ការឈឺសាច់ដុំគឺជារឿងធម្មតាដែលកើតមានឡើងបន្ទាប់ពីយើងបានធ្វើការហាត់ប្រាណរួច។ ទោះបីជាហាត់តែបន្តិចបន្តួចក៏យើងអាចមានអារម្មណ៍ថាឈឺចាប់ដែរនៅពេលយើងផ្លាស់ប្តូរទៅហាត់ប្រាណមួយប្រភេទផ្សេងទៀត។ ដូចគ្នាដែរ ក្រោយពីធ្វើយូហ្កាយើងអាចនឹងមិនមានអារម្មណ៍ថាឈឺសាច់ដុំទេនៅថ្ងៃទីមួយ ប៉ុន្តែយើងអាចនឹងឈឺនៅថ្ងៃបន្ទាប់។ ការព្យាបាលនៅផ្ទះជាធម្មតាអាចជួយបន្ធូរភាពឈឺចាប់របស់យើងបានដែរ។ ប៉ុន្តែប្រសិនបើការឈឺចាប់កាន់តែធ្ងន់ធ្ងរ ឬមិនបាត់ឈឺ យើងត្រូវទៅរកពេទ្យដើម្បីរកមើលពីកន្លែងរបួស ឬបញ្ហាធ្ងន់ធ្ងរណាមួយ។
១- ការឈឺចាប់ក្រោយពេលធ្វើយូហ្កា
ការឈឺសាច់ដុំក្រោយការហាត់ប្រាណគឺបណ្តាលមកពីការធ្វើចលនាខ្លាំងហួសនៃសាច់ដុំដែលអាចបណ្តាលឲ្យមានការដាច់រហែកតិចតួចដែលយើងមិនអាចមើលនឹងផ្នែកទទេបាន។ ឯដំណើរការនៃការជាឡើងវិញនៃសាច់ដុំអាចធ្វើឲ្យសាច់ដុំមានការលូតលាស់ និងកាន់តែរឹងមាំបាន ម្យ៉ាងវិញទៀតសាច់ដុំយើងក៏អាចព្យាបាលបានដោយខ្លួនឯងនៅចន្លោះពេលដែលយើងធ្វើការហាត់ប្រាណបានផងដែរ។ ប្រសិនបើយើងជាអ្នកថ្មីក្នុងការហាត់យូហ្កានោះបន្ទាប់ពីយើងបានហាត់រួចយើងត្រូវសំរាកឲ្យបានមួយថ្ងៃដើម្បីទុកពេលឲ្យសាច់ដុំជាសះស្បើយឡើងវិញដោយខ្លួនឯង។ ការហាត់ទាញក៏អាចបណ្តាលឲ្យយើងឈឺចាប់ដូចគ្នា ហើយទម្រង់យូហ្កាមួយចំនួនអាចធ្វើឲ្យរាងកាយយើងទាញក្នុងរបៀបដែលមិនត្រឹមត្រូវ។ ការប្រើប្រាស់សាច់ដុំដែលមិនត្រឹមត្រូវ និងការបង្កើនចលនារបស់យើងអាចធ្វើឲ្យប៉ះពាល់ដល់សរសៃចំណង និងសន្លាក់ដែលអាចបណ្តាលឲ្យយើងមានការឈឺសាច់ដុំ។
២- ភាពល្អនៃការឈឺចាប់
ការឈឺសាច់ដុំនៅពេលដែលហាត់យូហ្កាជាទូទៅគឺបណ្តោះអាសន្ន និងគ្មានគ្រោះថ្នាក់ឡើយ ប្រសិនបើយើងមិនបង្ខំខ្លួនឯងខ្លាំងពេក ឬទាញសាច់ដុំខ្លាំងពេក ហើយយើងនៅតែអាចបន្តហាត់បានទៀត។ ការឈឺចាប់គឺជាសញ្ញាដែលបង្ហាញថាយើងកាន់តែមានភាពរឹងមាំ និងអាចបត់បែនបាន។ យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយក្នុងឆ្នាំ ២០០៣ ក្នុងទស្សនាវដ្តីសរីរវិទ្យា និងឱសថវិទ្យារបស់ឥណ្ឌាបានលើកឡើងថាអ្នកដែលមានអាយុលើសពី ៤០ឆ្នាំហើយហាត់យូហ្កាលើស៥ឆ្នាំអ្នកទាំងនោះនឹងមានសម្ពាធឈាមទាប និងមានចង្វាក់បេះដូងទាបផងដែរបើប្រៀបធៀបទៅនឹងក្រុមដែលមិនបានហាត់។ ដូច្នេះការឈឺជើងនៅពេលដែលយើងចាប់ផ្តើមហាត់យូហ្កានោះគឺជាតម្លៃក៏តូចមួយដើម្បីអត្ថប្រយោជន៍ដល់សុខភាពអ្នកក្នុងរយៈពេលយូរ។
អត្ថបទពាក់ព័ន្ធ៖
- រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
- កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ
- មិនចង់ទៅក្លឹបហាត់ប្រាណ សកម្មភាពទាំងនេះជួយទាំងសុខភាព និងបង្កើតមិត្តភាព
- ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា
- វិធីហាត់ប្រាណនៅផ្ទះប្រាំយ៉ាងជួយដល់ចង្វាក់បេះដូង បើគ្មានពេលទៅរត់ខាងក្រៅ
ឱសថតាមផ្ទះ
ការឈឺសាច់ដុំបន្ទាប់ពីហាត់យូហ្កាភាគច្រើនអាចជាវិញជាមួយនឹងការព្យាបាលតាមផ្ទះដោយមិនចាំបាច់ត្រូវការឧបករណ៍ខាងផ្នែកវេជ្ជសាស្ត្រឡើយ។ ខាងក្រោមនេះគឺជាគន្លឹះងាយៗមួយចំនួនអាចជួយយើងក្នុងការឈឺសាច់ដុំបាន៖
ម៉ាស្សាសាច់ដុំថ្នមៗដោយប្រើប្រេង
ការម៉ាស្សាគឺជាបច្ចេកទេសបុរាណដ៏អស្ចារ្យមួយដែលប្រើដើម្បីបន្ធូរសាច់ដុំ និងបន្ធូរការឈឺចាប់។ ការម៉ាស្សាជួយបន្ធូរភាពតានតឹងរបស់សាច់ដុំ ជួយបន្ថយការឈឺចាប់ និងធ្វើឲ្យការឈឺចាប់ឆាប់បាត់ជាងមុន។
ការប្រើកម្តៅ
ការងូតទឹកក្តៅ ឬការស្ទីមអាចជួយបំបាត់ការឈឺចាប់ចេញពីរាងកាយរបស់យើងបាន។ កម្តៅអាចជួយកាត់បន្ថយភាពរឹងរបស់សាច់ដុំ ដោយជួយបន្ធូរសាច់ដុំ និងបន្ថយការឈឺចាប់។ កំដៅអាចបង្កើនលំហូរឈាមទៅកាន់តំបន់ដែលមានផលប៉ះពាល់ និងយកចេញនូវជាតិពុលដែលមានក្នុងខ្លួនដើម្បីជួយដល់ដំណើរការនៃការជាសះស្បើយបានលឿន។
ការបន្ថែមអំបិល Epsom មួយចំនួនទៅក្នុងអាងងូតទឹកក្តៅ អាចមានប្រយោជន៍ដល់សុខភាពយើង។ អំបិល Epsom អាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ បន្ថយភាពតានតឹងរបស់សាច់ដុំ និងទាញយកជាតិពុលចេញពីរាងកាយ។
ថ្នាំបំបាត់ការឈឺចាប់
ថ្នាំបំបាត់ការឈឺចាប់អាចជួយបំបាត់ការឈឺចាប់ និងជួយបំបាត់ដល់ការរលាកបាន ដូច្នេះយើងអាចប្រើថ្នាំបំបាត់ការឈឺចាប់ប្រសិនបើយើងមិនមានអារម្មណ៍ធូរស្បើយជាមួយនឹងការព្យាបាលតាមបែបធម្មជាតិដូចជាការម៉ាស្សា ឬងូតទឹកក្តៅជាដើម។
ប្រសិនបើយើងបានប្រើប្រាស់របៀបព្យាបាលខាងលើនេះអស់ហើយនៅដែលមានការឈឺចាប់ទៀតនោះយើងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីជម្រៅនៃរបួសសាច់ដុំរបស់យើង។
ប្រើទឹកកក
ការស្អំទឹកកកនៅតំបន់ដែលឈឺក្នុងរយៈពេល ២ថ្ងៃដំបូងអាចជួយបំបាត់ការឈឺសាច់ដុំបាន។ នៅ ៤៨ម៉ោងដំបូង ការត្រាំក្នុងអាងទឹកក្តៅជាមួយនឹងអំបិល Epsomអាចជួយបន្ធូរភាពឈឺចាប់ដែលនៅសល់បាន។ ការប្រើថ្នាំ arnica ដែលជារុក្ខជាតិម្យ៉ាងអាចជួយបំបាត់ការឈឺចាប់របស់សាច់ដុំបាន ហើយបើយោងតាមទស្សនាវដ្តីយូហ្កា ក៏បានណែនាំផងដែរថាប្រទាលខ្លា (Tiger Balm) គឺជាឱសថបុរាណចិនមួយប្រភេទមាននាទីជួយបង្កើតនូវអារម្មណ៍ក្តៅ និងជួយបំបាត់ការឈឺសាច់ដុំបាន។ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើយើងមានការឈឺចាប់ខ្លាំង ឬឈឺជាប់ និងត្រូវមានការអនុញ្ញាត្តពីគ្រួពេទ្យជាមុនសិនមុនពេលអ្នកប្រើឱសថបុរាណណាមួយដោយខ្លួនឯង។
អត្ថបទពាក់ព័ន្ធ៖
- ការរត់ហាត់ប្រាណផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
- ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ
- រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
- នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]