ក្មេងតូចៗឧស្សាហ៍កើតជំងឺផ្តាសាយខ្លាំងណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដងឯណោះ ដែលនេះកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប។ ហេតុអ្វីកូនក្មេងងាយកើតផ្តាសាយ ហៀរសំបោរ? មានវិធីអ្វីខ្លះដើម្បីបង្ការពួកគេពីជំងឺនេះ?លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា កូនក្មេងកើតមកមានប្រព័ន្ធភាពស៊ាំខ្សោយ ប្រព័ន្ធការពារមិនទាន់បង្កើតអង់ទីករប្រឆាំងវីរុសបានច្រើននៅឡើយ ងាយនឹងឆ្លងជំងឺផ្សេងៗ ពិសេសជំងឺដែលឆ្លងតាមរយៈផ្លូវដង្ហើម មានជំងឺផ្តាសាយ រលាកបំពង់ក រលាកទងសួត និងសួតជាដើម។