អាការៈឈឺក្បាល អាចបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាការប្រែប្រួលអាកាសធាតុ ក្លិនទឹកអប់ និងពន្លឺខ្លាំង ប៉ុន្តែគ្នាយើងដឹងអត់ថា អាហារ និងភេសជ្ជៈមួយចំនួន ក៏អាចបង្កឲ្យកើតមានអាការៈឈឺក្បាល?
អាហារ និងភេសជ្ជៈដែលបង្កឲ្យមានអាការៈឈឺក្បាល
១. ស្រាក្រហម
យោងតាមគេហទំព័រHarvard Health Publishingបានឲ្យដឹងថា អាការៈឈឺក្បាលក្រោយញ៉ាំស្រាក្រហមក៏មានការជួបប្រទះច្រើនដែរ ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់លាស់ណាមួយពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងស្រាក្រហម និងការឈឺក្បាលឡើយ។
២. ឈីស
ទន្ទឹមនឹងនេះដែរ ឈីសផ្ទុកសារធាតុTyramine ដែលធ្វើសរសៃឈាមរួមតូច ជាហេតុនាំឲ្យកើតមានអាការៈឈឺក្បាល។
៣. សូកូឡា
ចំណែកសូកូឡា ក៏ជាប្រភេទអាហារដែលអាចបង្កជាអាការៈឈឺក្បាល នៅពេលដែលយើងញ៉ាំច្រើន ពីព្រោះតែសូកូឡាក៏ផ្ទុកទៅដោយសារធាតុTyramine។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. ទឹកដោះគោ
យោងតាមការសិក្សាមួយរបស់National Library of Medicine បានបង្ហាញថា ការញ៉ាំអាហារផលិតពីទឹកដោះគោ មានពាក់ព័ន្ធទៅនឹងអាការៈឈឺក្បាលភ្លាមៗ ។
[embed-health-tool-bmi]
៥. ពពួកផ្លែក្រូច
ជាក់ស្ដែង ផ្លែក្រូចផ្ទុកទៅដោយសារធាតុ Octopamine ដែលអាចបង្កឲ្យកើតមានអាការៈឈឺក្បាល ហើយអ្នកដែលមិនទម្លាប់ញ៉ាំផ្លែឈើដែលមានជាតិអាស៊ីដ អាចនឹងកើតមានអាការៈឈឺក្បាលនេះ។
៦. ភេសជ្ជៈបន្ថែមជាតិស្ករ
ដូចគ្នានេះដែរ ពពួកភេសជ្ជៈបន្ថែមជាតិស្ករ ប្រមូលផ្ដុំទៅដោយសារធាតុAspartame ដែលកាត់បន្ថយកម្រិតDopamine ជាហេតុនាំឲ្យយើងកើតមានអាការៈឈឺក្បាលបានដែរ។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ