ទារកមួយចំនួនពេលម៉ឹមដោះម្តាយ ឬទឹកដោះគោ ចេះតែក្អែរចេញមកវិញ ពេលខ្លះអាចតិច ពេលខ្លះក៏ច្រើន។ ការដែលកូនបៅហើយ ក្អែរចេញមកវិញនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅថា មកពីមូលហេតុធំ ៣ យ៉ាង ទី១ កូនបៅឆ្អែតជ្រុល ទី២ បំបៅកូនខុសបច្ចេកទេស និង ទី៣ កូនមានបញ្ហាសាច់ដុំក្រពះតូចត្បៀត។