ងាក​ទៅ​បន្លែ​ក៏​មាន​គីមី ផ្លែឈើ​ក៏​គីមី ទិញ​មិន​ស្រួល​ប៉ះ​គីមី​ទាំង​អស់​ក៏​ថា​បាន ព្រោះ​បន្លែ​ផ្លែឈើ​ដែល​មាន​ជាតិ​គីមី​ពិបាក​សម្គាល់​ដោយ​ភ្នែក​ទទេ ឯ​មួយ​ចំនួន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ទៀត។ ខណៈ​ពលរដ្ឋ ពិសេស​ស្រ្តី​មេផ្ទះ​យើង​ជួប​ការ​លំបាក​ក្នុង​ការ​សម្គាល់​បន្លែ​ផ្លែឈើ​ដែល​មានគីមី ឬ​អត់​នោះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្រ្ត​កសិកម្ម ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំលើ​គម្រោងកសិកម្មជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល លោក ភុន រតនា បាន​ប្រាប់ពី​ប្រភេទ​បន្លែ​ស្លឹក​មួយ​ចំនួន​ដែល​មិន​មាន ឬ​មាន​គីមី​តិចតួច​បំផុត។ បន្លែ​បៃតង​ទាំង​នោះ រួមមាន៖ សាលាដ៖ ជាតិជ័រ​ក្នុង​សាលាដ អាច​បង្ការ​ពី​សត្វល្អិតស៊ី ដូច្នេះ​ហើយ​កសិករ​ក៏​មិន​សូវ​ប្រើ​ថ្នាំគីមី​ប៉ុន្មាន​ដែរ។ ត្រកួនចិន៖ ដូចគ្នា​នឹង​សាលាដ៍​ដែរ ត្រកួន​ជា​ពពួក​បន្លែ​ងាយ​ដាំ និង​ថែទាំ មិន​ចាំបាច់​ប្រើ​ថ្នាំ​បង្ការ​សត្វ​ល្អិត ក៏​អាច​ទទួល​បាន​ផល​ដែរ។ ស្លឹកបាស់ ស្លឹកម្រុំ៖ កម្រ​មាន​កសិករ​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ការពារ​បន្លែ​វល្លិ និង​ស្លឹក​ទាំង ២ មុខ​នេះ​ណាស់ លើក​លែង​តែ​ចម្ការ​ធំៗ​ប៉ុណ្ណោះ។ លោក ភុន រតនា ឯកទេសវិទ្យាសាស្រ្តកសិកម្ម តាម​ការ​បញ្ជាក់​របស់​លោក ភុន រតនា បន្លែ​ស្លឹក​ប្រឈម​នឹង​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ជាង​គេ ពិសេស​នៅ​រដូវ​ភ្លៀង​ធ្លាក់ និង​រដូវក្តៅ ម្ល៉ោះ​ហើយ​កសិករ​ចាំបាច់​ត្រូវ​តែ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ការពារ ទើប​បន្លែ​នោះ​បាន​ផល។ ប្រសិន​បើ​កសិករ​ធ្វើ​បាន​ត្រឹមត្រូវ​តាម​អាយុកាល​របស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត រួច​ទើប​ប្រមូល​ផល​នោះ​មិន​មានផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ញ៉ាំ​ទេ តែ​សំណួរ​សួរ​ថា តើ​មាន​ប៉ុន្មាន​នាក់​ខ្វល់​ពី​បញ្ហា​នេះ?


អាហារូបត្ថម្ភ

អាថ៌កំបាំង​សុខភាព​មិន​គួរ​ឲ្យជឿ​ពីស្រាបៀរ

ធ្លាប់​តែ​ឮ​គេ​ប្រាប់ ផឹក​ស្រាបៀរ​ច្រើន អាយុ​ខ្លី ប៉ះពាល់​នេះ​ប៉ះពាល់​នោះ ទាល់​តែ​គេ​ប្រាប់​ស្រាបៀរ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ខ្លាំង ស្រាប់​តែ​នាំ​គ្នា​ស្រឡាំងកាំង មិនអ៊ី​ចឹង​គ្នាយើង? ជឿ​អត់ ផឹក​ស្របៀរ​មាន​អត្ថ​ប្រយោជន៍​ច្រើន? កុំ​ទាន់​ឆ្លើយ​ក៏បាន ចង់​ដឹង​ច្បាស់ អាន​អត្ថបទ "Hello គ្រូពេទ្យ" មួយនេះ​សិន​ទៅ ព្រោះ​ស្រាបៀរ​ពិត​ជា​ជួយ​ការ​បន្ថយ​ហានិភ័យ​ជំងឺ​កាចៗ​បាន​ច្រើន​មែន។ ១- ប្រឆាំង​មហារីក ដំណើរ​ការ​ផលិត​ស្រាបៀរ​ធ្វើ​ទៅ​បាន អាស្រ័យ​ប្រភព​សារធាតុ​សំខាន់​បំផុត ហៅ​ថា Flavonoid ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​ប្រឆាំង​នឹង​ពួក​រ៉ាឌីកាល់សេរី ដែល​តែង​បង្ក​ផល​ប៉ះពាល់​ដល់​កោសិកា​ក្នុង​ខ្លួន​យើង។ លើស​ពី​នេះ​សារធាតុ Flavonoid ក៏​មាន​ផ្ទុក​សារធាតុ Xanthohumol ចូលរួម​បង្ការ​មហារីក​ផង​ដែរ។ ពេល​គេ​យក​គ្រាប់​ធញ្ញជាតិ​ទៅ​បិត ដើម្បី​ផលិត​ជា​ស្រាបៀរ សារធាតុ Polyphenols ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​គ្នា ធាតុ​គីមី​ទាំង​នេះ សុទ្ធ​តែ​ជា​សារធាតុ​ប្រឆាំង​មហារីក។ ២- បន្ថយ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង វីតាមីន B6 នៅ​ក្នុង​ស្រាបៀរ អាច​បង្ការ​កុំ​ឲ្យ​សារធាតុ Homocysteine កើន​ឡើង ជួយ​យើង​ចៀស​ផុត​ហានិភ័យ​ប្រឈម​ជំងឺ​បេះដូង។ វីតាមីន​នេះ ក៏​ចូលរួម​ក្នុង​ដំណើរ​ការ​ពង្រាវ​ឈាម ការពារ​សរសៃ​ឈាម​ចិញ្ចឹម​បេះដូងកុំ​ឲ្យ​មាន​ការ​កក​ស្ទះ។ ការ​ពិសារ​ស្រាបៀរ​ក្នុង​កម្រិត​មធ្យម អាច​កាត់​បន្ថយ​ហានិភ័យ​រលាក ដែល​ជា​មូល​ហេតុ​បង្ក​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង (Atherosclerosis)។ លើស​ពី​នេះ ​ស្រាបៀរ​អាច​ផ្តល់​កម្រិត​កូលេស្តេរ៉ូល​ល្អ​ពី ១០-២០ ភាគរយ ជួយ​បង្ការ​ជំងឺ​ភ្លេច​ភ្លាំង (Dementia) បាន​ផង​ដែរ។ ៣- […]


អាហារូបត្ថម្ភ

អ្នកមានបញ្ហាឈឺសន្លាក់បើញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ

នែ៎គ្នាយើង! កុំចេះ​តែ​ញ៉ាំ ព្រោះ​អាហារ​ខ្លះ​ញ៉ាំ​ហើយ មិនត្រឹម​តែ​មិន​ជួយ​ឲ្យ​សុខ​ភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​ឈឺ​នេះ​ឈឺ​នោះ មិន​ចេះ​ចប់ ពិសេស​ម៉ាក់​ប៉ា អ៊ំ​យើងៗ ចាស់ៗ​តែ​ម្តង។ "Hello គ្រូពេទ្យ" នឹង​ណែនាំ​អាហារ​ ក៏ដូច​ជា​តិចនិក​ខ្លះៗ សម្រាប់​គ្នាយើង ឬ​ម៉ាក់​ប៉ា អ៊ំៗ​ចាស់ៗ មាន​បញ្ហា​ជំងឺ​សន្លាក់​ គួរដឹង​ និង​គួរ​តម។ ១- អាហារចៀន បំពង និងកែច្នៃ ការ​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​របប​អាហារ និង​បង្ការ​ជំងឺ បាន​បង្ហាញ​ថា បើ​យើង​មាន​បញ្ហា​រលាក​សន្លាក់ ហើយ​ញ៉ាំ​អាហារ​ចៀន​បំពង​ និង​កែ​ច្នៃ​ ដូច​ជា សាច់​ចៀន​ ឬ​សាច់​បង្កក ត្រៀម​ចម្អិន​ជា​ស្រេច កាន់​តែ​តិច ហានិភ័យ​ជួប​បញ្ហា​រលាក​កាន់​តែ​ទាប។ លើស​ពី​នេះ ប្រព័ន្ធ​ការ​ពារ​រាងកាយ​យើង ក៏​អាច​ប្រសើរ​ឡើង​វិញ​ផងដែរ។ ដំណោះ​ស្រាយ៖ កាត់​បន្ថយ​បរិមាណ​ញ៉ាំ​អាហារ​ចៀន បំពង​ និង​កែ​ច្នៃ​ គួរ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​​ឲ្យ​បាន​កាន់​តែ​ច្រើន។ ២- អាហារមានផ្ទុក AGE AGE មកពី​ពាក្យ Advanced Glycation End Product (ផលិត​ផល​មានស្ករ និង​ប្រូតេអ៊ីន​ កម្រិត​ខ្ពស់)។ វា​មាន​សារ​ជាតិ​ពុល ផលិត​ឡើង​ពេល​យើង​កម្តៅ​ អាំង ចៀន […]


អាហារូបត្ថម្ភ

កំពូលបន្លែ ផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត

ធ្លាប់​ពិបាក​ប្រមូល​អារម្មណ៍​ផ្ចង់​ឲ្យ​មូល ពេល​ធ្វើការ ​ឬ​រៀនអត់? ​បើ​ធ្លាប់ ទោះ​ម្ដង​ម្កាល ឬ​ញឹកញាប់ ប្រហែល​អត្ថបទ​នេះ​របស់ “Hello គ្រូពេទ្យ” អាច​ជួយ​បាន​ខ្លះ។ របស់​ញ៉ាំ​រាល់​ថ្ងៃ ​ជះឥទ្ធិពល​ចំពោះ​សុខភាព និង​កម្រិត​​​ចងចាំ​យើង។ បើ​អាហា​មិន​ល្អ ​រាងកាយ និង​ដំណើរការ​ខួរ​ក្បាល ក៏​អត់​ល្អ​ទៅ​តាម​នោះ​ដែរ។ ​ខាង​ក្រោមជាបន្លែ ផ្លែឈើ​ប៉ុន្មាន​មុខ ខ្លះ​ដាំ​នៅ​ខ្មែរ ឯ​ខ្លះ​ទៀត​នាំ​ចូល​ពី​បរទេស​មក​លក់​តាម​ផ្សារ​ទំនើប។ ១- ផ្លែប៊ើរ គ្នា​យើង​ខ្លះ ​អត់​សូវ​ចូលចិត្ត ឬ​អត់​​ចេះ​ញ៉ាំ។ គេអាច​ញ៉ាំ​វាជាផ្លែ​ទុំ​ក៏បាន ឬ​ចិត​ធ្វើ​បង្អែម​ផ្លែឈើ ឬ​ក៏​ទឹកក្រឡុកក៏​បាន។ ប៊ើរ ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ខ្លាញ់​ល្អ ឬ​ហៅ​ថា​ខ្លាញ់​ឆ្អែត ដែល​មាន​សម្ព័ន្ធ​ម៉ូលេគុល​តែ​មួយ។ ផ្លែ​នេះ មាន​គុណ​ប្រយោជន៍​ណាស់​សម្រាប់​រាងកាយ ជា​ពិសេស​ជួយ៖ – ផលិតជាតិខូលេជែន​ល្អ​សម្រាប់​ស្បែក – ជួយឲ្យស្បែកតឹងរលោង​ – ជួយឲ្យសក់ និងក្រចកដុះល្អ – ជួយឲ្យគ្លុយកូស (ស្ករ) ក្នុងឈាមមានលំនឹង។ ផ្លែប៊ើរ មាន​វីតាមីន K ​និង​ហ្វូឡាត (folate) អាច​បង្ការ​កុំ​ឲ្យ​ឈាម​កក​ក្នុង​ខួរក្បាល​ កាត់​បន្ថយ​​បញ្ហាកកស្ទះ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជួយឲ្យ​ការ​ចងចាំ និង​ផ្ចង់​អារម្មណ៍កាន់​តែ​ល្អ។ ២- ផ្លែប្ល៊ូប៊ើរី ក្រៅ​ពី​ឆ្ងាញ់ ផ្លែ​ឈើ​នាំ​ចូល​ពី​ក្រៅ​ប្រទេស មក​ដាក់​លក់​តាម​បណ្ដា​ហាង​ផ្លែឈើ ឬផ្សារ​ទំនើប​មួយ​នេះ ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ពពួក​អង់ទីអុកស៊ីដង់ ​វីតាមីន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស