ប្រសិនបើយើងស្ថិតនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងរយៈពេលយូរ នោះអាចប្រឈមនឹងវិបត្តិសីតុណ្ហភាពរាងកាយចុះទាបក្រោម៣៥អង្សាសេ ស្របពេលដែលសីតុណ្ហភាពធម្មតាគឺនៅចន្លោះ៣៧អង្សាសេ។ ពិតណាស់ ករណីនេះក៏អាចកើតឡើងនៅពេលដែលយើងត្រាំទឹកត្រជាក់ ឬទទឹកទឹកភ្លៀងដូចគ្នា។ វិបត្តិសីតុណ្ហភាពរាងកាយចុះទាបនេះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដែលទាមទារឲ្យយើងត្រូវទទួលការព្យាបាលភ្លាមៗ។
រោគសញ្ញានៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង CDC របស់អាមេរិកបានឲ្យដឹងថា រោគសញ្ញានៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប រួមមានស្រៀវស្រាញ អស់កម្លាំង វង្វេងវង្វាន់ ស្ពឹកដៃ បាត់បង់ការចងចាំ និយាយមិនច្បាស់ និងងងុយគេង។ ចំពោះទារកដែលគេងនៅបន្ទប់ត្រជាក់ ក៏មានហានិភ័យខ្ពស់ប្រឈមនឹងវិបត្តិសីតុណ្ហភាពរាងកាយចុះទាបដូចគ្នា ហើយទារកច្រើនមានរោគសញ្ញាដូចជាស្បែកក្រហម និងត្រជាក់ ព្រមទាំងគ្មានថាមពលក្នុងខ្លួន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
យើងគួរធ្វើបែបណាបើអ្នកណាម្នាក់មានរោគសញ្ញានៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប?
ប្រសិនបើសង្កេតឃើញរោគសញ្ញាដែលបានរៀបរាប់ខាងលើ យើងគួរពិនិត្យសីតុណ្ហភាពរាងកាយរបស់អ្នកជំងឺភ្លាមៗ ហើយក្នុងករណីដែលសីតុណ្ហភាពទាបជាង៣៥អង្សាសេ គឺចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ស្របពេលជាមួយគ្នានេះដែរ យើងអាចអនុវត្តន៍វិធីសាស្ត្រជួយសង្គ្រោះដូចខាងក្រោម៖
- នាំអ្នកជំងឺទៅបន្ទប់ដែលកក់ក្តៅភ្លាមៗ
- ដោះសំលៀកបំពាក់ដែលសើមចេញ
- ឲ្យអ្នកជំងឺញ៉ាំទឹកក្តៅឧណ្ហៗ ដើម្បីបង្កើនសីតុណ្ហភាពរាងកាយ ប៉ុន្តែមិនត្រូវផ្ដល់អ្វីឲ្យអ្នកអ្នកជំងឺផឹកពេលសន្លប់មិនដឹងខ្លួនទេ
- ដណ្តប់រាងកាយឲ្យជិតល្អ។
[embed-health-tool-heart-rate]
អ្នកណាខ្លះមានហានិភ័យខ្ពស់នៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប?
អ្នកដែលមានហានិភ័យខ្ពស់នៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាបច្រើនតែជាមនុស្សវ័យចំណាស់ កុមារតូចៗ អ្នកដែលមានជំងឺផ្លូវចិត្តដូចជាជំងឺវង្វេងវង្វាន់ អ្នកញៀនគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងអ្នកមានបញ្ហាសុខភាពមួយចំនួនដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងសីតុណ្ហភាពរាងកាយ ដូចជាជំងឺអរម៉ូនក្រពេញទីរ៉ូអុីតធ្លាក់ចុះ ជំងឺទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ និងរបួសឆ្អឹងខ្នង។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ