គ្នាយើងដឹងអត់ថា ការញ៉ាំទឹកតែជារៀងរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរាងកាយទាំងមូល ហើយប្រភេទតែជាក់លាក់មួយចំនួន ដែលផ្ទុកទៅដោយជាតិកាហ្វេអ៊ីនខ្ពស់ គឺជាជម្រើសដ៏ល្អឯកសម្រាប់ដំណើរការមុខងាររាងកាយប្រកបដោយប្រសិទ្ធភាព។
អត្ថប្រយោជន៍នៃការញ៉ាំតែ
១. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
មនុស្សពេញវ័យម្នាក់ ក្នុងចំណោម១០នាក់នៅក្នុងសហរដ្ឋអាមេរិកកើតជំងឺទឹកនោមផ្អែម ហើយក្មេងៗ ក៏ដូចជាក្មេងជំទង់ក៏កំពុងតែវិវត្តទៅរកការកើតជំងឺទឹកនោមផ្អែមដូចគ្នា។ ពិតណាស់ ជំងឺទឹកនោមផ្អែមពិបាកក្នុងការព្យាបាល ប៉ុន្តែយើងអាចការពារខ្លួនបាន។ អ្នកស្រាវជ្រាវបានបង្ហាញថា ការញ៉ាំតែ៤ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. ល្អចំពោះស្បែក
ដោយសារតែការញ៉ាំតែអាចជួយបញ្ចៀសការកើតជំងឺទឹកនោមផ្អែម ដូច្នេះហើយ យើងអាចជៀសឆ្ងាយពីបញ្ហាស្បែកផ្សេងៗ។ ថ្វីត្បិតតែការញ៉ាំតែប្រភេទណាមួយក៏ដោយ គឺសុទ្ធតែល្អចំពោះរាងកាយក៏ពិតមែន ប៉ុន្តែតែបៃតង មានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះស្បែក ដោយសារតែតែមួយប្រភេទនេះ ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ក៏ដូចជាសារធាតុប្រឆាំងនឹងការរលាក ដែលជួយព្យាបាលបញ្ហាមុន និងស្បែកខ្លាញ់។
[embed-health-tool-bmr]
៣. ជួយឲ្យសក់ដុះលូតលាស់ឆាប់រហ័ស
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកតែជាទៀងទាត់ អាចជួយឲ្យសក់មានសុខភាពល្អ និងភ្លឺរលោង ពីព្រោះតែអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ព្រោះថាជំងឺទឹកនោមផ្អែមបំផ្លាញសរសៃឈាម ហើយរាងកាយយើងមិនអាចបញ្ជូនសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅឫសសក់បានឡើយ។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ