ជំងឺឈឺចុកចាប់សន្លាក់ ជាបញ្ហាមួយដែលកើតឡើងភាគច្រើនចំពោះមនុស្សវ័យចំណាស់ អ្នកមានមាឌធាត់លើសទម្ងន់ និង អ្នកមានជំងឺទឹកនោមផ្អែមជាដើម។ ការប្រឈមមុខនឹងជំងឺនេះ ភាគច្រើនអ្នកជំងឺគ្មានមធ្យោបាយអ្វីក្រៅពីផ្ញើសេចក្ដីទុកចិត្ដក្រៅពីការប្រើប្រាស់ឱសថសម្រាប់ព្យាបាល ឬបើមានអាការៈធ្ងន់ធ្ងរអាចឈានទៅដល់ការសម្រេចចិត្ដវះកាត់ព្យាបាល។ ការសម្រេចចិត្ដដល់ការវះកាត់គឺជាការព្យាបាលមួយល្អហើយ សម្រាប់មនុស្សធម្មតា ប៉ុន្ដែសម្រាប់អ្នកដែលមានមាឌធាត់ឬទឹកនោមផ្អែម អាចនឹងពិបាក បន្ដិចព្រោះវាអាចប៉ះពាល់ទៅដល់ផ្នែកផ្សេងទៀត។
របកគំហើញថ្មីចេញផ្សាយដោយវិទ្យាស្ថានជាតិថែរទាំសុខភាពនៅអង់គ្លេស បានងបង្ហាញថា លំហាត់ប្រាណមួយចំនួនអាចកាត់បន្ថយ និងព្យាបាលអាការៈឈឺចុករួយសន្លាក់បាន ដោយកាត់បន្ថយទម្លាប់ប្រើប្រាស់ឱសថជាប្រចាំ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
លោកវេជ្ជបណ្ឌិត Dr Wendy Holden អ្នកនាំពាក្យរបស់វិទ្យាស្ថានខាងលើ ប្រាប់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះថា មានមនុស្សភាគច្រើនគិតខុសចំពោះចំណុចនេះ ដោយយល់ថា ការហាត់ប្រាណធ្វើឲ្យរឹតតែមានការឈឺចាប់ដល់សន្លាក់ ប៉ុន្ដែមិនដូច្នោះទេការហាត់ប្រាណគឺជាវិធីសាស្ដ្រសកម្មភាពរាងកាយព្យាបាលជំងឺឈឺចុករួយសន្លក់ មិនត្រឹមតែប៉ុណ្ណោះក៏ជាផ្នែកមួយជួយផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។
ការហាត់ប្រាណ មិនត្រឹមតែជួយបង្កើតសាច់ដុំទេ តែក៏អាចចូលរួមចំណែកក្នុងការសម្រកទម្ងន់ ដែលនេះគឺជាមូលហេតុសំខាន់អាចគ្រប់គ្រងទៅលើជំងឺសន្លាក់គ្រប់ប្រភេទលើរាងកាយ។ ការហាត់ប្រាណប្រសិនមានការឈឺចាប់ យើងអាចប្រើប្រាស់ គ្រីមរឹត ឬលាប ប្រឆាំងការរលាកផ្សេងៗ ជំនួយការព្យាលបាលបាន។ ការព្រួយបារម្ភភាគច្រើនអ្នកដែលមានជំងឺឈឺចុករួយសន្លាក់មិនបានចាប់អារម្មណ៍ប្រើប្រាស់វិធីនេះទេ ដោយផ្ដោតសំខាន់លើការប្រើប្រាស់ថ្នាំព្យាបាលច្រើនជាង។
មានវិធីសាស្ដ្រហាត់ប្រាណមួយចំនួនដែលវេជ្ជបណ្ឌិតបានណែរនាំដូចជា៖
ការហាត់ប្រាណដែលមានអំពើតិចទៅលើសន្លាក់ ដូចជាការដើរ ការជិះកង់ ឬសកម្មភាពហាត់ប្រាណផ្សេងទៀត ជាប្រភេទការហាត់ប្រាណដែលអាចធ្វើបាននៅក្នុងទឹក និងការហែលទឹកជាដើម។
សកម្មភាពហាត់ប្រាណដែលពង្រឹងទៅលើផ្នែករចនាសម្ពន្ធសាច់ដុំកាន់តែសំខាន់ ដូចជាការហាត់ប្រាណ ដោយលើកជើងឡើងលើ ដែលការហាត់ប្រាណបែបនេះអាចមានផលល្អសម្រាប់អ្នកដែលមានបញ្ហាជង្គង់ ព្រោះការហាត់ប្រាណបែបនេះអាចជួយពង្រឹងសាច់ដុំ និង ជួយការពារពីផលប៉ះពាល់សន្លាក់។
ការហាត់ប្រាណបែបពត់ពេនដងខ្លួន ការហាត់ប្រាណបែបយូហ្គានិង ការហាត់ប្រាណបែប Aerobic ទាំងនេះអាចជួយមិនត្រឹមតែរាងកាយនោះទេ ថែមទាំងជួយដល់ដំណើការបេះដូងទៀតផង។
វេជ្ជបណ្ឌិត Dr Paul Chrisp មកពីវិទ្យាស្ថានជាតិថែរទាំសុខភាពនៅអង់គ្លេសដូចគ្នា មានប្រសាសន៍ថា ការចាប់ផ្ដើមហាត់ប្រាណដំបូងអាចមានការលំបាកបន្ដិច ដូច្នេះសម្រាប់អ្នកចាប់ផ្ដើម លុះត្រាតែមានការណែរនាំ ផ្ដល់ព័ត៌មានឲ្យគ្រប់គ្រាន់ទើបអាចរៀបចំគ្រប់គ្រងពេលវេលា និងបង្ហាញពីលក្ខខណ្ឌជំងឺ សុខភាពពួកគេក្នុងការធ្វើវា ឲ្យបានយូរអង្វែង។ អ្វីដែលជាការបង្ហាញទាំងអស់ គឺមិនលើកចិត្ដឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំនោះទេ ដូចជាប្រភេទថ្នាំបារ៉ាសេតាម៉ុល(Paracetamol) និងពពួកថ្នាំបំបាត់ការឈឺចុកចាប់សន្លាក់ផ្សេងទៀត។ មានករណីខ្លះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ វាមិនបានជួយយើងក្នុងរយៈពេលវែងនោះទេ តែវាក៏អាចបង្កបញ្ហាផ្សេងទៀតបានក្នុងពេលជាមួយគ្នា ដោយករណីខ្លះអាចកើតមានជាទម្លាប់ញៀនប្រើប្រាស់ថ្នាំប្រភេទនោះដោយមិនអាចខ្វះបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចំណុចសំខាន់
[embed-health-tool-bmi]