backup og meta

ទម្លាប់ពេលព្រឹកទាំង៤នេះ ជួយប្រឆាំងនឹងភាពធាត់ គ្នាយើងគួរសាកល្បង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 25, 2023

    ទម្លាប់ពេលព្រឹកទាំង៤នេះ ជួយប្រឆាំងនឹងភាពធាត់ គ្នាយើងគួរសាកល្បង

    បញ្ហា​ធាត់​ជ្រុល​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​ ជា​ពិសេស​សម្រាប់​ស្រីៗ​យើង​តែ​ម្តង ពីព្រោះ​ភាព​ធាត់​មិន​ត្រឹម​តែ​​បង្អាក់​សម្រស់​របស់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​ផង។ ដូច្នេះ​ហើយ​ ដើម្បី​ប្រឆាំង​ភាព​ធាត់​ គ្នា​យើង​អាច​សាកល្បង​អនុវត្ត​ទម្លាប់​ពេល​ព្រឹក​​ទាំង​៥​នេះ។

    ១. ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ

    មូលហេតុ​ចម្បង​នៃ​ភាព​ធាត់​ គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​មេតាប៉ូលីស​យឺត។ ដូច្នេះ​ហើយ ដើម្បី​ពន្លឿន​ការ​ធ្វើ​មេតាប៉ូលីស យើង​គួរ​តែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១​​កែវ ទៅ​២​កែវ នៅ​រាល់​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ញ៉ាំ​ទឹក​​ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ​ ដែល​មាន​គុណ​ប្រយោជន៍​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់

    ចង់គណនា BMI ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់

    ទន្ទឹម​នឹង​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពី​២៥ ទៅ​៣០​នាទី​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ ក៏​ដូចជា​​ពោរពេញ​ទៅ​ដោយ​ថាមពល​ពេញ​មួយ​ថ្ងៃ។

    ធាត់២

    ៣. ស្រូប​យក​ពន្លឺ​​ព្រះ​អាទិត្យ​

    ពិត​ណាស់​ វីតាមីន​D មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​រាងកាយ​យើង ហើយ​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​ព្រលឹម​ គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន​D ដែល​ជួយ​ផ្តល់​ថាមពល​ដល់​រាងកាយ​ ក៏​ដូចជា​ការគិត។ ដូច​នេះ យើង​អាច​ដើរ​ហាត់ប្រាណ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ពេលព្រឹក​ ដើម្បី​ជួយ​កាត់បន្ថយ​ទម្ងន់​បាន​យ៉ាង​អស្ចារ្យ។

    ៤. ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀងទាត់

    គ្នា​យើង​​មួយ​ចំនួន​ ជ្រើសរើស​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ដោយ​គិត​ថា​ការ​ធ្វើ​បែប​នេះ អាច​សម្រក​ទម្ងន់​បាន។ ប៉ុន្តែ​ ទម្លាប់​បែប​នេះ បែរ​ជា​បំផ្លាញ​រាងកាយ​យើង​ទៅ​វិញ ពីព្រោះ​ថា ការ​ឃ្លាន​រយៈពេល​យូរ​ម៉ោង​ពេក អាច​នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​ជាជាង​ស្រក​ទម្ងន់។ លើស​ពី​នេះ ការ​បង្អត់​អាហារ​ខ្លួន​ឯង ក៏​អាច​បង្ក​ជា​កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​នៅ​ក្នុង​រាងកាយ​ផង​ដែរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម