គ្នាយើងដឹងអត់ថា ការញ៉ាំអាហារកែច្នៃច្រើនជាង២០%នៃបរិមាណកាល់ឡូរីប្រចាំថ្ងៃ អាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះ? ពិតណាស់ អាហារកែច្នៃដូចជាស៊ុបបង្កក សាច់ក្រក បឺហ្គឺ ដំឡូងបំពង នំឃេក និងស្ករគ្រាប់ជាដើម។ ថ្វីត្បិតតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការសិក្សាបានបង្ហាញថា អាហារកែច្នៃអាចបង្កើនហានិភ័យនៃការធាត់ជ្រុល បញ្ហាបេះដូង ទឹកនោមផ្អែម និងមហារីក។ បន្ថែមពីនេះ ការញ៉ាំអាហារកែច្នៃច្រើនជ្រុល ក៏រួមចំណែកធ្វើឲ្យធ្លាក់ចុះសមត្ថភាពខួរក្បាល រួមទាំងផ្នែកពាក់ព័ន្ធនឹងមុខងារប្រតិបត្តិការ សមត្ថភាពក្នុងការដំណើរការព័ត៌មាន និងការសម្រេចចិត្តផងដែរ។ ជាក់ស្ដែង អ្នកចូលចិត្តញ៉ាំអាហារកែច្នៃច្រើន មានការថយចុះការសមត្ថភាពខួរក្បាលផ្នែកយល់ដឹងចំនួន២៨% និងមុខងារប្រតិបត្តិចំនួន២៥% លឿនជាងអ្នកដែលមិនសូវញ៉ាំពពួកអាហារទាំងនេះ។
លោកRudy Tanzi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវេជ្ជសាស្ត្រ Harvard និងជានាយកផ្នែកស្រាវជ្រាវហ្សែន និងវ័យចំណាស់នៅមន្ទីរពេទ្យMassachusetts ក្នុងទីក្រុងBostonមានប្រសាសន៍ថា “បញ្ហាចម្បងនៅក្នុងអាហារកែច្នៃ គឺដោយសារតែអាហារទាំងនោះ មានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ ដែលជាកត្តាជំរុញឲ្យមានការរលាកជាប្រព័ន្ធ និងប្រហែលជាការគំរាមកំហែងដ៏ធំបំផុតដល់ដំណើរការវិវត្តន៍នៃអាយុខួរក្បាល និងរាងកាយថែមទៀតផង”។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ
ហេតុនេះហើយ ដើម្បីពង្រឹងការចងចាំ និងសុខភាពខួរក្បាល ក៏ដូចជាកាត់បន្ថយហានិភ័យសុខភាពផ្សេងៗ គ្នាយើងគួរកាត់បន្ថយការញ៉ាំអាហារប្រភេទនេះ ឲ្យស្ថិតក្នុងកម្រិតទាប ទើបជាការប្រសើរ។
[embed-health-tool-bmi]