backup og meta

៥ សំណួរ មាន​អ្នក​សួរញឹកញាប់ទាក់ទងនឹងការចាក់វ៉ាក់សំាង

៥ សំណួរ មាន​អ្នក​សួរញឹកញាប់ទាក់ទងនឹងការចាក់វ៉ាក់សំាង

ដោយសារវ៉ាក់សាំងមានច្រើនប្រភេទ និងវ៉ាក់សាំងមួយចំនួនត្រូវការចាក់​ច្រើនដូស ហើយអាចមានផលរំខានទៀត​ ឧទាហរណ៍ វ៉ាក់សំាងកូវីដ-១៩ ក្រោយពេលចាក់ទៅអាចបណ្តាលឱ្យយើងក្តៅខ្លួន ឈឺ​ខ្លួន ឈឺសាច់ដុំជាដើម ដូច្នេះទើបមានចង្ងល់ទាក់ទងនឹងការចាក់វ៉ាក់សាំងជាច្រើន។ តើចង្ងល់​ដែល​សួរញឹកញាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមានអ្វីខ្លះ?

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់​ពិគ្រោះ និងព្យាបាលជំងឺ​មេត្តា​សំណង់ ១២ បានបកស្រាយពី​ចម្ងល់ទាំង​ ៥ ដែលត្រូវបាន​សួរញឹកញាប់​ទាក់ទង​នឹងការ​ចាក់​វ៉ាក់សាំងដូចខាងក្រោម​៖

១. ដើម្បីការពារផលរំខាន យើងអាចញុំាថ្នាំបំបាត់ការឈឺចាប់មុនពេល ឬបន្ទាប់ពីចាក់វ៉ាក់សាំង​ភ្លាម​បានអត់?

យើងមិនចាំបាច់ញុំាថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំងទេ ហើយក្រោយពេលចាក់ហើយ បើអត់មានក្តៅខ្លួន ឈឺខ្លួន ឬឈឺកន្លែងចាក់វ៉ាក់សាំងទេ យើងក៏មិនចាំបាច់​ញុំាថ្នាំ​បំបាត់ការឈឺ​ចាប់​ដែរ ចាំមានក្តៅខ្លួន ឬធ្វើទុក្ខអី ចាំញុំា។

២. មុន និងក្រោយចាក់វ៉ាក់សាំង យើងគួរធ្វើអ្វីខ្លះ?

មុន និងក្រោយពេលចាក់វ៉ាក់សាំងមួយសប្តាហ៍ យើងគួរថែសុខភាពយើងឱ្យបានល្អដូចជា សម្រាក​ឱ្យបានគ្រប់គ្រាន់ ញុំាឱ្យបានគ្រប់គ្រាន់ តមអាហារជូរ ហឹរ ​ផ្អាប់ និង​គ្រឿង​ស្រវឹងជាដើម​ដើម្បីឱ្យ​សុខភាព​យើងល្អ ហើយប្រព័ន្ធភាពសុំារឹងមុំា។ នៅពេលចាក់វ៉ាក់សាំងប្រព័ន្ធ​ភាព​សុំា​យើងអាចឆ្លើយតបនឹងវ៉ាក់សាំងបានល្អ ឆាប់បង្កើតអង់ទីករ និងបណ្តុះអង់ទីករបានខ្លាំង និង​ច្រើន។

៣. ចុះបើឈឺអត់ស្រួលខ្លួន ឬមករដូវអាចចាក់វ៉ាក់សាំងបានអត់?

ជាទូទៅ យើងត្រូវគិតតាមភាពចាំបាច់ ឬមិនចាំបាច់ ហើយត្រូវការចាក់​បន្ទាន់អត់? បើថាវ៉ាក់សាំង​ហ្នឹង​ចាំបាច់ត្រូវចាក់ ទោះយើងមករដូវ អត់ស្រួលខ្លួន ឬក្តៅខ្លួនតិចតួចក៏យើងអាចចាក់បានដែរ ឱ្យ​តែ​នៅមាន​កម្លាំង។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ​មេត្តា​សំណង់ ១២

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤. យើងអាចចាក់វ៉ាក់សាំងពីរ ឬច្រើនប្រភេទក្នុងថ្ងៃតែមួយ ឬមុនក្រោយ​គ្នាមួយថ្ងៃពីរថ្ងៃបានអត់?

យើងអាចចាក់បាន ព្រោះសូម្បីតែទារក នៅពេលកើតមកភ្លាមគឺអាចចាក់វ៉ាក់សាំងរលាកថ្លើម B និង​របេងពីរមុខក្នុងថ្ងៃតែមួយទៅហើយ។ ម្យ៉ាងទៀត នៅពេលទារកអាយុបានមួយខែកន្លះ អាច​ចាក់​វ៉ាក់សាំងបានដល់ទៅ ៨ ឬ ៩ មុខក្នុងមួយថ្ងៃឯណោះដូចជា បន្តក់វ៉ាក់សាំងរាក បន្តក់វ៉ាក់សាំង​គ្រុន​ស្វិតដៃជើង ចាក់វ៉ាក់សាំងក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើម B រលាកសួត និង​រលាក​ស្រោម​ខួរបង្កដោយបាក់​តេរី​ភ្នើម៉ូកូក និងហ៊ីប។

[embed-health-tool-vaccination-tool]

៥. មនុស្សពេញវ័យ និងមនុស្សចាស់ដែលស្ថិតក្នុងលក្ខខណ្ឌណាខ្លះ ឬជំងឺ​ណាខ្លះមិនគួរ ឬមិន​អាច​ចាក់​វ៉ាក់សាំងបាន?

នេះគឺអាស្រ័យទៅតាមប្រភេទវ៉ាក់សាំង ឧទាហរណ៍ បើយើងមានផ្ទុកមេរោគរលាកថ្លើម B យើង​មិន​គួរចាក់វ៉ាក់សាំងរលាកថ្លើម B ទៀតទេ ព្រោះក្រោយពីជាសះស្បើយ​ក្នុងខ្លួនយើងនឹងដុះអង់ទីករ​រលាក​ថ្លើម B ដោយខ្លួនឯង។

មួយទៀតអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ​ដែលមាន​ប្រព័ន្ធ​​ភាព​សុំាខ្សោយ ហើយមិនអាចបណ្តុះអង់ទីករបាន មិនអាចចាក់វ៉ាក់សាំងបាន​ទេ ព្រោះការចាក់វ៉ាក់សាំង​គឺជា​ការចាក់មេរោគបញ្ចូលខ្លួន។ ក្រោយពេលចាក់ហើយមិនត្រឹមតែមិនអាចការពារជំងឺបានទេ តែ​បែរជាបញ្ចូលមេរោគ (ជំងឺ) បន្ថែមទៅក្នុងខ្លួនអ្នកជំងឺទៅវិញ។ លើសពីនេះទៅទៀត យើងមិនអាចចាក់វ៉ាក់សាំងដែល​មានសារធាតុផ្សំ​ដែល​ធ្វើ​ឱ្យ​យើង​ប្រតិកម្ម​ទេ។

វ៉ាក់សាំងអាចការពារពិការភាព ការចម្លងជំងឺ​ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងកាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃជំងឺជាដើម។ ដូច្នេះយើងគួរចាក់វ៉ាក់សំាង​​ឱ្យបានគ្រប់ដូស និងគ្រប់គ្រាន់ទៅតាមលទ្ធភាព។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

CDC Says ONLY These People Should Not Get Vaccine
https://www.yahoo.com/lifestyle/cdc-says-only-people-not-173951622.html

Addressing Common Questions about Hepatitis A Vaccination for Adults
https://www.cdc.gov/vaccines/hcp/patient-ed/adults/downloads/fs-hepa-hcp.pdf

Questions about vaccination
https://www.health.gov.au/sites/default/files/questions-about-vaccination.pdf

Questions and answers about HPV vaccination
https://www.euro.who.int/__data/assets/pdf_file/0009/356841/Q-and-A_HPV_Parents_EN.pdf

កំណែ​ប្រែបច្ចុប្បន្ន

25/05/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ

វ៉ាក់សាំងសំខាន់ៗគ្រប់គ្នា​គួរដឹង បើអាចគួរចាក់ឲ្យគ្រប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 25, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម