ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញថា ការនិយាយទូរស័ព្ទរយៈពេល៣០នាទី ឬលើសពីនេះក្នុងមួយសប្តាហ៍ អាចបណ្តាលឲ្យយើងមានហានិភ័យនៃបញ្ហាសម្ពាធឈាមខ្ពស់។ ការសិក្សានេះដែរ បានធ្វើឡើងលើមនុស្សចំនួន១២១ ០៤៦នាក់ និងមានអាយុចាប់ពី៣៧ឆ្នាំ ដល់៧៣ឆ្នាំ ហើយអ្នកចូលរួមទាំងនោះ មិនធ្លាប់មានជំងឺលើសឈាមពីមុនមកឡើយ។ ជាលទ្ធផល រកឃើញថា អ្នកដែលនិយាយទូរស័ព្ទច្រើនមានហានិភ័យខ្ពស់នៃការកើតជំងឺលើសសម្ពាធឈាមដល់ទៅ១២% នេះបើប្រៀបធៀបទៅនឹងអ្នកដែលនិយាយទូរស័ព្ទតិចជាង៣០នាទីក្នុងមួយសប្តាហ៍។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ពិតណាស់ កម្រិតទាបនៃថាមពលហ្វ្រេកង់ស៍វិទ្យុដែលភាយចេញពីទូរស័ព្ទដៃ បានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃសម្ពាធឈាម។ យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សពេញវ័យជិត១,៣ពាន់លាននាក់ ដែលមានអាយុពី៣០ឆ្នាំ ទៅ៧៩ឆ្នាំមានសម្ពាធឈាមខ្ពស់ ដែលនេះជាកត្តាហានិភ័យចម្បងនៃការកើតបញ្ហាគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះហើយ ការយល់ដឹងពីមូលហេតុបង្កនៃជំងឺលើសឈាម និងបញ្ហាលើសសម្ពាធឈាមមានសារៈសំខាន់ណាស់។
[embed-health-tool-heart-rate]
ផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទដៃផ្សេងទៀត
១. តឹងសាច់ដុំ
ផលប៉ះពាល់ដែលកើតមានជាទូទៅ គឺបញ្ហាតឹងសាច់ដុំនៅត្រង់ក ស្មា និងដើមដៃ។ នៅពេលដែលយើងកាន់ទូរស័ព្ទរយៈពេលយូរ សាច់ដុំយើងនឹងចុករួយ ព្រមទាំងអាចបណ្តាលឲ្យមានអាការៈឈឺក្បាលផងដែរ។
២. ឈឺត្រចៀក ឬខូចក្រដាសត្រចៀក
ទន្ទឹមនឹងនេះដែរ ផលប៉ះពាល់មួយទៀតនៃការនិយាយទូរស័ព្ទច្រើន អាចនាំឲ្យយើងឈឺត្រចៀក ឬខូចក្រដាសត្រចៀកតែម្តង ជាពិសេសនៅពេលដែលយើងកាន់ទូរស័ព្ទនៅជិតនឹងត្រចៀកពេក ឬបើកសំឡេងឮខ្លាំង។
៣. ប៉ះពាល់ដល់ភ្នែក
ជាមួយគ្នានេះដែរ ការមើលទូរស័ព្ទរយៈពេលយូរម៉ោង ក៏អាចបង្កឲ្យមានបញ្ហាចុករួយភ្នែក ស្ងួតភ្នែក ឬព្រឹលភ្នែក ព្រមទាំងធ្វើឲ្យយើងឈឺក្បាលថែមទៀតផង។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ